សប្បុរសជន ជួយ​ជួសជុល​ផ្លូវ នៅ​ក្រុង​សិរី​សោភ័ណ ទទួល​បានការ​ថ្លែងអំណរគុណ ពី​ខេត្ត

សប្បុរសជន ជួយ​ជួសជុល​ផ្លូវ នៅ​ក្រុង​សិរី​សោភ័ណ ទទួល​បានការ​ថ្លែងអំណរគុណ ពី​ខេត្ត



បន្ទាយ​មាន​ជ័យ​: សប្បុរសជន មន្ត្រី​ទាំងឡាយ​ដែល​បាន​បរិច្ចាគ​ធនធាន​ជុស​ជុល​ផ្លូវ​ក្រាល​គ្រួ​ស ក្រាល​ថ្ម​មិច​នៅ​ក្រុង​សិរី​សោភ័ណ ត្រូវ​បាន​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ បាន​ចេញ​លិខិត​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​។

លោក​សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ​ចុះហត្ថលេខា​លើ​លិខិត​ទីទៃ​ៗ​ពី​គ្នា​នោះ​។

សប្បុរសជន​បាន​ឧបត្ថម្ភ​ជា​ថវិកា សម្ភារ​: ជួយ​ជួសជុល​ផ្លូវ​ក្រាល​គ្រួ​ស ក្រាល​ថ្ម​មិច​នៅ​ភូមិ​សូ​ភី ភូមិ​២ ភូមិក​ពង់​ស្វាយ សង្កាត់​កំពង់ស្វាយ​។ នៅ​ភូមិ​រោង​ម៉ាស៊ីន អូរ​អំបិល ព្រហូត គោរ​ដ្ឋា​ន សែ​សិន​សង្កាត់​អូរ​អំបិល​។ ភូមិ​ព្រះ​ពន្លា ចក សង្កាត់​ព្រះ​ពន្លា​និង​ភូមិ​តា​គល់ កោះ​ពង​សត្វ​សង្កាត់​កោះ​ពង​សត្វ សរុប ១៤.៦០០​ម៉ែត្រ​។

មន្ត្រី​ក្រុមការងារ​និយាយ​នៅ​ថ្ងៃ​ទី​១០​តុលា​ថា សប្បុរសជន​ទាំងនោះ បាន​ចូល​ថវិកា សម្ភារ​:​តាម​រយ​:​លោក​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ក្រុង​សិរី​សោភ័ណ​៕