អាជ្ញាធរ​រាជធានី​ត្រៀមកម្លាំង​មហាជនជាង​៥​ពាន់​នាក់

រាជធានី​ភ្នំពេញ ៖ អាជ្ញាធ​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​មមាញឹក​ក្នុង​ការ​ត្រៀមកម្លាំង​មហាជន និង​កម្លាំង​សម្រាប់​រក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ ព្រមទាំង​តុបតែង​កែ​លម្អ​តាម​ទី​សាធារណៈ​នានា ដើម្បី​ចាំ​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​ប្រធានាធិបតី​នៃ​សាធារណៈរដ្ឋ​ប្រជា​មា​និត្យ​ចិន លោក ស៊ី ជិន​ពីង នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​១៤​ខែតុលា ឆ្នាំ​២០១៦ ខាង​មុខ​នេះ ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បង្ហើប​ឲ្យ​ដឹង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​ពង្រាយ​កម្លាំង​មហាជន​ចំនួន​៥៥០០​នាក់​សម្រាប់​ទទួល​បដិសណ្ឋារកិច្ច​គណៈប្រតិភូ​តាម​ដងផ្លូវ ចាប់ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ចូល​ក្នុង​កណ្តាល​ក្រុង ។

មន្ត្រី​ដដែល​បាន​បន្ត​ថា ចំពោះ​កម្លាំង​ការពារ​សន្តិសុខ​នឹង​ត្រូវ​ប្រើប្រាស់​ប្រហាក់ប្រហែល​នឹង​ការ​ការពារ​កិច្ចប្រជុំ​អាស៊ាន​កន្លង​ទៅ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដែរ ។

សូម​បញ្ជាក់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី ជិន​ពីង នៅ​ព្រះរាជា​ណា​កម្ពុជា​រយៈពេល​២​ថ្ងៃនេះ មាន​កិច្ចព្រមព្រៀង​មិន​តិច​ជាង​២៨​ទេ​ដែល​នឹង​ត្រូវ​ចុះហត្ថលេខា​ដោយ​សម​ភាគី​ទាំង​២​កម្ពុជា​-​ចិន ដែល​កិច្ចព្រមព្រៀង​ទាំងនោះ​ផ្តោត​សំខាន់​លើ​ការ​បើក​ច្រក​ទំនិញ​កសិផល​កម្ពុជា​ចូល​ទៅ​ប្រទេស​ចិន ក៏​ដូច​ជា​ការ​ជំរុញ​អ្នក​វិនិយោគ និង​ទេសចរ​ចិន​ឲ្យ​ចូល​មក​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ។

ចំពោះ​ដំណើរ​ទស្សនកិច្ច របស់​លោក ស៊ី ជិន​ពីង នៅ​កម្ពុជា នឹង​ឈាន​ទៅ​ដល់​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ​ធ្វើ​ឡើង​បន្ទាប់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ៕