ជំនន់ទឹកភ្លៀង​កំពុងគំរាម​​ដល់​ក្រុង​ស្វាយ​រៀង​

ខេត្តស្វាយរៀង​ ៖ ​ភ្លៀង​ជា​ច្រើន​មេ​​ជា​បន្តបន្ទាប់​ ក្លាយជា​ទឹកជំនន់​ជន់​លិច​អាង​ទន្លេរ​វ៉ៃ​គោ ហើយ​បាន​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​ និង​លិច​ផ្លូវ​ជា​ច្រើន​ខ្សែ​ ហើយ​កំពុង​គំរាម​ដល់​ក្រុង​ស្វាយ​រៀង​ទាំងមូល ​បើ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​នៅ​ថ្ងៃ​ទី​១១​ តុលា​ ២០១៦​
នេះ​។​

បើ​តាម​លោក​ពេជ្រ​ សាវ៉ា​ន់ អភិបាលរង ​ខេត្ត​បាន​ឱ្យ​ដឹង​ថា ទឹកជំនន់​កំពុង​​គំរាម​កំហែង​ដល់​ក្រុង​ស្វាយ​រៀង​ ដោយ​សារ​មាន​​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ។ ជា​ពិសេស​នៅ​យប់​ថ្ងៃ​ទី​១០ ​តុលា ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១១​ តុលា ​វេលាម៉ោង៧​​​ព្រឹក ​គឺ​ទឹកភ្លៀង​បាន​ពេញ​អាង​ទន្លេ​វ៉ៃ​គោ លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២៦​ខ្នង​ ក្នុងភូមិ​មេភ្លើង​សង្កាត់​ស្វាយ​រៀង​ក្រុង​ស្វាយ​រៀង ក្នុង​នោះ​មាន​​៣​គ្រួសារ ​លិច​ផ្ទះ​ទាំង​ស្រុង​ ត្រូវ​ជម្លៀស​ចេញ​មក​រក​ទីទួល​សុ​វត្ថិភាព និង​ជន់​លិច​ថ្នល់ សង្កាត់​ពោធិ​តា​ហោ ប្រវែង​២០០​ម៉ែត្រ លិច​ផ្លូវក្នុង​សង្កាត់​ស្វាយ​រៀង​ជា​ច្រើន​ខ្សែ និង​លិច​ផ្ទះ​ប្រជាជន​នៅ​ជាយក្រុង​ជា​ច្រើន​ខ្នង​ទៀត ដោយសារ​ទឹកភ្លៀង​ជន​អាង​ទន្លេ​វ៉ៃ​គោ ខ្ពស់​ជាង​ក្រុង​កន្លះ​ម៉ែត្រ​។

ហើយ​ទឹក​អាង​ទន្លេ​វ៉ៃ​គោ​ខ្ពស់​ជាងព្រែក​ខាងក្រោម​កម្ពស់​០៨​តឹក ទើប​អាជ្ញាធរ​ខេត្ត​លោក​ម៉ែ​ន​វិបុល​អភិបាលខេត្ត​បាន បញ្ជា​ឲ្យ​លោក​សំសា​វុ​ធ​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្ត​យក​អេ​ស្កា​វ​ទ័​រ កាយ​ទំនប់​ក្រ​វ៉ា​ត់​អាង​ទន្លេ​វ៉ៃ​គោ ចំណុច​ភូមិ​ក្បាល​ស្ពាន​សង្កាត់​ពោធិ​តា​ហោ ដើម្បី​បង្ហូ​ទឹក​ទៅ​ក្នុង​ព្រែក​ទន្លេ​វ៉ៃ​គោ​ក្រោម​បញ្ជៀ​ស​ទឹក​កុំ​ឲ្យ​ជន់​លិច​ក្រុង​ស្វាយ​រៀង​។

​លោក​សំ សា​វុ​ធ​ ប្រធាន​មន្ទីរ​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ខេត្ត​បាន​មាន​ប្រសាសន៍​ថា អាង​ទន្លេ​វ៉ៃ​គោមាន​ទឹកជំនន់​ជំ​ហុក​​ខ្លាំង លើ​ទ្វារ​​បង្ហៀរទឹក ហើយ​លោក​បាន​បើកទ្វា​រទឹក​តាម​ប្រឡាយ​បង្ហូរទឹក​​ចេញពី​អាង​ទន្លេ នៅ​តែ​ហូរ​មិន​ទាន់ ​ក៏​សម្រេចចិត្ត​កាយ​ទំនប់​អាង​​ទន្លេ​វ៉ៃ​គោ ការពារ​កុំ​ឲ្យ​លិច​ធ្លាយ​ខូច​ថ្នល់កៅស៊ូរ ពិ​ព្រោះ​ទឹក​ជន់​ពៀប​ថ្នល់​ជិត​ធ្លាយ​ហើយ​។