ការ​ពិតភ្លើ​មែន! អស់​ទាំង​ខ្លួនប្រាណ ក្លាយ​ជាអ្នក​ទោស​ទៀត

ខេត្ត​កណ្ដាល ​៖​ ករណីស្ត្រី​និងបុរស២នាក់ (​​​ម្នាក់​​​ជា​បងធម៌​ និង​យុវជន​ម្នាក់​ជាក្មួយបងធម៌) ត្រូវ​បាន​កម្លាំង​នគរបាលប៉ុស្ដិ៍​បែក​ចាន ​រួម​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ធ្វើការ​ចាប់ខ្លួន​បាន បន្ទាប់​ពី​ស្ត្រី​រូប​នោះ​​ទើប​ស្គាល់គ្នា ​ជាមួយ​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​​មិន​ដល់​១​ម៉ោង​ផង បាន​​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា និង​បាន​ចាត់​ទុក​​បុរស​នោះ​ជា​ប្ដី រហូត​នាង​សុខចិត្ត ប្រគល់​​ខ្លួនប្រាណឱ្យ​​ជន​នោះ​ អស់​រយៈពេល​២​ថ្ងៃ​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង ​។

ក្រោយមក ​បុរសនោះ​បាន​ពឹង​នាង​ឱ្យ​ជួយ​ជូន​ទៅ​ទិញ​ម៉ូតូនៅ​ផ្សារ​បែក​ចាន ហើយ​នាង​ក៏​បាន​យល់ព្រម មិនតែប៉ុណ្ណោះ​នាង ម្នាក់​នោះ​ បាន​ហៅ​ឱ្យ​បងធម៌​យក​ម៉ូតូ​ជិះ​ឌុ​ប​នាង និង​ប្ដី​ហេងស៊យ​ទៅ​រក​ទិញ​ម៉ូតូ ។ ចំណែក​បុរស​ជា​បងធម៌ ទំនង​មិនសូវ​ទុកចិត្ត​ស្ត្រី​នោះ ក៏​បាន​ហៅ​យុវជន​ម្នាក់​ទៀត ​ដែល​ជា​ប្អូនប្រុស​ជីដូនមួយ​ឲ្យ​ជូន​ទៅ ហើយ​ក៏​បានជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​៤​នាក់ ​ទៅ​កន្លែង​លក់​ម៉ូតូ ។

លុះ​ពេល​ទៅ​ដល់​បន្ទាប់​ពី​តថ្លៃ​ត្រូវ​គ្នា ត្រូវប្រុស​ស្នេ​ហ៍នោះបាន​សុំជិះ​ម៉ូតូសាក​ ខ​ណៈ​នោះអ្នកលក់​មិន​ព្រម​ឲ្យ​សាក​នោះ​ទេ​ ព្រោះ​ខ្លាច​ចាញ់​បោក ប៉ុន្តែ​នាង​ម្នាក់​នោះបាន​អះអាងថា ​មិន​អី​ទេ ឱ្យគាត់​សាក​ទៅ ព្រោះ​ខ្ញុំ​ជា​ប្រពន្ធ​គាត់ ចំណែក​គាត់​គឺជា​ប្ដី​ខ្ញុំ​ទេ ទើប​ពេល​នោះ​ អ្នកលក់​យល់ព្រមឱ្យ​ជិះ​សាក​ ហើយ​ជន​នោះក៏​បាន​ជិះ​ទៅ​បាត់​ស្រមោល បន្ទាប់​មក​ម្ចាស់​ម៉ូតូ​ បាន​ប្ដឹង​ឲ្យ​នគរបាល ចាប់​ខ្លួន​នាង​ ព្រមទាំង​បងធម៌​ និង​ប្អូនប្រុស​របស់​បងធម៌​នោះ​តែ​ម្ដង​។
 
ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០ ​និង​០៥​នាទី​ព្រឹក​ថៃ្ង​ទី​១០ ​តុលា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ផ្ទះ​ជន​​រង​គ្រោះ​​ក្នុងភូមិ​ពងទឹក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ។

ស្ត្រី​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​នោះ ឈ្មោះ​ម៉ៅ ស្រី​ល​ក្ខ័ ភេទ​ស្រី ​អាយុ​៣៤​ឆ្នាំ ​ជា​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ម្ដុំ​វត្ត​តាំង​កសាង​​ខាងត្បូង ស្ថិត​ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ចំណែក​បងធម៌​ដែល​ល់ង​ខ្លួន​ដោយសារ​ស្ត្រី​នោះ ឈ្មោះ​ធ​ង សា​រ៉​ន អាយុ​៣១​ឆ្នាំ ជនជាតិ​ខែ្ម​រ មុខរបរ​កម្មករ​លក់​ហ្គា​ស ស្នាក់​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​​ និង​យុវជន​ម្នាក់​ទៀ​ដែល​ជា​ប្អូនប្រុស​បុរស​ជា​បងធម៌​នោះ ឈ្មោះ​ដុប ពុ​ទ្ធី  អាយុ​១៦​ឆ្នាំ ជនជាតិ​ខែ្ម​រ មុខរបរ​កម្មករ​លក់​ហ្គា​ស​ស្នាក់​នៅ ក្នុងភូមិ​ជាមួយ​គ្នា​។

រីឯ​ប្រុស​កំពូល​ស្ន​ហ៏ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​និង​អ​ស័​យ​ដ្ឋា​ន​ឡើយ​។​កម្លាំង​នគរបាល​ដកហូត​បាន ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១១​ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ​1E-5676 លេខ​តួ និង លេខ​ម៉ាស៊ីន​8569336 ដែល​ជា​កម្មសិទ្ធិ​របស់​បងធម៌​នោះ​ថែម​ទៀត​ផង​។

ដោយឡែក ​ម៉ូតូ​ដែល​ជនសង្ស័យ បោក​យក​ទៅ​បាត់​នោះ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ព​ណ៏ ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1FV-2339 លេខ​តួ​និង​លេខ​ម៉ាស៊ីន 9582497​។​ដែល​ជ​កម្មសិទ្ធិ​របស់​បុរស ម្នាក់​ឈ្មោះ​ជា សុខ​ឃឿ​ន អាយុ​៤៤​ឆ្នាំ ​ជា​លក់​ចេកចៀន មាន​ទីលំនៅ​ក្នុងភូមិ ឃុំ កើតហេតុ​ុ​ខា​លើ​។

នគរបាល​បាន​និយាយ​ថា ស្ត្រី​ខាងលើ​គឺជា​មនុស្ស​ម្នាក់​ដែល ឃើញ​ភ្លាម​ស្រលាញ់​ភ្លែត គ្មាន​ការ​ពិចារណា សូ​ម្បី​តែ​បន្តិចបន្តួច​ឡើយ ព្រោះ​បើ​តាម​នាង​នោះ​រៀបរាប់​ថា នាង​មិន​ដែល​បាន​ស្គាល់គ្នា ជាមួយ​និង​ជនសង្ស័យ​នោះ​ទាល់តែ​សោះ​។​នាង​បាន​ជួប​គ្នា​ជាមួយ​ជន​នោះ​ដោយ​ចៃដន្យ​តាម​ផ្លូវ មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្ន​ពេញ ម្ដុំ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៦  មិន​បាន​១​ម៉ោង​ផង​ទេ ប៉ុន្តែ​មិនដឹង​ថា​បុរស​នោះ​មាន​មន្ត​អ្វី​មក​សណ្ដំ​ចិត្ត​នាង​ឡើយ ទើប​ធ្វើ​ឲ្យ​នាង​មានចិត្ត​ស្រលាញ់​បុរស នោះ​យ៉ាង​ខ្លាំង ដោយ​មើល​គេ​ឃើញ​ថា​ជា​ប្រុស​សង្ហារ និង​មាន​អ្វី​ៗ គ្រប់យ៉ាង​ក្នុង​ដួងចិត្ត​របស់​នាង ហើយ​ពេល​បុរស​នោះ​បបួល​ទៅ​ស៊ីផឹក និង​ច្រៀង​ខា​រ៉ា​អូរ​ខេ​ជាំ​យ​គ្នា នាង​ក៏​បាន​យល់ព្រម រហូត​ធ្វើ​ឲ្យ​នាង​ហ៊ាន​លះបង់​ខ្លួនប្រាណ រួម​ទាំង​ចិត្ត​ទាំង​ថ្លើម ប្រគល់​ទៅ​ឲ្យ​បុរស​នោះ​ទាំង​មិន​បាន​ស្គាល់​អត្តសញ្ញាណ​របស់​គេ​សោះ​។
 
ប្រភព​ដដែល​បាន​បន្ត​ថា នាង​បាន​យល់ព្រម ទៅ​ក្រេបទឹក​ឃ្មុំ​ជាមួយ​គ្នា​យ៉ាង​ផ្អែមល្ហែម នៅ​ក្នុងផ្ទះ​សំណាក់ មួយ​នៅ​ក្នុងភូមិ​ខាងលើ ប៉ុន្តែ​នាង​មិន​បាន​ចាប់​អារ​ម្ម​ណ៏​ថា ផ្ទះសំណាក់​នោះ​ឈ្មោះ​អ្វី​ទេ ហើយ​បាន​ស្ថិត​នៅ ក្នុងផ្ទះ​សំណាក់​នោះ​អស់​រយៈពេល​២​ថ្ងៃ​យ៉ាង​ត្រេកត្រអាល​បំផុត ក្នុង​ភាសា​សាសង​គ្នា​បង​ទៅ​អូន​មក និង​លោក​ប្ដី​ទៅ​ប្រពន្ធ​មក ។​​

​បុរស​ខាងលើ​បាន​ហៅ​នាង​ថា​ជា​ប្រពន្ធ ចំណែក​នាង​ក៏​បាន​ហៅ បុរស​នេះ​ថា​ជា​លោក​ប្ដី​ទាំង​មិន​បាន​សួរ​ពី​អត្តសញ្ញាណ និង​អា​ស័​យ​ដ្ឋា​ន​របស់​ប្រុស​កំពូល​ស្នេ​ហ៏​ឡើយ ហើយ​នាង​ក៏​មិន​បាន​ប្រាប់ ប្រុស​ស្នេ​ហ៏​បណ្ដូលចិត្ត​ថា​នាង​មានឈ្មោះ​អ្វី​និង​មាន​ទីលំនៅ​នៅឯណា​ដែរ ប៉ុន្តែ​នាង​បាន​ទុកចិត្ត​និង​ស្រលាញ់​បុរស​នោះ​យ៉ាង​ខ្លាំង និង​សង្ឃឹមថា​បុរស​នោះ​មានចិត្ត​ស្មោះស្ម័គ្រ ស្រលាញ់​នាង​លុះ​ក្សិណក្ស័យ មិនដឹង​អី​រាត្រី​ទឹកឃ្មុំ​ក្លាយជា​ទឹកខ្មេះ​បែប​នេះ​សោះ​។

ប្រភព​ខាងលើ​បាន​បន្ត​ថា លុះដល់​វេលា​ព្រឹក​ថៃ្ង​ទី​១០ ខែតុលា ឆ្នាំ​២០១៦ លោក​ប្ដី​ហេងស៊យ បាន​ឲ្យ​បក្សពួក​ម្នាក់​ទៅ​យក​ម៉ូតូ​១​គ្រឿង​របស់​ខ្លួន​ដែល​ជិះ​ជួប​នាង​ដំបូង ទៅ​បាត់​ហើយ​បាន​ប្រាប់​នាង​ថា​គេ បាន​លក់​ម៉ូតូ​នេះ​ទៅ​ឲ្យ​អ្នក​ផ្សេង​ហើយ ព្រោះ​វា​ចាស់​ពេក ដើម្បី​យក​លុយ​ផ្សំគ្នា​ជាមួយនឹង​លុយ ដែល​មាន​ស្រាប់​ទៅ​ទិញ​ម៉ូតូ​ថ្មី​មួយ​គ្រឿង​ទៀត​ជិះ​។ រួច​បាន​ពឹង​ឲ្យ​នាង​ជូន​ទៅ​រក​ទិញ​ម៉ូតូ​ថ្មី​។​ខណៈនោះ ដោយសារ​តែ​អត់​មាន​ម៉ូតូ​ជិះ ដើម្បី​ជូន​ប្រុស​សំណព្វចិត្ត​ដើរ​រក​ទិញ​ម៉ូតូ​ថ្មី នាង​ម្នាក់​នោះ​បាន ទូរស័ព្ទ​ទៅ​ពឹង​បុរស ឈ្មោះ​ធ​ង សា​រ៉​ន ដែល​ជា​បងធម៌​របស់​នាង ឲ្យ​យក​ម៉ូតូ​ជិះ​ឌុ​ប​នាង​និង​ប្ដី ទៅ​រក​ទិញ​ម៉ូតូ ហើយ​បន្ទាប់​ពី​មានការ​ពឹងពាក់​ពី​សំណាក់ ប្អូនស្រី​ធម៌​រួច​មក​បុរស​ជា​បងធម៌​ក៏​បាន​យល់ព្រម​ជូន​ទៅ ប៉ុន្តែ​ក៏​មិនសូវ​ជា​មានការ​ទុកចិត្ត​នាង​នោះ​ប៉ុន្មាន​ដែរ បងធម៌​ក៏​បាន​បបួល​ប្អូនប្រុស​ជីដូនមួយ​របស់​ខ្លួន​ម្នាក់ ទៀត​ទៅ​ជាមួយ​ដែរ​គ្រាន់​បាន​ចា​គ្នា ដូច​ពាក្យចាស់​លោក​ពោល​ថា 《​ដើរ​ឲ្យ​មាន​បី​សម្ដី​ឲ្យ​មាន​បួន​》​។

ក្រោយមក​ពួក​គេ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​គ្នា​៣​នាក់ ទៅ​កន្លែង​លក់​ម៉ូតូ នៅ​ម្ដុំ​ផ្សារ​បែក​ចាន និង​បាន​ទិញ ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ព​ណ៏ ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1FV-2339 លេខ​តួ​និង​លេខ​ម៉ាស៊ីន 9582497 ពី​បុរស​ម្នាក់​ដោយ​តថ្លៃ​គ្នា​ត្រូវរ៉ូវ ក្នុង​តម្លៃ​១៧៨០​ដុល្លារ​។