អាហារ​គួរជៀសវាង ​បើសិន​មិនចង់​ឲ្យសុដន់​កាន់​តែតូច!

សម្រស់គឺជារឿងសំខាន់សម្រាប់មនុស្សម្នាក់ៗ មិនថាប្រុស ឬស្រីនោះទេសុទ្ធតែចង់ថែរក្សាសម្រស់ឲ្យស្រស់ស្អាតដូចគ្នា។ ប៉ុន្តែបច្ចុប្បន្ននេះម្ហូបអាហារដែលយើងបរិភាគរាល់ថ្ងៃមានផលប៉ះ ពាល់ដល់សុខភាពយ៉ាងខ្លាំង ជាពិសេសចំពោះស្ត្រីត្រូវប្រឈមមុខនឹងបញ្ហាសុដនលូតលាស់មិនបាន ល្អ។ សារធាតុដែលនៅក្នុងអាហារខ្លះអាចធ្វើឲ្យសុដនរបស់មនុស្សស្រីឆាប់ ធ្លាក់យារគ្មានភាពទាក់ទាញ ហើយធ្វើឲ្យស្បែកមានភាពជ្រីវជ្រួញទៀត។

កាហ្វេ

Loading...

ជាមួយនឹងបរិមាណនៃការប្រើប្រាស់ជាតិកាហ្វេអ៊ីនជាង ១០០ ក្រាមក្នុងមួយថ្ងៃ ធ្វើឲ្យសមាសធាតុនៃការដុតបំផ្លាញ់ជាតិខ្លាញ់ត្រូវបានកាត់បន្ថយ។ នេះជាមូលហេតុដែលធ្វើឲ្យមនុស្សស្រីប្រឈមមុខនឹងភាពធាត់ ហើយសកម្មភាពនៃការផលិតហ្សែននៅក្នុងសុដន ឬការអភិឌ្ឍន៍ឲ្យមានភាពល្អប្រសើរក៏មានការថយចុះដែរ។

តែបៃតង

ទោះបីជាតែបៃតងមានជាតិកាហ្វេអ៊ីនតិច ប៉ុន្តែនៅពេលដែលអ្នកប្រើប្រាស់ច្រើនហួសហេតុពេកជាតិកាហ្វេអ៊ីននៅ ក្នុងរាងកាយក៏កើនឡើងកាន់តែខ្លាំងដែរ។ តែបៃតងអាចធ្វើឲ្យអ្នកគេងមិនលក់ បាត់បង់ជាតិទឹក នេះជាក្តាដែលធ្វើឲ្យស្បែករបស់អ្នកឆាប់មានភាពជ្រីវជ្រួញ ពុំសូវមានភាពទាក់ទាញ។ ប៉ុន្តែតែបៃតងក៏អាចជួយឲ្យស្បែករបស់អ្នកមានភាពស្រស់ថ្លា ប្រសិនបើអ្នកប្រើប្រាស់ឲ្យបានទៀងទាត់ និងមានកម្រិតត្រឹមត្រូវ។

ម្ទេស និងគ្រឿងទេស

អាហារដែលមានជាតិហិលដូចជា ខ្ទឹម ខ្ញី ម្រេច… ជាពិសេសម្ទេសមានសារធាតុក្តៅអាចជួយដុតបំផ្លាញ់ជាតិកាឡូរី និងសារធាតុខ្លាញ់នៅក្នុងរាងកាយ។ ប៉ុន្តែការប្រើសារធាតុហិលច្រើនពេកអាចធ្វើឲ្យប៉ះពាល់ដល់សុដន និងធ្វើឲ្យទំហំតូចជាងមុន។

ស្រា និងបៀរ

សមាសភាគគ្រឿងស្រវឹងនៅពេលដែលបរិភោគច្រើនពេកធ្វើឲ្យរាងកាយ បាត់បង់ជាតិទឹកដ៏ច្រើន។ នេះក៏ជាហេតុផលដែលធ្វើឲ្យសុដនរបស់អ្នកកាន់តែរួមតូចផងដែរ លើសពីនេះទៅទៀតគ្រឿងស្រវឹងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព និងធ្វើឲ្យការចង់ចាំថយចុះ។

កុំបរិភាគជាតិខ្លាញ់

ដូចដែលអ្នកធ្លាប់ដឹងស្រាប់ហើយ ការបរិភោគជាតិខ្លាញ់ធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសគឺសមាសភាគជាលិកាដែលត្រូវចូលទៅថែបំប៉នសុដន់ត្រូវបាន កាត់បន្ថយ។ ដូច្នេះហើយការបរិភោគជាតិខ្លាញ់តិច ឬមិនបរិភោគខ្លះធ្វើឲ្យស្បែករបស់អ្នកមានសុខភាពល្អ និងមិនជ្រីវជ្រួញ៕

ប្រភព៖ khmerpropey