គ្រាន់តែ Leonardo ផ្ដើមលេងបណ្ដាញសង្គមចិន Weibo ភ្លាម ស្រាប់តែ…

ចិន៖ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ លោក Leonardo DiCaprio ដែលជាកំពូលតារាហូលីវូដដ៏ល្បីក្នុងរឿងកប៉ាល់ “Titanic” បានចាប់ផ្តើមលេងបណ្ដាញសង្គម Weibo ដ៏ធំរបស់ចិន។

ដោយបង្ហាញពីវត្តមាននៅក្នុងបណ្តាញសង្គមចិនមួយនេះ លោក Leonardo បានបង្ហោះសារខ្លីមួយថា “សួស្ដីប្រទេសចិន! ខ្ញុំគឺ Leonardo” ប៉ុន្តែបែរជាត្រូវអ្នកលេងក្នុងបណ្ដាញសង្គមនេះបង្ហោះរូបឌឺដង លេងសើចបែបកំប្លុកកំប្លែងដាក់លោកមួយទំហឹងតែម្តង។

ត្រឹមរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ សាររបស់លោកទទួលបានអ្នកចុច like ដល់ទៅជាង ៧១០,០០០ Like  ១៥៨ ០០០ចែករំលែក (Share) និង១៨៨ ០០០មតិ (Comment)។ ដោយមតិនៅលើសារនោះ ភាគច្រើនគឺជានារីៗដែលជាអ្នកគាំទ្ររបស់លោក Leonardo ផងដែរ។

មតិរបស់អ្នកលេង Weibo ម្នាក់ ​បានចូលទៅ Comment ថា ”ស្វាគមន៍ដែលចូល មកកាន់ Weibo! ពួកយើងពិតជារំភើបណាស់ ដែលអ្នកគាំទ្រចិនអាចឈានមួយជំហានស្និទ្ធស្នាលជាមួយលោក ហើយដឹងរឿងច្រើនពីលោក និងភាពយន្តរបស់លោក។ សង្ឃឹមថាពួកយើងនឹងមានទំនាក់ទំនងល្អជាមួយគ្នា”។

តែទោះជាយ៉ាងណា មានអ្នកលេង Weibo ជាច្រើនទៀតបានបង្ហោះរូបប្លែកៗរបស់លោក Leonardo និងរូបនៅក្នុងខ្សែភាពយន្ត ដើម្បីជាការកំប្លែង និងចំអកឲ្យលោក។ អ្នកលេងបណ្តាញសង្គមនេះផ្សេងទៀត​បានសម្តែងក្តីបារម្ភថា តួប្រុសក្នុងរឿងកប៉ាល់ “Titanic” រូបនេះអាចនឹងឈប់លលេងបណ្ដាញសង្គមនេះ ព្រោះតែការឌឺដង (ឬភាសាសាមញ្ញដែលពេញនិយម​ ដុត) គ្មានមេត្តាបែបនេះ។

គួរបញ្ជាក់ថា ក្នុងរយៈពេល២ថ្ងៃ បន្ទាប់ពីលោក Leonardo DiCaprio បានចាប់ផ្តើមលេងបណ្ដាញសង្គមដ៏ធំរបស់ចិន Weibo គណនីរបស់លោក មានចំនួនអ្នកគាំទ្រដល់ទៅ ១.២លានអ្នកហើយ៕

ប្រភព ៖
Shanghaiis

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload