ថ្ងៃខួបកំណើតឆ្នាំនេះ ឆន សុវណ្ណរាជ ធ្វើនៅមណ្ឌលកុមារកំព្រា យ៉ាងសប្បាយរីករាយ!

ភ្នំពេញ៖ តារាចម្រៀងប្រុស ដែលមានឈ្មោះបោះសម្លេង និងកំពុងតែទទួលបានការ គាំទ្រជាច្រើនពីសំណាក់មហាជនទូទៅ ក៏ដូចជាមិត្តភក្តិនៅក្នុងបណ្តាញសង្គម  តាមរយៈការធ្វើគណៈកម្មាការ នៅក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol season រដូវកាលទី 2 ផងនោះ កាលពីថ្ងៃទី១០ ខែតុលា កន្លងទៅ បានដឹកនាំសមាជិកក្រុម Reach Family មកប្រារព្ធធ្វើខួបកំណើតរបស់ខ្លួនឆ្នាំនេះនៅ មជ្ឈមណ្ឌលកុមារកំព្រា យ៉ាងសប្បាយរីករាយប្រៀប ហាក់បីដូចជាក្រុមគ្រួសារតែមួយ។

នៅក្នុងផេកហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ឆន សុវណ្ណរាជ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «អរគុណដល់ប្អូនៗទាំងអស់គ្នា Reach Family សំរាប់ខួបកំណើតរបស់បងឆ្នាំនេះ នៅមណ្ឌលអ្នកដែលពិការស្មារតី និងកុមាកំព្រា បងពិតជាសប្បាយចិត្តដែលបានចូលរួមកិច្ចការសង្គមមួយនេះ ជាមួយប្អូនៗទាំងអស់គ្នា នេះគឺជាកាដូមួយដ៏មានន័យសំរាប់បងនៅក្នុងថ្ងៃនេះ។»

ជាការពិតណាស់ តាមរយៈសារដ៏ខ្លីមានអត្ថន័យជ្រាលជ្រៅនេះ លោកឆន សុវណ្ណរាជ បានបង្ហាញថាសកម្មភាពទាំងអស់នេះ គឺជាកាដូយ៉ាងពិសេសសម្រាប់ជីវិត របស់លោកផ្ទាល់ ទោះបីជាវាមិនមែនជាការទទួល បានអំណោយដ៏ធំមហិមាពី អ្នកគាំទ្រ ឬមិត្តភក្តិជិតស្និទ្ធក៏ដោយ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ នៅថ្ងៃកំណើតរបស់ ខ្លួនផ្ទាល់ លោក ឆន សុវណ្ណរាជ បាន ចែករំលែកសេចក្តីស្រឡាញ់ និងភាពសប្បាយ រីករាយមួយនេះ ទៅកាន់កុមារកំព្រាគ្មានទីពឹងទាំងឡាយ ដែលបានមកជ្រកក្រោម ដំបូលមេឃតែមួយនេះជាមួយគ្នា។

ជាពិសេស លោកក៏បានបង្ហាញអារម្មណ៍អរគុណ ដ៏កក់ក្តៅទៅដល់សមាជិក Reach Family ទាំងអស់ដែលបានសាមគ្គីគ្នា បង្កើតកម្មវិធីចងក្រងជាអនុស្សវរីយ៍ដ៏ល្អ មិនអាចបំភ្លេចបាននេះ។ មនុស្សយើងកើតមកមានដំណើរជីវិតខុសៗគ្នា ប៉ុន្តែអំពើល្អយើងអាចនាំគ្នាធ្វើបាន ដូចៗគ្នា មិនថាអ្នកមាន ឬអ្នកក្រនោះទេ។

ទស្សនាកម្រងរូបភាពរបស់តារាចម្រៀង លោក ឆន សុវណ្ណរាជ នៅក្នុងកម្មវិធីិខួបកំណើតម្សិលមិញ ជាមួយគ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload