គួរឲ្យសោកស្តាយ សម្រាប់កញ្ញាឯកកម្ពុជា Miss Grand Cambodia ដោយទូតអាមេរិក នៅតែឲ្យនាងធ្លាក់ជាលើកទី២!

ភ្នំពេញ៖ គួរឲ្យសោកស្តាយ ដែលលទ្ធផលចុងក្រោយ កញ្ញាឯក Miss Grand Cambodia ហេង ចន្ថា នៅតែមិនអាចចូលរួមនៅកម្មវិធីអន្តរជាតិ MISS GRAND INTERNATION 2016 បាន នៅសហរដ្ឋអាមេរិក ក្រោយទទួលដំណឹងកាលពីប៉ុន្មានម៉ោងមុននេះ ។

ជាមួយនឹងសារឈឺចាប់ហួសថ្លែង ដែលកញ្ញាហេង ចន្ថា បានបរិយាយប្រាប់អ្នកគាំទ្រ តាមបណ្តាញសង្គមហ្វេសប៊ុក កាលពីកន្លះម៉ោងមុនថា៖

"សូមជម្រាបជូនប្រិយមិត្ត និងអ្នកគាំទ្រចំពោះ MGC គ្រប់ៗរូប នាងខ្ញុំទើបតែចេញពី ស្ថានកុងស៊ុលនៃស្ថានទូតសហរដ្ឋអាមេរិច ប្រចាំព្រះរាជាណាចក្រកម្ពុជា នាងខ្ញុំបានជួបសម្ភាសន៍ ជាមួយមន្រ្តីកុងស៊ុលអាមេរិច ជានារី ព្រមទាំងបុរសជាជនជាតិខ្មែរ ជាអ្នកបកប្រែ។ មន្រ្តីកុងស៊ុល បានចោទសួរនៅសំនួរដដែល ដូចកាលពីលើកទី១ ដែលនាងខ្ញុំចូលសម្ភាសន៍ មន្រ្តីទូតដែលជាអ្នកបកប្រែ បានបញ្ជាក់ឲ្យនាងខ្ញុំដឹងថា គេបារម្ភខ្លាចផ្តល់ទិដ្ឋាការដល់នាងខ្ញុំ ហើយពេលទៅដល់សហរដ្ឋអាមេរិក បានចូលរួមកម្មវិធីប្រកួតរួចរាល់ នាងខ្ញុំនឹងមិនវិលត្រឡប់ មកកាន់មាតុភូមិកំនើតវិញ។ នាងខ្ញុំពិតជាតូចចិត្ត ដែលក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា១រូប ជាបេក្ខនារីតំណាងកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតកម្រិតអន្តរជាតិ ប៉ុន្តែត្រូវបានបដិសេធមិនឲ្យទៅ។ កម្មវិធីប្រកួតបានចាប់ផ្តើម ក្រុមការងារបានត្រៀមលក្ខណៈទាំងសម្លៀកប្រចាំជាតិ ក៏ដូចជាឈុតរាត្រីសមោសរដ៏ស្រស់ស្អាត ប៉ុន្តែនាងខ្ញុំពុំមានឱកាសបានស្លៀកពាក់ទៅវិញ។ នេះគឺជាការប្រមាថមួយដ៏ឆ្ងន់ធ្ងរ ជាការបន្ទាបតម្លៃនៃការតាំងចិត្ត ក៏ដូចជាខិតខំប្រឹងប្រែងនៃនាងខ្ញុំផ្ទាល់ ក៏ដូចជាក្រុមការងារ គេមិនផ្តល់តម្លៃដល់យើងសោះឡើយ ចុងបញ្ចប់នៃកិច្ចសម្ភាសន៍ មន្រ្តីកុងស៊ុលនារីបានតបមកកាន់នាងខ្ញុំនូវចម្លើយដ៏ឈឺចាប់ថា “ Sorry, I don’t give you “។ គ្មានអ្វីនឹងថ្លែងក្រៅពីទទួលយកនូវលទ្ធផលបដិសេធនេះ នាងខ្ញុំសូមអភ័យទោសចំពោះបញ្ហាដែលបានកើតឡើង ដែលបានធ្វើឲ្យប្រជាជនកម្ពុជាខកចិត្ត។ សូមថ្លែងអំណរគុណចំពោះស្ថានទូតសហរដ្ឋអាមេរិច ដែលអនុញ្ញាតអោយនាងខ្ញុំចូលសម្ភាសន៍ជាលើកទី២។ សូមគោរពជូនពរលោកអ្នកប្រិយមិត្តគ្រប់ៗរូប"។ 

ចំពោះអវត្តមានរបស់កញ្ញាឯកកម្ពុជា នៅក្នុងកម្មវិធីដ៏ធំ MISS GRAND INTERNATION 2016 បានធ្វើមហាជន មានការសោកស្តាយជាពន់ពេក ដែលរូបនាង គ្មានឱកាសក្នុងការបង្ហាញសម្រស់ដ៏ស្រស់សោភា នឹងប្រកួតប្រជែងជាមួយនឹងកញ្ញាឯកផ្សេងៗ ដែលមកពីតាមបណ្តាប្រទេសនានា នៅលើពិភពលោក៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload