កូនប្រុសតិរិច្ឆាន យកពូថៅ និងកាំបិតផ្គាក់ កាប់ឪពុកខ្លួនឯង បណ្តាលឲ្យរបួសធ្ងន់ ត្រូវនគរបាលចាប់វាយខ្នោះ ​

(កំពត)៖ កូនអកត្តញូ វាយឪពុកបង្កើតខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ នៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអណ្ដូងជីមឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ហើយត្រូវបានសមត្ថកិច្ចវាយខ្នោះ។

មន្ត្រីនគរបាលមូលដ្ឋាន បាន​ឲ្យដឹងថា ​ករណីបង្កឡើងដោយឈ្មោះ ដន់ វណ្ណរី អាយុ១៧ឆ្នាំ ​បាន​យកដងពូថៅ និងដងកាំបិតផ្គាក់ វាយទៅលើឪពុករបស់ខ្លួន​ ឈ្មោះ វ៉ែន ហ៊ូន អាយុ៥២ឆ្នាំ បណ្ដាលឲ្យបាក់ដៃទាំងពីរ។ មន្ដ្រីដដែល បញ្ជាក់ថា ក្រោយកើតហេតុភ្លាម កម្លាំងនគរបាលមូលដ្ឋាន​ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យ ដោយឡែកជនល្មើស ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី១១ ខែតុលានេះ ហើយបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ ដើម្បីចាត់ការតាមនីតិវិធី​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា បុរសកំណាចឃោឃៅម្នាក់ អង្គុយផឹកស្រាសុខៗ ស្រាប់តែយកពូថៅដេញកាប់ អ្នកជិតខាងទាំងកម្រោលបណ្ដាលឱ្យ ស្រ្តីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម និង២នាក់ទៀតរងរបួសធ្ងន់ បង្កឱ្យមានភាពភ្ញាក់ផ្អើលដល់អ្នកជិតខាង ដល់កម្លាំងសមត្ថកិច្ចទាំងយប់ រហូតចេញចាប់បានភ្លាមៗផងដែរ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ នៅភូមិត្រពាំងស៊ុយ១​ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់។

លោកស្នងការបានបន្តថា ជនសង្ស័យឈ្មោះ ផាន់ ចាន់ឌី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅកន្លែងកើតហេតុខាងលើ។ ចំណែកជនរងគ្រោះទាំង៣នាក់ មានឈ្មោះទី១.ឈួន ល័ក្រ ភេទស្រី អាយុ៣០ឆ្នាំ (បានស្លាប់)​ ទី.ឆាយ លីន ភេទស្រី អាយុ១៥ឆ្នាំ (របួសធ្ងន់)​ និងទី៣.យោង ឆាយ ភេទប្រុស អាយុ៣៦ឆ្នាំ (របួសធ្ងន់) អ្នកទាំង២ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កូនប្រុសតិរិច្ឆាន យកពូថៅ និងកាំបិតផ្គាក់ កាប់ឪពុកខ្លួនឯង បណ្តាលឲ្យរបួសធ្ងន់ ត្រូវនគរបាលចាប់វាយខ្នោះ ​

កូនប្រុសតិរិច្ឆាន យកពូថៅ និងកាំបិតផ្គាក់ កាប់ឪពុកខ្លួនឯង បណ្តាលឲ្យរបួសធ្ងន់ ត្រូវនគរបាលចាប់វាយខ្នោះ ​

កូនប្រុសតិរិច្ឆាន យកពូថៅ និងកាំបិតផ្គាក់ កាប់ឪពុកខ្លួនឯង បណ្តាលឲ្យរបួសធ្ងន់ ត្រូវនគរបាលចាប់វាយខ្នោះ ​