ក្រឡាប់រថយន្ត ដឹកកម្មករនៅក្រុងបាវិត កម្មកររងរបួសកើនឡើងដល់៥៤នាក់ ខណៈ៧នាក់រងរបួសធ្ងន់ធ្ងរ

(ស្វាយរៀង)៖​ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានប្រាប់អង្គភាព Fresh News ថា ករណីក្រឡាប់រថយន្តដឹកកម្មករនៅក្រុងបាវិត ខេត្តស្វាយរៀង កម្មករដែលរងរបួសកើនឡើងដល់ ៥៤នាក់ ក្នុងនោះមាន៧នាក់រងរបួសធ្ងន់ធ្ងរ និង៤៧នាក់រងរបួសស្រាលកំពុងជួយ សង្គ្រោះ និងសម្រាកនៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកជីភូ។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា នៅថ្ងៃទី១១ ខែ១០ ឆ្នាំ២០១៦ វេលាម៉ោង៦៖៣០នាទី នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង មានករណីរថយន្តដឹកកម្មករ រអិលធ្លាក់ផ្លូវក្រឡាប់ ដោយសារការបើកលឿនត្រង់ផ្លូវបត់ របួសសរុប៥៤នាក់ (របួសធ្ងន់៧នាក់ ស្រាល៤៧នាក់) ។

លោកបន្តថា ក្នុងចំណោមអ្នករបួសទាំងនោះ បានសម្រាកនៅមន្ទីរពេទ្យខេត្ត២៣នាក់ (របួសធ្ងន់៧នាក់) និងសម្រាកនៅមន្ទីរពេទ្យ បង្អែកជីភូ ក្រុងបាវិត ៣១នាក់ (របួសស្រាល)៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា រថយន្ត​យី​ឌុ​ប​ភ្លៅ​៥​ដ៏​ធំ​មួយ​គ្រឿង បាន​ក្រឡាប់ចាក់​ស្រូវ​រាប់​តោន​ចូល​ទៅ​ក្នុង​ប្រឡាយ ដោយសារ​តែ​អ្នកបើកបរ​ ដេក​លក់​ពេល​កំពុង​បើកបរ ប៉ុន្តែ​ចាត់​ទុក​ថា​ជា​សំណាង​មួយ​ដែរ ដែល​រថយន្ត​នេះ​មិន​បាន​បង្ក​ គ្រោះថ្នាក់​ដល់​អ្នក​ដទៃ ដោយ​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នកបើកបរ​ និង​ព្រូ​រង​របួសស្រាល​ប៉ុណ្ណោះ​។

ហេតុការណ៍​ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៣​ទាប​ភ្លឺ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​ កន្លងទៅនេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១១ ត្រង់​ចំណុច​ផ្លូវ​កោង​ឡើង​ស្ពាន​ពាម ដែល​ស្ថិត​ក្នុងភូមិ​បាទី ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។ 

រថយន្ត​យី​ឌុ​ប​ដែល​ក្រឡាប់​នេះ ពាក់​ស្លាក​លេខ​តាកែវ ៣A-១៤១៥ តែ​គេ​មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ របស់​ម្ចាស់​រថយន្ត​នោះ​ទេ​។ តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​កម្មករ ដែល​កំពុង​តែ​កើប​ជញ្ជូន​ ស្រូវ​ពី​ក្នុង​ប្រឡាយ​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​យី​ឌុ​ប​នេះ​ដឹកស្រូវ​មក​ពី​ខេត្តពោធិ៍សាត់ គោលដៅ​យក​ទៅ​លក់​នៅ​ច្រក​ទ្វារ​ ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ដែល​ស្ថិត​នៅ​ក្នុងស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

ប៉ុន្តែ​ពេល​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវ​កោង​ឡើង​ស្ពាន​ពាម តែ​ដោយសារ​អ្នកបើកបរ​ដេក​លក់​មួយ ភាំង​ទើប​មិន​បាន​បត់​កោង​តាម​ស្ពាន ធ្វើ​ឲ្យ​រថយន្ត​ធ្លាក់​ផ្លូវ​ក្រឡាប់​ចូល​ប្រឡាយ​បែប​នេះ​ទៅ​។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត