ចិនកាត់ទោសប្រហារជីវិតអតីតមន្រ្តីជាន់ខ្ពស់ម្នាក់អំពីរឿងពុករលួយ

តាមគេហទំព័រអ៊ីម៉ាជីនឆាយណា ចុះផ្សាយថ្ងៃទី ១០ តុលា បានឲ្យដឹងថា ចិនបានសម្រេចកាត់ទោសប្រហារជីវិតអតីតប្រធានបក្សកុំម្មុយនីស្តចិនប្រចាំខេត្ត Yunnan ដោយអនុវត្តព្យួរទោស ២ ឆ្នាំ ពីបទសុំសំណូក ។ ហើយនេះគឺមន្ត្រីចិនចុងក្រោយបំផុត ដែលបានធ្លាក់ចូលក្នុងសង្គ្រាមបោសសម្អាតអំពើពុករលួយរបស់ប្រធានាធិបតី Xi Jinping ។

តុលាការនិយាយថា លោក Bai Enpei អាយុ ៧០ ឆ្នាំ រំលោភបំពានតួនាទីរបស់គាត់ ដែលក្នុងនោះលោកជាប្រធានបក្សប្រចាំខេត្ត Yunnan រហូតដល់ឆ្នាំ ២០១១ និងមុននោះជាមន្ត្រីកំពូលនៃខេត្ត Qinghai ដោយបានកឹបកេងថវិកាជាតិជាង ២៤៧ លានយ៉ន់ (ស្មើនឹង ៣៧ លានដុល្លារអាមេរិក) ។

Loading...

តុលាការចិនបានសម្រេចកាត់ទោសប្រហារជីវិតលោក Bai ជាមួយការអនុវត្តព្យួរទោសនេះ បន្ទាប់ពីគាត់បានសារភាពពីបទឧក្រិដ្ឋរបស់គាត់ និងសម្តែងការសោកស្តាយចំពោះអំពើកឹបកេងលុយខុសច្បាប់របស់គាត់ ដែលក៏ត្រូវបានរកឃើញពុំអាចប្រកែកបាន ៕