ព្រះរាជ​វាំងថា ព្រះ​រាជ​សុខភាព​មហាក្សត្រ​ថៃ «មិនមាន​ស្ថិរ​ភាព»

ក្រុងបាងកកៈ ព្រះរាជវាំងថៃ បាននិយាយពីថ្ងៃអាទិត្យថា ក្រុមវេជ្ជបណ្ឌិតដែលកំពុងព្យាបាលព្រះមហាក្សត្រដែលគង់ក្នុងមន្ទីរពេទ្យរបស់ថៃ ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត បានដាក់ឲ្យព្រះរាជាដែលមានប្រឈួននូវប្រព័ន្ធអុកស៊ីហ្សែនដកដង្ហើម ដោយបន្ថែមថា ព្រះរាជសុខភាពរបស់មហាក្សត្រព្រះជន្ម ៨៨ វស្សា ដែលគ្រងរាជ្យយូរ បំផុតរបស់ពិភពលោកអង្គនេះ មិនមានស្ថិរភាពនោះទេ។

ប៉ុន្តែគេមិនបានឃើញស្តេចដែលប្រជាជនថៃភាគច្រើនស្រឡាញ់ អង្គនេះ បង្ហាញព្រះភក្ត្រជាសាធារណៈរយៈពេលជិតមួយឆ្នាំហើយ ខណៈព្រះអង្គប្រយុទ្ធនឹងជំងឺជាច្រើននៅ ក្នុងមន្ទីរពេទ្យក្រុងបាងកកមួយ។

Loading...

ជាប្រវត្តិសាស្រ្ត ព្រះរាជវាំងនេះ បានគ្រប់គ្រងព័ត៌មានយ៉ាងណែនអំពីព្រះរាជសុខភាពរបស់ព្រះអង្គ និងមានការពិបាកបញ្ជាក់ពីស្ថានភាពទូទៅរបស់ព្រះអង្គណាស់។

នៅក្នុងប៉ុន្មានខែថ្មីៗនេះ ព្រះរាជវាំង បានចេញព័ត៌មានថ្មីៗជាច្រើនដែលបានបង្ហាញពីបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើននៅក្នុងនោះមានខ្សោយតម្រងនោម។

ជាងពីរឆ្នាំកន្លងទៅ ព្រះអង្គក៏ត្រូវបានព្យាបាលការឆ្លងបាក់តេរី ពិបាកដកដង្ហើម បញ្ហាបេះដូង និងរោគមានជាតិទឹកក្នុងលលាដ៏ក្បាលដែលត្រូវបាននិយាយសំដៅថា «ទឹកក្នុងខួរក្បាល»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍