អស្ចារ្យ​មែន​ Windows 10 កំពុង​ដំណើរ​ការ​លើ​កុំព្យូទ័រ​ជាង​២០០​លាន​គ្រឿង​ក្នុង​រយះ​ពេល​មិន​ដល់​កន្លះ​ឆ្នាំ

​Microsoft​បាន​ផ្ដល់​ការ​ដំឡើង​ទៅ​កាន់​Windows 10​ដោយ​មិន​គិត​ថ្លៃ​ហើយ​វា​ពិត​ជា​បាន​​ធ្វើ​អោយ​គ្រប់​គ្នា​ចាប់​អារម្មណ​​៍ក្នុង​ការ​បោះ​បង់​Windows 7 និង​8 ដើម្បី​ទៅ​រក​10។​កាល​ពី​តុលា​មាន​របាយការណ៍​ថា​កុំព្យូទ័រ​ចំនួន​១១០​លាន​គ្រឿង​កំពុង​ប្រើប្រាស់​Windows 10នេះ​ហើយ​មក​ទល់​ពេល​នេះ​ចំនួន​កើន​ដល់​ជាង​២០០​គ្រឿង។

ជាមួយ​ចំនួន​ការ​ប្រើ​ប្រាស់​កាន់​តែ​ច្រើន​បាន​ធ្វើ​អោយ​គេ​អាច​រំពឹង​ទុក​ថា​Microsoftនឹង​ឈាន​ដល់​គោល​ដៅ​​១០០០លាន​គ្រឿង​ក្នុង​ពេល​២​ទៅ​៣​ឆ្នាំ​ទៀត​ប៉ុណ្ណេះ។Windows 10​ក៏​បាន​ផ្ដោត​សំខាន់​លើ​Store​កម្មវិធី​របស់​ខ្លួន​ផង​ដែរ​ដើម្បី​អោយ​Store របស់​ខ្លួន​មាន​កម្មវិធី​សម្បូរ​បែប​មិន​ចាញ់​Storeរបស់​Google និង​Apple​សម្រាប់ Surface Pro របស់​ខ្លួន៕

ប្រែសម្រួល ៖ ​Kim Leng
Source ៖ 

  • អស្ចារ្យ​មែន​ Windows 10 កំពុង​ដំណើរ​ការ​លើ​កុំព្យូទ័រ​ជាង​២០០​លាន​គ្រឿង​ក្នុង​រយះ​ពេល​មិន​ដល់​កន្លះ​ឆ្នាំ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:វីដេអូ
Tags: