រុស្ស៊ី​នឹង​បង្កើត​មូលដ្ឋាន​ទ័ព​អចិន្ត្រៃយ៍​នៅ​ស៊ីរី ដើម្បី​ការពារ​ការ​វាយប្រហារ​ពី​អាមេរិក

រុស្ស៊ី​នឹង​បង្កើត​មូលដ្ឋាន​ទ័ព​អចិន្ត្រៃយ៍​នៅ​ស៊ីរី ដើម្បី​ការពារ​ការ​វាយប្រហារ​ពី​អាមេរិក

រុស្ស៊ីមានគម្រោងបង្កើតមូលដ្ឋានទ័ពជើងទឹកអចិន្ត្រៃយ៍មួយក្នុងប្រទេសស៊ីរី លើមូលដ្ឋានកាលពីជំនាន់សហភាពសូវៀតមួយកន្លែង ធ្លាប់បានបម្រើជាកន្លែងផ្គត់ផ្គង់ និងជួសជុលនាវាចម្បាំងរុស្ស៊ីទាំងឡាយ ដែលមានបេសកកម្មចូលមកសមុទ្រមេឌីទែរ៉ាណេ ហើយត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការការពាររដ្ឋាភិបាលស៊ីរី ពីបំណងដែលអាមេរិកចង់ផ្ដួលរំលំពួកគេ ។

ឧត្ដមសេនីយ៍ Nikolay Pankov អនុរដ្ឋមន្ត្រីនៃក្រសួងការពារជាតិបានថ្លែងឲ្យដឹងថា “យើងនឹងមានមូលដ្ឋានទ័ពជើងទឹកអចិន្ត្រៃយ៍មួយនៅទីក្រុង Tartus ។ យើងបានរៀបចំឯកសាររួចរាល់អស់ហើយ ដោយក្នុងពេលនេះ វាកំពុងត្រូវបានពិនិត្យដោយភ្នាក់ងាររបស់រដ្ឋាភិបាល ។ យើងសង្ឃឹមថា យើងនឹងដាក់ឯកសារទាំងនោះ ឲ្យគេអនុម័តក្នុងពេលឆាប់ៗខាងមុខ ។”
តាមពិតទៅមូលដ្ឋាននៅទីក្រុង Tartus មានតាំងពីឆ្នាំ១៩៧៧មកម្ល៉េះ ហើយនៅក្រោយពេលដែលសហភាពសូវៀតដួលរលំ វាក្លាយជាកន្លែងផ្គត់ផ្គង់សម្ភារៈ និងជួសជុលនាវាចម្បាំងរុស្ស៊ី ដែលធ្វើដំណើរទៅសមុទ្រ
លោក Pankov បានបញ្ជាក់ថា សម្ភារៈយោធាជាច្រើនទៀត នឹងត្រូវបញ្ជូនទៅកាន់ទីនោះ ដើម្បីឲ្យវាមានសមត្ថភាពអាចការពារខ្លួនវា និងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយដែលមាននៅទីនោះបាន ។ អ្វីដែលសំខាន់ជាងនេះទៅទៀតគឺ ការបំពាក់ប្រព័ន្ធការពារប្រឆាំងនាវាមុជទឹក ។កាលពីសប្ដាហ៍មុននេះ រុស្ស៊ីបានបញ្ជូនរួចទៅហើយ នូវប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចម្បាំងទំនើបបំផុតរបស់ខ្លួន ទៅកាន់ទីក្រុង Tartus ដើម្បីការពារសម្ភារៈ និងអ្វីៗទាំងឡាយនៅក្នុងកំពង់ផែ ឲ្យជៀសផុតពីការវាយប្រហារពីកងទ័ពអាកាស និងមីស៊ីលជាដើម ។

ការបញ្ជូនប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចម្បាំងទៅទីក្រុង Tartus នេះ គឺធ្វើឡើងក្រោយពីមានការរាយការណ៍ថា មន្ទីរបញ្ចកោណអាមេរិក មានគម្រោងចង់ប្រើមីស៊ីលបាញ់ពីនាវា ទៅវាយប្រហារលើប្រលានយន្តហោះនៅស៊ីរី ដើម្បីបំបាក់សមត្ថភាពកងទ័ពអាកាស របស់រដ្ឋាភិបាលទីក្រុង Damascus
សូមបញ្ជាក់ថា សកម្មភាពទាំងឡាយរបស់រុស្ស៊ី ត្រូវគេមើលឃើញថា ធ្វើលើងដើម្បីការពារប្រទេសនេះ ពីការវាយប្រហាររបស់អាមេរិក ដែលជាគូប្រជែងក្នុងសង្គ្រាមនៅស៊ីរី ព្រោះមហាអំណាចទាំង២នេះ មានគំនិតសម្រេចលើជោគវាសនាស៊ីរីខុសគ្នា ៕
ប្រភព ៖ kqube

  • រុស្ស៊ី​នឹង​បង្កើត​មូលដ្ឋាន​ទ័ព​អចិន្ត្រៃយ៍​នៅ​ស៊ីរី ដើម្បី​ការពារ​ការ​វាយប្រហារ​ពី​អាមេរិក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:ជីវិតនិងសង្គម
Tags: