​ករណី​ក្រឡាប់​ឡាន​កម្មករ​រោងចក្រ​ព្រឹកមិញ ជនរងគ្រោះ​កើន​ដល់​ជាង​៥៤​នាក់​ហើយ

ខេត្តស្វាយរៀង៖ ករណីក្រឡាប់រថយន្តដឹកកម្មករនៅតាមបណ្ដោយផ្លូវជាតិលេខ១ ច្រកចូលផ្សារថូម៉ាស់ ក្នុងភូមិគោកល្វៀង សង្កាត់ព្រៃអង្កុញ ក្រុងបាវិតកាលពីព្រឹកថ្ងៃទី១១ ខែតុលានេះ ចំនួនកម្មកររងគ្រោះបានកើនដល់៥៤នាក់ហើយ ខណៈក្នុងនោះអ្នករងរបួសធ្ងន់មានចំនួន៧នាក់ និងស្រាល៤៧នាក់។

បើតាមលោកប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងថា៖ ក្នុងចំណោមជនរងគ្រោះទាំងអស់នេះ មានរបួសស្រាល១៦នាក់និង របួសធ្ងន់៧នាក់បានសម្រាកនៅមន្ទីរពេទ្យខេត្ត និង៣១នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកជីភូ ក្រុងបាវិត។ហើយករណីក្រឡាប់រថយន្តដឹកកម្មករក្រុងបាវិតកាលពីព្រឹកមិញនេះ រអិលធ្លាក់ផ្លូវក្រឡាប់ ដោយសារការបើកលឿនត្រង់ផ្លូវបត់៕
​ករណី​ក្រឡាប់​ឡាន​កម្មករ​រោងចក្រ​ព្រឹកមិញ ជនរងគ្រោះ​កើន​ដល់​ជាង​៥៤​នាក់​ហើយ

​ករណី​ក្រឡាប់​ឡាន​កម្មករ​រោងចក្រ​ព្រឹកមិញ ជនរងគ្រោះ​កើន​ដល់​ជាង​៥៤​នាក់​ហើយ

​ករណី​ក្រឡាប់​ឡាន​កម្មករ​រោងចក្រ​ព្រឹកមិញ ជនរងគ្រោះ​កើន​ដល់​ជាង​៥៤​នាក់​ហើយ

ប្រភព៖ kqube

  • ​ករណី​ក្រឡាប់​ឡាន​កម្មករ​រោងចក្រ​ព្រឹកមិញ ជនរងគ្រោះ​កើន​ដល់​ជាង​៥៤​នាក់​ហើយ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:ជីវិតនិងសង្គម
Tags: