កូរ៉េ​ខាង​ជើង ធ្លាក់​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​របស់ អា​មេ​រិក ម្តង​​ទៀត​​ហើយ ដោយ​សារ​រឿង​ជួញ​ដូរ​មនុស្ស

កូរ៉េ​ខាង​ជើង ធ្លាក់​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​របស់ អា​មេ​រិក ម្តង​​ទៀត​​ហើយ ដោយ​សារ​រឿង​ជួញ​ដូរ​មនុស្ស

(វ៉ាស៊ីនតោន)៖ ប្រធានធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានដាក់បញ្ចូលប្រទេសកូរ៉េខាងជើង ជាថ្មីម្ដងទៀតទៅក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្សដែលនេះនឹងជំរុញឲ្យ សហរដ្ឋអាមេរិក ហាមឃាត់ការផ្ដល់មូលនិធិផ្សេងៗដល់ប្រទេសកុម្មុយនិស្ដឯកោមួយនេះ នៅឆ្នាំបន្តបន្ទាប់។ នេះបើតាមការចុះផ្សាយដោយ សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦។

ជាមួយគ្នានោះដែរក្រៅតែពី កូរ៉េខាងជើង លោក បារ៉ាក់ អូបាម៉ា ក៏បានចាត់ទុកដែរថាប្រទេស អេក្វាទ័រ ហ្គីណេ អ៊ីរ៉ង់ រុស្ស៊ី និង ស៊ីរី ជាដើម គឺជាក្រុមប្រទេសដែលមិនគោរពតាមបទដ្ឋានស្ដង់ដា ជាអប្បបរមានៃកិច្ចព្រមព្រៀង ឆ្នាំ២០០០ ស្ដីពីការការពារជនរងគ្រោះពីការជួញដូរមនុស្ស។ ដូច្នេះសហរដ្ឋអាមេរិក អាចនឹងហាមឃាត់ការ ផ្ដល់ជំនួយរបស់ខ្លួនសម្រាប់ឆ្នាំ២០១៧ រហូតដល់បណ្ដាប្រទេសទំាងនេះ បំពេញតាមស្ដង់ដា អប្បបរមា ឬក៏បង្កើនកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆំាងនឹងការជួញដូរមនុស្ស។

ដោយឡែកសម្រាប់ កូរ៉េខាងជើង ទីក្រុងវ៉ាស៊ីនតោន នឹងរំាងខ្ទប់ការផ្ដល់មូលនិធី ឬប្រាក់កម្ចី ពីធនាគារ និងស្ថាប័នរូបិយវត្ថុអន្តរជាតិ ហើយមិនតែប៉ុណ្ណោះសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងមិនផ្ដល់ជំនួយណាមួយដល់ កូរ៉េខាងជើងទៀតនោះឡើយ។

គួររំលឹកថា កាលពីខែមិថុនា កន្លងទៅ ក្រសួងការបរទេសអាមេរិកបានចាត់ទុក ថាកូរ៉េខាងជើង ជាប្រទេសដ៏អាក្រក់បំផុតមួយនៅក្នុងពិភពលោកខាងជួញដូរមនុស្សសម្រាប់ ១៤ឆ្នាំជាប់ៗគ្នា ដោយចោទថា ទីក្រុងព្យុងយ៉ាង បានបង្ខំឱ្យមនុស្សធ្វើការទំាងនៅក្នុងស្រុក និងនៅក្រៅប្រទេស៕

ប្រភព ៖ khmertalking

  • កូរ៉េ​ខាង​ជើង ធ្លាក់​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​របស់ អា​មេ​រិក ម្តង​​ទៀត​​ហើយ ដោយ​សារ​រឿង​ជួញ​ដូរ​មនុស្ស已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:ជីវិតនិងសង្គម
Tags: