មហា​សេ​ដ្ឋី Warren Buffett និង​លោក Donald Trump តម្លើង​​សំ​ឡេង​ដាក់​គ្នា​រឿង​មិន​បាន​បង់​ពន្ធ​ជូន​រដ្ឋ

មហា​សេ​ដ្ឋី Warren Buffett និង​លោក Donald Trump តម្លើង​​សំ​ឡេង​ដាក់​គ្នា​រឿង​មិន​បាន​បង់​ពន្ធ​ជូន​រដ្ឋ

(វ៉ាស៊ីនតោន)៖ មហាសេដ្ឋីសហរដ្ឋអាមេរិក និង ជាអ្នកជំនួញដ៏មានសក្ដានុពលមួយរូបនៅក្នុងពិភពលោក លោក Warren Buffett បានធ្វើការកត់សម្គាល់ ក៏ដូចជាការឆ្លើយតបភ្លាមៗ ចំពោះការលើកឡើងរបស់លោក Trump ដែលថា លោកមិនបានបង់ពន្ធលើប្រាក់ចំណូលសហព័ន្ធ ហើយបានរិះគន់បេក្ខភាព ប្រធានាធិបតីនៃគណបក្ស សាធារណរដ្ឋរូបនេះ ទៅវិញទេ ដែលមិនបានបញេ្ចញកំណត់ត្រាបង់ពន្ធរបស់ខ្លួន។ នេះបើតាមការឱ្យដឹងពីស្ថានីយ៍ទូរទស្សន៍ CNN នៅថ្ងៃអង្គារ៍ ទី១១ ខែតុលា ឆ្នាំ២០១៦។

នៅក្នុងវេទិកាជជែកដេញដោលជុំទី២ម្សិលមិញ នៅពេលលោកស្រី Clinton លើកយករឿងបង់ពន្ធវាយ ប្រហារលើលោក Trump ប៉ុន្តែលោក Trump ផ្ទាល់បែរជាបង្វែរប្រធានបទ និងអះអាងថា មិនមែនមានតែលោកតែម្នាក់ឯង ដែលប្រើសិទ្ធិពិសេស ដើម្បីរួចផុតពីការបង់ពន្ធនោះទេ សូម្បីតែលោក Warren Buffett ក៏មិនបានបង់ពន្ធដែរនៅឆ្នាំ១៩៩៥ ដោយសំអាងថា ការរកស៊ីរបស់ខ្លួនខាតបង់ប្រាក់ជាង ៩១៦លានដុល្លារ។ តែយ៉ាងណាជាការឆ្លើយតប លោក Warren Buffett បាននិយាយថា លោកបានបង់ពន្ធជារៀងរាល់ឆ្នាំចាប់តំាងពីឆ្នាំ ១៩៤៤ និង១៣ ឆ្នាំចុងក្រោយនេះ ពោលគឺនៅឆ្នំា២០១៥ លោកបានបង់ពន្ធសរុប១,៨លានដុល្លារនៃពន្ធ លើប្រាក់ចំណូលសហព័ន្ធ ស្ដីពីប្រាក់ចំណូលកើនឡើងលើស១១,៥លានដុល្លារ ហើយលោកបានដកប្រាក់ សរុប ២,៨ លានដុល្លារ សម្រាប់កិច្ចការមនុស្សធម៌។

លោក Warren Buffett ជាមហាសេដ្ឋីរបស់សហរដ្ឋអាមេរិក ដែលមានទ្រព្យសម្បត្តិដល់រហូត ៦៥.២ពាន់លាន ជាប់ចំណាត់លេខ៤ លើពិភពលោក។

សូមជំរាបថា នៅក្នុងវេទិកាជជែកដេញដោលជុំទី២ ជាមួយនឹងលោកស្រី Clinton លោក Trump បានទទួល ស្គាល់ថា ខ្លួនមិនបានបង់ពន្ធរយៈពេល១៨ឆ្នាំ ក្រោមហេតុផលការធ្វើជំនួញរបស់លោកខាតបង់ប្រាក់ជាង ៩១៦លានដុល្លារ នៅឆ្នាំ១៩៩៥។ លើសពីនោះទៅទៀត នៅក្នុងវេទិកានោះលោក Trump ក៏បានអះអាងថា លោក នឹងចាប់លោកស្រី Clinton ដាក់គុក ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក៕

ប្រភព ៖ khmertalking

  • មហា​សេ​ដ្ឋី Warren Buffett និង​លោក Donald Trump តម្លើង​​សំ​ឡេង​ដាក់​គ្នា​រឿង​មិន​បាន​បង់​ពន្ធ​ជូន​រដ្ឋ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:ជីវិតនិងសង្គម
Tags: