ភូមា​បញ្ជូន​ទ័ព​ទៅ​ តំបន់​សម្បូរ​ជន​មូស្លីម​ ក្រោយ​ផ្ទុះ​ការ​វាយ​ប្រហារ

ភូមា​បញ្ជូន​ទ័ព​ទៅ​ តំបន់​សម្បូរ​ជន​មូស្លីម​ ក្រោយ​ផ្ទុះ​ការ​វាយ​ប្រហារ

ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថាភូមា បានរឹតបន្តឹងសន្តិសុខនៅតំបន់សម្បូរទៅ ដោយជនមូស្លីម ស្ថិត នៅជិតព្រំដែនជាមួយប្រទេសបង់ក្លាដែស ខណៈដែលអាជ្ញាធរប្រទេសនេះកំពុងស្វែងរកជនវាយប្រ ហារដែល បានសម្លាប់មន្ត្រីប៉ូលិសយ៉ាងតិច៩នាក់។

Reuters ដែលបានដកស្រង់សម្ដីមន្ត្រីប៉ូលិសភូមា បានផ្សាយបន្តថា ក្រុមមន្ត្រីជឿថាសមាជិកក្រុមជនជាតិ ភាគ តិចមូស្លីមរ៉ូហ៊ីងយ៉ាបានបើកការវាយប្រហារចំនួន ៣លើកដាច់ដោយឡែកពីគ្នាកាលពីព្រឹកថ្ងៃអាទិត្យ កន្លងមក ដែលនៅក្នុងការវាយប្រហារនោះ សព្វាវុធជាច្រើនដើម និងគ្រាប់រំសេវជាង ១ម៉ឺនគ្រាប់ត្រូវបានគេ ដណ្ដើមយក ពីប៉ូលិស។

ប៉ូលិសភូមាបាននិយាយថាមន្ត្រីរបស់ខ្លួន ៩នាក់ ត្រូវបានគេសម្លាប់ ត្រូវបានគេសម្លាប់ ម្នាក់កំពុងបាត់ខ្លួន និង ៥នាក់ទៀត បានរងរបួស។ ប៉ូលិសភូមា បានសម្លាប់ជនវាយប្រហារ ៨នាក់ និងចាប់ខ្លួនទាំងរស់ ២នាក់។រ៉ូហ៊ីង យ៉ា ដែលជាក្រុមជនជាតិភាគតិចមិនមានរដ្ឋច្បាស់លាស់ និងស្ថិតក្រោមការរឹតបន្តឹងសេរីភាពលើការ ដើរហើរ នោះគឺជាក្រុមប្រជាជនភាគច្រើននៅភាគខាងជើងនៃរដ្ឋរ៉ាក់ឃីន៕

ប្រភព៖ vodhotnews

  • ភូមា​បញ្ជូន​ទ័ព​ទៅ​ តំបន់​សម្បូរ​ជន​មូស្លីម​ ក្រោយ​ផ្ទុះ​ការ​វាយ​ប្រហារ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:ជីវិតនិងសង្គម
Tags: