ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ក្នុង​ចំណោម ៤​នាក់ ប្រគល់​ឲ្យ​សមត្ថកិច្ច ពី​បទ​ឆបោក

ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ក្នុង​ចំណោម ៤​នាក់ ប្រគល់​ឲ្យ​សមត្ថកិច្ច ពី​បទ​ឆបោក



កណ្ដាល​: នគរ​បាន​បាន​ឃាត់ខ្លួន ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ ក្នុង​ចំណោម​គ្នា ៤​នាក់ ពី​បទ​ឆ​បោ ក​កាលពី​វេលា​ម៉ោង ១០ ព្រឹក ថ្ងៃ​ទី​១០​ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ នៅ​ភូមិ​ពងទឹក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជន​រង​គ្រោះ ឈ្មោះ​ជា សុខ​ឃឿ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ លក់​ចេកចៀន នៅ​ភូមិ​.​ឃុំ​កើតហេតុ​។ ចំណែក​ជនសង្ស័យ​ទាំង ៣ ដែល​ឃាត់ខ្លួន ១-​ឈ្មោះ​ម៉ៅ ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ ភូមិ​តាំងក្រសាំង សង្កាត់​កា​កាប ខណ្ឌ ពោធិ៍​សែន​ជ​យ័ រាជធានី​ភ្នំពេញ​។ ២-​ឈ្មោះ ធ​ង សា​រ៉​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ លក់​ហ្គា​ស ស្នាក់​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ និង​៣.​ឈ្មោះ​ដុប ពុ​ទ្ធី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ លក់​ហ្គា​ស ស្នាក់​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។ ដោយឡែក​ម្នាក់ ដែល​គេចខ្លួន មិន​ស្គាល់​អត្តសញ្ញាណ​។

សម្ភារៈ​បាត់បង់ ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ស៊េរី​០១៦ (១​គ្រឿង​) ពាក់​ស្លាក​លេខ​ភ្នំពេញ​1FV-2339 លេខ​តួ និង​លេខ​ម៉ាស៊ីន 9582497 -​សម្ភារៈ​ចាប់​យក ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ស៊េរី​០១១ (១​គ្រឿង​) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​1 E-5676 លេខ​តួ និង លេខ​ម៉ាស៊ីន 8569336 ។

នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​ទាំង​៤​នាក់ បាន​ជិៈ​ម៉ូតូ​១ ម៉ាក ហុងដា សេ​១២៥ ស៊េរី​០១ (១​គ្រឿង​) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1E-5676 លេខ​តួ និង លេខ​ម៉ាស៊ីន 8569336 បាន​ឌុ​ប​ជនល្មើស ដោយ​ឈ្មោះ ធ​ង សា​រ៉​ន ជា​អ្នក​ឌុ​ប​។ ពេល​មក​ដល់ ជនសង្ស័យ ម្នាក់​មិន​ស្គាល់ឈ្មោះ ជា​អ្នក​ត​ថៃ្ល ១.៧៨០ ដុល្លារ ត​ថៃ្ល​ត្រូវ​សុំ​យក​ម៉ូតូ​មក​ជិៈ​សាក ដោយ​ទុក​អ្នក​ទាំង ៣ នៅផ្ទះ​ជន​រង​គ្រោះ ទើប​ជន​រង​គ្រោះ យល់ព្រម​ឲ្យ​ជិះ​សាក ហើយ​ទៅ​បាត់​តែ​ម្តង​។ ក្រោយមក ជន​រង​គ្រោះ​ក៏​ឃាត់​អ្នក​ទាំង​៣ ខាងលើ ប្រគល់​ឲ្យ​សមត្ថកិច្ច ចាត់ការ​បន្ត តាម​នីតិវិធី​៕