ចៅហ្វាយស្រុក​កោះសូទិន បើកដៃ​ឲ្យ​ឈ្មួញ​ដាក់​ដាយ​បែប​អនាធិបតេយ្យ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​មួយ​រូប​បាន​លើក​សំណូមពរ​ទៅ​កាន់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កា​ញា​រី​ទ្ឋ តាម​រយ​យៈ​បណ្តាញ​ទំនាក់​ទង​សង្គម ដោយ​ស្នើ​ឲ្យ​លោក​រដ្ឋមន្ត្រី​ដែល​ជា​ប្រធាន​គណៈ​ចុះ​ពង្រឹង​ស្រុក​កោះសូទិន​ចាត់វិធានការ​ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ​ដាក់​ដាយ​បែប​អនាធិបតេយ្យ​នៅ​ក្នុង​បឹង​ព្រែ​ករយា ស្ថិត​ក្នុង​ឃុំ​ល្វេ ស្រុក​កោះសូទិន ។

បើ​តាម​លោក ខៀវ កា​ញា​រី​ទ្ឋ ដែល​ដកស្រង់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទាំងស្រុង​មក​បង្ហាញ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​មាន​ខ្លឹមសារ​ទាំងស្រុង​ដូច​តទៅ​«​ជំរាបសួរ​ឯកឧត្តម ប៉ុន្មាន​ថ្ងៃនេះ​ភ្លៀង​ធ្លាក់​ជាប់​កសិករ​តាម​ដង​ទន្លេតូច​ទៅ​ណា​ពុំ​រួច ក្រៅពី​ព្រឹក​ឡើង​ដាំបាយ​ហូប​ជាមួយ​ត្រសក់ចាវ បើ​ត្រី​មានកូន​ត្រី​តូច​ៗៗ​ដែល​គេ​ដាក់​ដៃ​ពេញ​បឹង​យក​មក​លក់​។

និយាយ​ដល់​ត្រង់នេះ​ខ្ញុំ​សូម​ជម្រាប​ឯកឧត្តម​តែ​ម្ដង​ចុះ​ការ​ដាក់​ដា​យ័​បែប​អនាធិបតេយ្យ​នេះ​ប្រជា​ពលរ​ដ្ធ​ក្នុង​ឃុំ​ល្វេ​បាន​និយាយ​ដោយ​គ្មាន​ការ​លាក់លៀម​ថា មានកា​បើកដៃ​ពី​ចៅហ្វាយស្រុក​តែ​ម្ដង ព្រោះ​រាល់​ការ​បង្ក្រាប​ពី​សំណាក់​មេឃុំ សាយ ស្រាង បន្តិច​ក្រោយមក​មាន​អន្តរា​គម​ន៏​បន្ត​មក​ទៀត​ស្ដីបន្ទោស ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​អស់​ទឹកចិត្ត បឹង​ព្រែ​ករយា​ទាំងមូល​រក​ផ្លូវ​ទូក​អុំ​ស្ទើរ​ពុំ​រួច​ព្រោះ​សុ​ទ​តែ​ដា​យ៏ ក្នុង​នាម​ឯកឧត្តម​ជា​ប្រធាន​គ​ណះ​ចុះ​ព​ង្រឺ​ង​មូល​ដ្ថា​ន​ស្រុក​កោះសូទិន ប្រជា​ពលរ​ដ្ធ​សង្ឃឹមថា​ឯកឧត្តម​និង​ជ្រាប​ហើយ​មាន​ចំណាត់ការ​សមរម្យ​ដើម្បី​ការពារ​ផល​មច្ឆា​ជាតិ​សំរាប់​រាស្ត្រប្រជា​។ សូម​អរគុណ​ ។

ជុំវិញ​ព័ត៌មាន​ខាងលើ នា​រសៀល​ថ្ងៃ​ទី​១១ តុលា ២០១៦​ដដែល​នេះ គេហទំព័រ​កោះសន្តិភាព​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បំភ្លឺ​តប​បាន​ទេពី​ចៅហ្វាយស្រុក​កោះសូទិន ៕