ទឹម រដ្ឋា​ មិន​ខ្លាច​ថត​ឈុត​ស្រាត​ដូច ឌុច លីដា

ទឹម​ រដ្ឋា បាន​លើក​ឡើង​ថា ​រូប​នាង​គ្មាន​អ្វី​ត្រូវ​ខ្លាច​ទេ​ ប្រសិន​បើ​សាច់​រឿង​ដែល​នាង​សម្តែង​តម្រូវ​ឲ្យ​​ថត​ឈុត​ស្រាត​ដូច​ ឌុច លីដា នៅ​ក្នុង​រឿង​ “នារី​វេទមន្ត​” ។

 

ទឹម រដ្ឋា​ មិន​ខ្លាច​ថត​ឈុត​ស្រាត​ដូច ឌុច លីដា

 ទឹម រដ្ឋា ចូល​រួម​​សម្ពោធ​រឿង “ត្រកូល​អ្នក​ប្រដាល់” ល្ងាច​មិញ

 

“សំរាប់​នាង​ខ្ញុំ​ផ្ទាល់​ដូច​ជា​មិន​មាន​អ្វី​​ត្រូ​វ​ខ្លាចផង​បង​ ប្រសិន​បើ​សាច់​រឿង​ឲ្យ​ខ្ញុំ​សម្តែង​ដូច​ លីដា។ ព្រោះ​ទី​១​ខ្ញុំ​ជឿ​ជាក់លើ​ខ្លួន​ឯង​ក្នុង​ការ​សម្តែង ទី​២​ ​ខ្ញុំ​ជឿជាក់​ទៅ​លើ​បច្ចេក​ទេស​ថត​គាត់​មិន​ធ្វើ​ឲ្យ​យើង​ខូច​កេរ្ត៍​ឈ្មោះ​នោះទេ និង​ទី​៣​ត្រូវ​មាន​ហេតុ​ផល​​សមរម្យមុន​ពេល​ថត​​ហ្នឹង​​​ថា​រឿង​ ហ្នឹង​វា​យ៉ាង​ម៉េច​”។ កញ្ញា ទឹម​ រដ្ឋា ថ្លែង​។

 

តួ​អង្គ​កាច​ឆ្នាស​ឆ្នើម​នៅ​ក្នុង​រឿង​ “ម្ទេស​ហឹល​អំបិល​ប្រៃ​” បន្ថែម​ថានៅ​ពេល​ថត​ឈុត​ស្រាត​ នាង​ដឹង​ច្បាស់ថា នឹង​មាន​ការ​រិះ​គន់​ពី​សំណាក់​មហា​ជន​ជៀស​មិន​ផុត តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​នាង​នៅ​តែ​មិន​ខ្លាច​ មតិ​រិះ​គន់​ពី​សំណាក់​សារធាណៈជន​ ព្រោះ​នាង​មាន​ហេតុ​ផល​ច្បាស់​លាស់​ដើម្បី​បក​ស្រាយ​ជូន​ប្រិយមិត្ត​ជា​និច្ច​។

 

ទឹម រដ្ឋា​ មិន​ខ្លាច​ថត​ឈុត​ស្រាត​ដូច ឌុច លីដា

 

កន្លង​មក​កញ្ញា ទឹម រដ្ឋា ក៏ធ្លាប់​ទទួល​រង​ការ​រិះគន់​ពី​សំណាក់​ទស្សនិក​ជន​នៅ​ក្នុង​សាច់​រឿង​មួយ​ ដែល​នាង​សម្តែង​ស្លៀក​ឈុត​ហែល​ទឹក​បញ្ចេញ​សាច់​សរ​ខ្ចី​ បាន​ធ្វើឲ្យមតិ​មួយ​ចំនួន​លើក​ឡើង​ថា ​”ហេតុ​អ្វី​តារា​ខ្មែរឥ​ឡូវ​ចូល​ចិត្ត​ស្លៀកសិច​ស៊ី​ម៉្លេះ​” ភ្លាម​ៗ​នោះ​​នាង​ក៏​បានបក​ស្រាយ​ថា ​នៅ​អាង​ហែល​ទឹក​បើ​មិន​ឲ្យ​ស្លៀក​ឈុត​ហែល​ទឹក ​តើ​នាង​គួរ​ស្លៀកបែបណា​វិញ​​។ កញ្ញា ទឹម​ រដ្ឋា បញ្ជាក់​៕

 

អត្ថ​បទ​៖ ឆុង ស៊ីណាន​​​​​​​​​​​