Depay ឆ្លងផុតការត្រួតពិនិត្យសុខភាពនៅមុនពេលផ្ទេរជាផ្លូវការទៅកាន់ Man United

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ហូ​ឡង់ Memphis Depay វ័យ​២១​ឆ្នាំ បាន​បំ​ពេញ​ការ​ត្រួត​ពិនិត្យ​សុខ​ភាព​របស់​គេ​​យ៉ាង​ជោគ​ជ័យ​ជា​មួយ​នឹងក្លិប Manchester United ខណៈ​ដែល​​រូប​គេ​​ខិត​​យ៉ាង​ប្រកៀក​ក្នុង​ការ​ផ្ទេរ​ជាផ្លូវ​ការ​របស់​គេ​ទៅកាន់​កីឡ​ដ្ឋាន Old Trafford​។ នេះ​បើ​យោង​ទៅ​តាម​ការ​ប្រកាស​របស់​ក្លិប​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ Premier League មួយ​នេះ​កាល​ពី​ថ្ងៃ​ចន្ទ​។

ខណៈ​ដែល​ការ​​ត្រួត​​ពិនិត្យ​ទៅលើ​ភាព​រឹង​មាំ​​របស់ Depay បាន​បញ្ចប់ Man United បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ពួក​គេ​នឹង​ធ្វើ​ការ​ដើម្បី​​​បំ​ពេញ​ការ​ផ្ទេរ​របស់​គេ​នៅ​​ពេល​ដែល​ទីផ្សារ​ដោះ​ដូរ​​កីឡាករ​បើក​នៅ​ខែ​មិថុ​នា​។ Man United បាន​ប្រកាស​កាល​ពី​ដើម​ខែ​នេះ​ថា ពួក​គេ​បាន​​យល់​​ព្រម​ក្នុង​តម្លៃ​ខ្លួន​២៥​លាន​អឺ​រ៉ូ (ស្មើ​នឹង​៣៩​លាន​ដុល្លារ​អាមេ​រិក) ជាមួយនឹង​ក្លិប PSV Eindhoven ដើម្បី​ទិញ Depay ដែល​ជា​​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ក្នុង​ក្រប​ខ័ណ្ឌ​លីក​​ហូឡង់ ជា​មួយនឹង​ការ​រក​បាន​២២​គ្រាប់​ក្នុង​រដូវ​កាល​​នេះ​៕

ប្រភព​ព័ត៌មាន៖ 7msport & cambosport
រៀបចំដោយៈ សូររីកា

  • Depay ឆ្លងផុតការត្រួតពិនិត្យសុខភាពនៅមុនពេលផ្ទេរជាផ្លូវការទៅកាន់ Man United已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:បច្ចេកវិទ្យា
Tags: