Chelsea ជិត​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ហើយ​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​មួយ​រូប​គឺ​ Alexandre Pato ដែល​បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្លឹប​ Corinthians ត្រូវ​បាន​គេ​ជឿ​ជាក់​ជិត​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ក្នុង​ការ​ផ្លាស់​ក្លឹប​ Chelsea ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​ ។

ដោយ​យោង​តាម​ ESPN Brazil បាន​រាយ​ការណ៍​ថា​ភ្នាក់​ងារ​របស់​កីឡាករ​ Pato បាន​មក​ដល់​ប្រទេស​អង់គ្លេស​ដើម្បី​ធ្វើ​ការ​ពិភាក្សា​ពី​លក្ខ​ខណ្ឌរា​ផ្ទាល់​ខ្លួន​របស់​កីឡាករ​ជាមួយ​ក្លឹប​ Chelsea រួច​រាល់​ហើយ​ ។ ខណៈ​តាម​របាយការណ៍​ខាង​លើ​បាន​បញ្ជាក់​ថា​កីឡាករ​ Pato អាច​នឹង​ទទួល​បាន​ប្រាក់​កម្រៃ​ប្រមាណ​ជា​៣៣,០០០ផោន​ក្នុង​មួយ​សប្ដាហ៍​ ។

សូម​បញ្ជាក់​ថា​ Pato គឺ​ជា​កីឡាករ​ Corinthians ប៉ុន្តែ​គេ​ត្រូវ​បាន​ក្លឹប​ Sao Paulo ខ្ចី​ជើង​២​រដូវ​កាល​មក​ហើយ​ ហើយ​ក្នុង​ការ​ស្នាក់​នៅ​ជាមួយ​ Sao Paulo គេ​ធ្វើ​បាន​ល្អ​គួរ​សម​ដោយ​បាន​ស៊ុត​បញ្ចូល​ចំនួន​៣៨​គ្រាប់​ក្នុង​ការ​បង្ហាញ​៩៥​ប្រកួត​ ។

តោះ​សូម​ទស្សនា​វីដេអូ​សមត្ថភាព​របស់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ទាំង​អស់​គ្នា ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Chelsea ជិត​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ហើយ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:ជីវិតនិងសង្គម
Tags: