ដឹងទេ? ជេម ជីរ៉ាយ៉ុ និយាយអ្វីខ្លះ ចំពោះមិត្តអ្នកគាំទ្រនៅកម្ពុជា

6 Videos


ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ក្រៅពីជួបជាមួយអ្នកគាំទ្រ នៅផ្សារទំនើបអ៊ីអននោះ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៦ លោកJames Jirayu តារាភាពយន្តថៃ ដ៏ល្បីរូបនេះ ក៏ បានឆ្លៀតឱកាសជួបជាមួយអ្នកគាំទ្ររបស់ខ្លួន ដែលកំពុងឈរយ៉ាងត្រៀបត្រារង់ចាំស្វាគមន៍និងជូននំខួបកំណើតដល់រូបលោកនៅស្ថានីយ៍ទូរទស្សន៍ PNN ព្រមទាំងបានជួបសំភាសន៍ជាមួយពិធីការិនី ជិម មី ក្នុងកម្មវិធីពិសេស ដែលផ្សាយបន្តផ្ទាល់ ដោយស្ថានីយ៍ទូរទស្សន៍ PNN ផងដែរ ។

ដឹងទេ? ជេម ជីរ៉ាយ៉ុ និយាយអ្វីខ្លះ ចំពោះមិត្តអ្នកគាំទ្រនៅកម្ពុជា

ឈរនៅលើវេទិការ របស់ស្ថានីយ៍ ទូរទស្សន៍ PNN លោក James Jirayu បានរៀបរាប់ថា លោកពិតជាមានអារម្មណ៍សប្បាយ រីករាយយ៉ាងខ្លាំង នៅពេលបានមកដល់ទឹកដីព្រះរាជាណាចក្រកម្ពុជា ដោយឃើញអ្នកគាំទ្ររបស់លោកយ៉ាងច្រើន បានឈរងចាំស្វាគមន៍ ធ្វើអោយលោកមានកម្លាំងកាយ កម្លាំងចិត្តនិងពោរពេញទៅដោយភាពកក់ក្ដៅយ៉ាងខ្លាំង ។ នៅក្នុងឱកាសនោះ លោកបានសំណូមពរអោយអ្នកគាំទ្រទាំងអស់ ទស្សនាខ្សែភាពយន្ត ដែលលោកសំដែងគឺរឿង «ភរិយាបណ្ដូលចិត្ត» ផងដែរ លោកធានាថា ពិតជាល្អមើល ដែលនឹងចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ PNN ។

ដឹងទេ? ជេម ជីរ៉ាយ៉ុ និយាយអ្វីខ្លះ ចំពោះមិត្តអ្នកគាំទ្រនៅកម្ពុជា

អ្នកគាំទ្ររបស់លោក James Jirayu បានសម្តែងនូវភាពសប្បាយរីករាយ និង ចាប់អារម្មណ៍ថា តារារូបនេះ ពិតជាមានទេពកោសល្យសំដែងល្អ មានរូបរាងសង្ហារគួរអោយស្រឡាញ់ ហើយចេះច្រៀងទៀត សង្ឃឹមថា គាត់និងមានអ្នកគាំទ្រកាន់តែច្រើនថែមទៀត។អ្នកគាំទ្រជាច្រើនបានថតរូបនិងមានជូននំខួបកំណើតដល់លោកJames Jirayuk ក្នុងបរិយាកាសយ៉ាងស្និទ្ធស្នាល សប្បាយរីករាយ ៕ ហា នាង

ដឹងទេ? ជេម ជីរ៉ាយ៉ុ និយាយអ្វីខ្លះ ចំពោះមិត្តអ្នកគាំទ្រនៅកម្ពុជាដឹងទេ? ជេម ជីរ៉ាយ៉ុ និយាយអ្វីខ្លះ ចំពោះមិត្តអ្នកគាំទ្រនៅកម្ពុជាដឹងទេ? ជេម ជីរ៉ាយ៉ុ និយាយអ្វីខ្លះ ចំពោះមិត្តអ្នកគាំទ្រនៅកម្ពុជាដឹងទេ? ជេម ជីរ៉ាយ៉ុ និយាយអ្វីខ្លះ ចំពោះមិត្តអ្នកគាំទ្រនៅកម្ពុជាដឹងទេ? ជេម ជីរ៉ាយ៉ុ និយាយអ្វីខ្លះ ចំពោះមិត្តអ្នកគាំទ្រនៅកម្ពុជាដឹងទេ? ជេម ជីរ៉ាយ៉ុ និយាយអ្វីខ្លះ ចំពោះមិត្តអ្នកគាំទ្រនៅកម្ពុជាដឹងទេ? ជេម ជីរ៉ាយ៉ុ និយាយអ្វីខ្លះ ចំពោះមិត្តអ្នកគាំទ្រនៅកម្ពុជាដឹងទេ? ជេម ជីរ៉ាយ៉ុ និយាយអ្វីខ្លះ ចំពោះមិត្តអ្នកគាំទ្រនៅកម្ពុជាដឹងទេ? ជេម ជីរ៉ាយ៉ុ និយាយអ្វីខ្លះ ចំពោះមិត្តអ្នកគាំទ្រនៅកម្ពុជាដឹងទេ? ជេម ជីរ៉ាយ៉ុ និយាយអ្វីខ្លះ ចំពោះមិត្តអ្នកគាំទ្រនៅកម្ពុជា