Kawasaki Z1000SX ២០១៧​ ​ម៉ាស៊ីន​ខ្លាំង​តែ​សំឡេង​ស្ងាត់

Kawasaki​ ​ទើប​បញ្ចេញ​ម៉ូតូ​ម៉ូដែល​ថ្មី​ ​Z1000SX​ ​ដែល​មាន​ម៉ាស៊ីន​ខ្លាំង​ ​ហើយ​មាន​សំឡេង​ស្ងាត់​អម​ជា​មួយ​តួ​ខ្លួន​ដ៏​ស្រស់​ស្អាត​ ​និង​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ៗ។

 

Kawasaki Z1000SX ២០១៧​ ​ម៉ាស៊ីន​ខ្លាំង​តែ​សំឡេង​ស្ងាត់

 

Z1000SX​ ​មាន​ម៉ាស៊ីន​ប្រភេទ​ ​Euro4​ ​ដែល​មាន​កម្លាំង​ ​1043cc​ ​ជាមួយ​នឹង​បច្ចេកវិទ្យា​គ្រប់គ្រង​លំនឹង​អេឡិចត្រូនិក​ ​IMU​ និង​​ប្រព័ន្ធ​ហ្រ្វាំង​ ​ABS។ លើស​ពី​នេះ​ចង្កៀង​មុខ​របស់​ ​Z1000SX​ ​ជា​ប្រភេទ​ ​LED​ ​ដែល​អាច​ជះ​ពន្លឺ​បាន​ច្បាស់​ហើយ​ឆ្ងាយ​ ​ដែល​ងាយ​ស្រួល​ដល់​ការ​បើកបរ​ទោះ​ស្ថិត​ក្រោម​ដំណក់​ភ្លៀង។

 

ជា​មួយ​រូបរាង​កូន​កាត់​រវាង​ម៉ូតូ​ ​GP​ ​និង​ម៉ូដែល​ ​Advanture, Z1000SX​ ​គឺ​អាច​ផ្ដល់​ផាសុកភាព​ដល់​អ្នក​បើកបរ​ ​និង​អ្នក​រួម​ដំណើរ​យ៉ាង​ងាយ​ស្រួល​ជា​មួយ​កន្លែង​អង្គុយ​ដ៏​ទូលាយ​ ​រួម​ផ្សំ​នឹង​សំឡេង​លាន់​តិច​ៗ​ចេញ​ពី​ស៊ីមាំង​ទាំង​សង​របស់​វា៕

 

Kawasaki Z1000SX ២០១៧​ ​ម៉ាស៊ីន​ខ្លាំង​តែ​សំឡេង​ស្ងាត់

 

Kawasaki Z1000SX ២០១៧​ ​ម៉ាស៊ីន​ខ្លាំង​តែ​សំឡេង​ស្ងាត់

 

Kawasaki Z1000SX ២០១៧​ ​ម៉ាស៊ីន​ខ្លាំង​តែ​សំឡេង​ស្ងាត់

 

Kawasaki Z1000SX ២០១៧​ ​ម៉ាស៊ីន​ខ្លាំង​តែ​សំឡេង​ស្ងាត់

 

 

អាន​បន្ត​ ​៖ ម៉ូតូ​ធំ​​ថ្មីៗ​ឆ្នាំ​ ២០១៧ ​ដ៏​​ឡូយ​​ទាំង​នេះ​ ពេញ​ចិត្ត​ម៉ូដែល​ណា?
អាន​បន្ត​ ​៖​ Ducati 2017​ ​ចេញ​ ​២​ ​ម៉ូដែល​រាង​ថ្មី​ ផ្គាប់​ចិត្ត​អ្នក​ស្រលាញ់​ម៉ូតូធំ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​motorcyclenews