Sergio Ramos នឹងត្រូវសម្រាកជាងមួយខែ ដោយសាររបួសជង្គង់

ខ្សែការពាររបស់ក្លិប Real Madrid គឺកីឡាករ Sergio Ramos បានទទួលរងរបួសគ្រិចគន្លាក់សរសៃរពួរជង្គង់ ក្នុងពេលប្រកួតវគ្គជម្រុះ World Cup ឲ្យជម្រើសជាតិអេស្បាញ ឈ្នះលើប្រទេស អាបាល់នី កាលពីថ្ងៃអាទិត្យ។

Sergio-Ramos

កីឡាករវ័យ ៣០ឆ្នាំរូបនេះ ត្រូវបានប្តូរចេញនៅនាទីទី៨០ បន្ទាប់ពីលោតធ្លាក់មកវិញ ខុសបច្ចេកទេស។

ក្លិបបានបញ្ជាក់ថា កីឡាករប្រធានក្រុមជម្រើសជាតិអេស្បាញនេះ ទទួលរងរបួសរហែកកម្រិតទីពីរនៃសរសៃរគន្លាក់។

Ramos ត្រូវបានគេរាយការណ៍ថា នឹងត្រូវបានសម្រាកព្យាបាលជាងមួយខែ ដែលនឹងអវត្តមានលេងឲ្យក្លិបក្នុងលីក La Liga ចំនួន ៤ប្រកួត រួមទាំងប្រកួតជាមួយគូសត្រូវប្រចាំទីក្រុង គឺក្លិប Atletico Madrid ផងដែរ។

កីឡាករនេះ អាចនឹងអវត្តមានលេង ក្របខណ្ឌ Champions League ក្នុងពូលដែលត្រូវលេងជាមួយក្រុម Legia Warsaw និងក៏ប្រហែលវគ្គជម្រុះ World Cup មួយទៀត ដែលអេស្បាញ ត្រូវលេងជាមួយម៉ាសេដ្វាន នៅថ្ងៃទី ១២ ខែវិច្ឆិកាដែរ៕

The post Sergio Ramos នឹងត្រូវសម្រាកជាងមួយខែ ដោយសាររបួសជង្គង់ appeared first on CamboSport.