ភរិយា​អតីត​កីឡា​ករ David Beckham អះ​អាង​ថា ធ្លាប់​កុហក​ស្វាមី​ រឿង​ទៅ​កែ​សម្ផស្ស​ផ្ទៃ​មុខ

(អង់គ្លេស)៖ Victoria Beckham អ្នកឌីហ្សាញម៉ូត វ័យ៤២ឆ្នាំ ដែលជាភរិយារបស់អតីតកីឡាករ ដ៏ល្បីម្នាក់របស់អង់គ្លេស David Beckham បានចេញមុខប្រកាស ថា នាងគ្មានជីវិតការងារសង្គមទេ ដោយរាល់ថ្ងៃនាងចំណាយពេល វេលាជាមួយតែក្រុមគ្រួសារប៉ុណ្ណោះ ដែលនេះជារឿងអាទិភាព សម្រាប់នាង និងស្វាមីត្រូវធ្វើ ចំពោះកូនៗ។

bang2

អ្នកទាំងពីរ មានកូន៤នាក់ គឺ Brooklyn អាយុ១៧ឆ្នាំ, Romeo អាយុ១៤ឆ្នាំ, Cruz អាយុ១១ឆ្នាំនិង Harper អាយុ៥ឆ្នាំ ដែលសមាជិកគ្រួសារនេះ គឺជារឿងអាទិភាព សម្រាប់ Victoria ត្រូវគិតមុននឹងការងារផ្សេងទៀត។ អ្នកស្រី Victoria និយាយថា រាល់ថ្ងៃ នាងតែងយកកូនពៅទៅសាលា និងនាំគេទៅកំសាន្ត នៅកន្លែងដែល​គេ​ចង់ទៅ ក្នុងនាមជាម្តាយ​ហើយពេលខ្លះ ត្រូវដើរតួ​ជាឪពុកផង ម្តាយផង នៅពេលដែលស្វាមីរវល់ ប៉ុន្តែនៅមានរឿងមួយទៀត​​ដែល Victoria អាចកុហកស្វាមីនោះ គឺការទៅកាន់កន្លែងកែសម្ផស្ស តែនាងបែរជាប្រាប់គាត់ថា ជាប់ទៅប្រជុំទៅវិញ។

David-Beckham-Victoria-Beckham-Instagram

អតីតតារាចម្រៀង Spice Girls រូបនេះ ធ្លាប់កើតមានបញ្ហា​ មុនលើផ្ទៃ មុខកាលពីនៅវ័យក្មេង ដែលតែងធ្វើឲ្យនាងត្រូវទៅរក ជួបពេទ្យជំនាញកែសម្ផស្ស ស្បែកមុខ Sarah Chapman ដែលជាមូលហេតុ នាំឲ្យនាងធ្លាប់កុហកស្វាមីថា ទៅប្រជុំ មិនហ៊ានប្រាប់ថា ទៅកែសម្ផស្សទេ។ Victoria ទៅហាងកែសម្ផស្សនេះ យ៉ាងហោចណាស់មានម្តង ក្នុងមួយខែ ហើយកុហក David ថា នាងជាប់ទៅប្រជុំទៅវិញ ដែលនេះប្រហែលជា អ្នកស្រីមានការខ្មាស់អៀន នឹងស្វាមី។ តែយ៉ាង​ណា​សម្ផស្ស គឺជារឿងសំខាន់សម្រាប់ស្ត្រី គ្រប់រូប ដែលត្រូវធ្វើយ៉ាងណា ឲ្យផ្ទៃមុខត្រូវតែក្មេងជាងវ័យ៕

beckins

beckham

ប្រភពពី khmertalking

The post ភរិយា​អតីត​កីឡា​ករ David Beckham អះ​អាង​ថា ធ្លាប់​កុហក​ស្វាមី​ រឿង​ទៅ​កែ​សម្ផស្ស​ផ្ទៃ​មុខ appeared first on CamboSport.