មិននឹកស្មានថា ស្ថានទូតអាមេរិក បោះសម្តីដល់ថ្នាក់នេះចំពោះ Miss Grand Cambodia ហេង ចន្ថា

បន្ទាប់ពីកញ្ញា ហេង ចន្ថា Miss Grand Cambodia ចូលសម្ភាសនៅស្ថាទូតអាមេរិកអស់រយៈពេលប្រហែលជាង ១ ម៉ោងរួចមក ឥលូវនេះលទ្ធផលបានចេញមកហើយថា ការសម្ភាសលើកទី ២ នេះនាងនៅតែមិនទទួលបានទិដ្ឋាការពីស្ថានទូតអាមេរិកដដែល ក្នុងការតំណាងនារីកម្ពុជាទៅប្រកួតកម្មវិធី Miss Grand Internatoinal 2016 នៅរដ្ឋ ឡាស វេហ្គាស សហរដ្ឋអាមេរិក ។

មិននឹកស្មានថា ស្ថានទូតអាមេរិក បោះសម្តីដល់ថ្នាក់នេះចំពោះ Miss Grand Cambodia ហេង ចន្ថា

Loading...

ជាមួយនេះកញ្ញា ហេង ចន្ថា បានសម្តែងការខកចិត្ត និង តូចចិត្តចំពោះស្ថានទូតអាមេរិកយ៉ាងខ្លាំង ដែលមិនបានផ្តល់ទិដ្ឋាការដល់រូបនាងជានារីតំណាងឱ្យកម្ពុជាក្នុងការទៅប្រកួតដណ្តើមពាន Miss Grand Internatoinal 2016 លើឆាកអន្តរជាតិនេះ ។

មិននឹកស្មានថា ស្ថានទូតអាមេរិក បោះសម្តីដល់ថ្នាក់នេះចំពោះ Miss Grand Cambodia ហេង ចន្ថា

ខាងក្រោមនេះជាសំណេរទាំងស្រុងដែលកញ្ញា ហេង ចន្ថា លើកឡើងនៅលើទំព័រហ្វេសប៊ុកមុននេះ ៖

មិននឹកស្មានថា ស្ថានទូតអាមេរិក បោះសម្តីដល់ថ្នាក់នេះចំពោះ Miss Grand Cambodia ហេង ចន្ថា

«សូមជម្រាបជូនប្រិយមិត្ត និង អ្នកគាំទ្រចំពោះ MGC គ្រប់ៗរូប នាងខ្ញុំទើបតែចេញពីស្ថានកុងស៊ុលនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នាងខ្ញុំបានជួបសម្ភាសជាមួយមន្ត្រីកុងស៊ុលអាមេរិកជានារី ព្រមទាំងបុរសជាជនជាតិខ្មែរជាអ្នកបកប្រែ ។ មន្ត្រីកុងស៊ុលបានចោទសួរនៅសំនួរដដែលដូចកាលពីលើកទី ១ ដែលនាងខ្ញុំចូលសម្ភាស ។ មន្ត្រីទូតដែលជាអ្នកបកប្រែបានបញ្ជាក់ឱ្យនាងខ្ញុំដឹងថា គេបារម្ភខ្លាចផ្តល់ទិដ្ឋាការដល់នាងខ្ញុំ ហើយពេលទៅដល់សហរដ្ឋអាមេរិកបានចូលរួមកម្មវិធីប្រកួតរួចរាល់ នាងខ្ញុំនឹងមិនវិលត្រឡប់មកកាន់មាតុភូមិកំណើតវិញ ។ នាងខ្ញុំពិតជាតូចចិត្តដែលក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាមួយរូប ជាបេក្ខនារីតំណាងកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតកម្រិតអន្តរជាតិ ប៉ុន្តែត្រូវបានបដិសេធមិនឱ្យទៅ ។ កម្មវិធីប្រកួតបានចាប់ផ្តើម ក្រុមការងារបានត្រៀមលក្ខណៈទាំងសម្លៀកប្រចាំជាតិ ក៏ដូចជាឈុតរាត្រីសមោសរដ៏ស្រស់ស្អាត ប៉ុន្តែនាងខ្ញុំពុំមានឱកាសបានស្លៀកពាក់ទៅវិញ។ នេះគឺជាការប្រមាថមួយដ៏ឆ្ងន់ធ្ងរ ជាការបន្ទាបតម្លៃនៃការតាំងចិត្ត ក៏ដូចជាខិតខំប្រឹងប្រែងនៃនាងខ្ញុំផ្ទាល់ ក៏ដូចជាក្រុមការងារ គេមិនផ្តល់តម្លៃដល់យើងសោះឡើយ ចុងបញ្ចប់នៃកិច្ចសម្ភាសន៍មន្ត្រីកុងស៊ុលនារីបានតបមកកាន់នាងខ្ញុំនូវចម្លើយដ៏ឈឺចាប់ថា «Sorry, I don’t give you» គ្មានអ្វីនឹងថ្លែងក្រៅពីទទួលយកនូវលទ្ធផលបដិសេធនេះ នាងខ្ញុំសូមអភ័យទោសចំពោះបញ្ហាដែលបានកើតឡើង ដែលបានធ្វើឱ្យប្រជាជនកម្ពុជាខកចិត្ត ។ សូមថ្លែងអំណរគុណចំពោះស្ថានទូតសហរដ្ឋអាមេរិចដែលអនុញ្ញាតឱ្យនាងខ្ញុំចូលសម្ភាសន៍ជាលើកទី ២ ។ សូមគោរពជូនពរលោកអ្នកប្រិយមិត្តគ្រប់ៗរូប»

«ប្រជាប្រិយ» សង្ឃឹមថា ស្ថានទូតអាមេរិកនឹងធ្វើការកែប្រែទស្សនៈ និង ធ្វើការវាយតម្លៃសាជាថ្មី ផ្តល់ទិដ្ឋាការឱ្យ ហេង ចន្ថា Miss Grand Cambodia មានឱកាសចូលរួមការប្រកួតតំណាងប្រទេសជាតិ ព្រោះការបដិសេធមិនឱ្យនាងមានសិទ្ធិទៅចូលរួមប្រកួត នេះបញ្ជាក់ថា វាជារឿង «អយុត្តិធម៌» ខ្លាំងណាសសម្រាប់កម្ពុជា៕ សាកល

មិននឹកស្មានថា ស្ថានទូតអាមេរិក បោះសម្តីដល់ថ្នាក់នេះចំពោះ Miss Grand Cambodia ហេង ចន្ថាមិននឹកស្មានថា ស្ថានទូតអាមេរិក បោះសម្តីដល់ថ្នាក់នេះចំពោះ Miss Grand Cambodia ហេង ចន្ថាមិននឹកស្មានថា ស្ថានទូតអាមេរិក បោះសម្តីដល់ថ្នាក់នេះចំពោះ Miss Grand Cambodia ហេង ចន្ថាមិននឹកស្មានថា ស្ថានទូតអាមេរិក បោះសម្តីដល់ថ្នាក់នេះចំពោះ Miss Grand Cambodia ហេង ចន្ថាមិននឹកស្មានថា ស្ថានទូតអាមេរិក បោះសម្តីដល់ថ្នាក់នេះចំពោះ Miss Grand Cambodia ហេង ចន្ថា

ប្រភព៖ pmhotnews