Samsung នៅអាមេរិចប្រកាស​បញ្ឈប់​ការ​លក់ Galaxy Note 7 ហើយ!

Samsung បានសហការជាមួយនឹងក្រុមត្រួតពិនិត្យសុវត្ថិភាព ផលិតផលនៃ សហរដ្ឋអាមេរិក ដើម្បីធ្វើការស៊ើបអង្កេត ជុំវិញករណីដែល ពាក់ព័ន្ធទៅនឹង Galaxy Note 7។ ទន្ទឹមនឹងនេះ Samsung បានសម្រេច ចិត្តប្រកាស បញ្ឈប់ការលក់ Galaxy Note 7 នៅគ្រប់ប្រទេស និងធ្វើការប្រមូល ស្មាតហ្វូនពី អតិថិជនវិញ។ ដោយសារតែ Note 7 អាចនឹងមានបញ្ហា ឡើងកំដៅ ដូចនេះ Samsung សំនូមពរអោយអ្នក ប្រើប្រាស់ Note 7 ទាំងអស់ ទាំង Note 7 ស៊េរីដំបូង និង Note 7 កំណែថ្មី បញ្ឈប់ការ ប្រើប្រាស់ និងបិទវា ចោលសិន ដើម្បីធានា សុវត្ថិភាពដល់អ្នក ប្រើប្រាស់។ Samsung នឹងធ្វើការ ប្រមូល Note 7 មកវិញ និងផ្ដល់ ជំរើសពីរជូនដល់ អតិថិជន៖

    Loading...

  1. អតិថិជនអាចប្ដូរយក Galaxy S7 ឬ Galaxy S7 Edge ជំនួសវិញបាន និងទទួលបាន Gift Card 25$
  2. អតិថជនអាចធ្វើការប្ដូរយកលុយសុទ្ធវិញបាន ក្នុងតម្លៃដែល បានទិញ

ជម្រើសនៃការប្ដូរ Note 7 នេះគឺសម្រាប់ទាំង Note 7 ស៊េរីដំបូង និង Note 7 កំណែថ្មី ដែលការប្តូរជូននេះ គឺធ្វើឡើងតែនៅ សហរដ្ឋអាមេរិកប៉ុណ្ណោះ សម្រាប់ប្រទេសដទៃទៀត និងប្រទេសកម្ពុជាយើង ខេមបូនឹងជម្រាបជូន ជាបន្ដទៀតនៅពេល Samsung ចេញសេចក្ដីប្រកាសផ្លូវការ។

គួររំលឹកផងដែរថា Galaxy Note 7 គឺជាស្មាតហ្វូនដ៏ល្អ ប្រចាំឆ្នាំនេះ ទាំងការ រចនារូបរាង កំលាំងម៉ាស៊ីន កាមេរ៉ា និងបច្ចេកវិទ្យាថ្មីៗ ដែលភ្ជាប់ មកជាមួយ ហើយគ្រាន់តែ ដាក់លក់ភ្លាម គឺដាច់ស្ដុក ទូទាំង ពិភពលោក ប្រសិនបើ មិនមាន បញ្ហាថ្ម បែបនេះ កើតឡើងទេ Samsung ប្រាកដជា ជោគជ័យខ្លាំង នៅក្នុងឆ្នាំនេះ ព្រោះមាន អតិថិជនជាច្រើន សុទ្ធតែចង់ក្លាយ ជាម្ចាស់របស់ ស្មាតហ្វូននេះ។

យ៉ាងណាមិញ ចំពោះបញ្ហា Note 7 ដែលបានកើតឡើងទាំង ប៉ុន្មានករណី កន្លងមកនេះ គឺមិនមាន គ្រោះថ្នាក់ និងប៉ះពាល់ ដល់អ្នក ប្រើប្រាស់ឡើយ ហើយភាគរយ ដែលកើតឡើង គឺតិចតួច មែនទែនបើ ធៀបជាមួយនឹង Note 7 ដែលបាន លក់ចេញ។ Samsung ហ៊ានខាតលុយ រាប់ពាន់ លានដុល្លារ ដើម្បីទទួលខុសត្រូវ ទៅលើបញ្ហា ដែលបាន កើតឡើង ហើយវាក៏ជា គំរូដ៏ល្អមួយ សម្រាប់ក្រុមហ៊ុន ដទៃទៀត ដែលគួរតែ ហ៊ានទទួលខុស ត្រូវទៅលើផលិតផល របស់ខ្លួន ជៀសវាសការ គេចវេស និងគិតតែពីប្រយោជន៍ ផ្ទាល់ខ្លួន។ ហើយខេមបូ ក៏សូមសំណូមពរ អោយអ្នក ទាំងអស់គ្នា រាល់ពេលទិញ ទូរស័ព្ទយកទៅ ប្រើប្រាស់ សូមទិញទូរស័ព្ទ ណាដែលមាន ប័ណ្ណធានា ត្រឹមត្រូវពី ក្រុមហ៊ុន ដើម្បីបង្ការពេល ទូរស័ព្ទរបស់យើង មានបញ្ហា។ សម្រាប់ ពត៌មានបន្ថែម ខេមបូ នឹងជម្រាប់ជូន នៅអត្ថបទ ក្រោយទៀត។

ប្រភព៖ cambo-report