ទឹកជន់​ពីថៃ ផ្តាច់​ផ្លូវមួយ​កន្លែង​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ​ជំនន់​ទឹកភ្លៀង​ធ្លាក់​ពី​ប្រទេស​ថៃ​ បាន​ហូរ​កាត់​ផ្តាច់​​ផ្លូវ​ចាប់ពី​​បឹង​ត្រកួន​មក​ថ្មពួក រយៈ​ពេល​៤​ថ្ងៃ​មក​​ហើយ​គិតមកត្រឹម​​ថ្ងៃ​ទី​១១​​ តុលា​ ស្ថិត​ក្នុងស្រុក​ថ្មពួក ​ខេត្តបន្ទាយមានជ័យ​ ។

លោកផ្លែ​ក វ៉ា​រី អភិបាលស្រុក​ថ្មពួក​បាន​ប្រាប់​ថា​ ​ជំនន់​ទឹក​ដែល​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ​ បណ្តាល​​ឱ្យ​ជន់​លិច​​ផ្លូវ​ ចាប់​ពី​ព្រំដែន​បឹង​ត្រកួន​ មក​ថ្មពួក​រយៈ​ពេល​​ថ្ងៃ​មក​ហើយ ​បណ្តាល​​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​មក​ជួប​ការ​លំបាកខ្លាំង​ពេល​ធ្វើ​ដំណើរ​ ។​

ផ្លូវ​ដែល​លិច​​ ធ្វើ​ឱ្តចរា​ចរណ៍​ទៅ​មក ​ត្រូវ​បាន​កាត់​ផ្តាច់​ចាបពី​ថ្ងៃ​ទី​០៩​ ដល់​១១​​ តុលា​ឆ្នាំ​២០១៦​នេះ​ ស្ថិតនៅ​ចំណុច​ភូមិ​វ​ល្លិ៍​ប្រេង ​ដល់​ភូមិ​ថ្ម​ឆត្រ​ក្នុង​ឃុំ​គោក​រមៀត ​ស្រុក​ថ្មពួក​ ។