ផ្អែមល្ហែមណាស់! ឈិន ឈឿន ខ្សែបំរើជម្រើសជាតិកម្ពុជា និងភរិយា​ ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍…

ភ្នំពេញ៖ ខ្សែបំរើស្លាបរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ឈិន ឈឿន បានធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ ទំនាក់ទំនងស្នេហារបស់កីឡាកររូបនេះ ដោយកាលពីយប់មិញនេះ រូបគេបានលើកឡើងថា ខ្លួននិងភរិយា នឹងមានបុត្រមួយទៀត ខណៈដែលពួកគេទាំងពីរស្រលាញ់គ្នា១០ឆ្នាំហើយ។

គួរបញ្ជាក់ផងដែរថា ឈិន ឈឿន និងភរិយា បានរៀបការជាមួយគ្នា ដោយសព្វថ្ងៃមានកូនចំនួន២នាក់រួចមកហើយ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺពួកគេ នៅតែបន្តភាពផ្អែមល្ហែមជាមួយគ្នា។

ចំពោះសារដែលបង្ហោះកាលពីយប់មិញវិញ កីឡាករ ឈិន ឈឿន បានបញ្ជាក់ថា «ស្រលាញ់គ្នា១០ឆ្នាំ តាំងពីរបាតដៃទទេ រហូតមកដល់បច្ចុប្បន្ននេះជិតបានដូចបំណងដែលពួកយើងបានប៉ងហើយ នឹងមិននឹកស្មានថាពួកខ្ញុំបានការជាមួយគ្នានោះទេ ព្រោះពេលនោះវាពិបាក នឹងជួបបញ្ហាច្រើន តែឥលូវបានដូចបំណងប្រាថ្នាហើយ ហើយលូវថែមទាំងមានBaby ទៀត មិនមែន ១ មិនមែន ២ គឺ ៣ អ្នក ។ ខ្ញុំសង្ឃឹមថាគ្រួសារដល់តូចមួយនេះ នឹងជួយតែរឿងល្អៗ នឹងសុភមង្គលជារៀងរហូត។ រាត្រីសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នា ជាពិសេស អ្នកគាំទ្រ ជាទីស្រលាញ់»

ទាក់ទងនឹងសារនៅក្នុងហ្វេសបុករបស់កីឡាករ ឈិន ឈឿន កាលពីយប់មិញនេះ ក៏មានបងប្អូនអ្នកគាំទ្រ ក៏ដូចជាមិត្តភក្កិជាច្រើនចូលមកអបអរសារទេផងដែរ ហើយក្នុងនោះក៏មានអ្នកគាំទ្រខ្លះច្រឡំថា កីឡារូបនេះនឹងមានកូនភ្លោះ៣នាក់ទៀតផង ប៉ុន្តែ ឈិន ឈឿន ក៏បានបញ្ជាក់ពីលើទៀតផងដែរថា រូបលោក និងភរិយា មានកូនមួយទៀត គឺជាកូនទី៣ ។

គួររំលឹកផងថា កីឡាករ ឈិន ឈឿន នឹងមានភារកិច្ចសំខាន់មួយជាមួយក្រុមជម្រើសជាតិនៅថ្ងៃអាទិត្យខាងមុខនេះ ដោយកម្ពុជា និងត្រូវប៉ះ ឡាវ ក្នុងវគ្គជម្រុះ AFC Suzuki Cup ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ផ្អែមល្ហែមណាស់! ឈិន ឈឿន ខ្សែបំរើជម្រើសជាតិកម្ពុជា និងភរិយា​ ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍...

ផ្អែមល្ហែមណាស់! ឈិន ឈឿន ខ្សែបំរើជម្រើសជាតិកម្ពុជា និងភរិយា​ ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍...

ផ្អែមល្ហែមណាស់! ឈិន ឈឿន ខ្សែបំរើជម្រើសជាតិកម្ពុជា និងភរិយា​ ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍...