ជនជាតិ​ស៊ី​រី​ចាប់ខ្លួន​នៅ​អា​ល្លឺ​ម៉​ង់​គ្រោង​វាយប្រហារ​ព្រ​លាន​យន្តហោះ

ក្រោយ​រត់គេច​ខ្លួន​ពី​ប៉ូលិស​តែ​ជនរួមជាតិ​របស់​គេ​ប្រទះ​ឃើញ​រួច​រាយការណ៍​ប្រាប់​ប៉ូលិស យុវជន​ឈ្មោះ​JABER ALBAKR ជនភៀសខ្លួន​ស៊ី​រី​អាយុ​២២​ឆ្នាំ​ត្រូវ​ចាប់ខ្លួន​នៅ​អា​ល្លឺ​ម៉​ង់​កាលពី​ថ្ងៃ​ទី​១០ តុលា ។

ជន​នោះ​សង្ស័យ​ថា រៀបចំ​ការ​វាយប្រហារ​ភេរវកម្ម​ប្រឆាំង​ព្រ​លាន​យន្តហោះ​មួយ​ក្នុង​ចំណោម​ព្រ​លាន​យន្តហោះ​នៃ​ទីក្រុង​ប៊ែ​រ​ឡាំង​។ នេះ​ជា​ការ​លាតត្រដាង​កាលពី​យប់​ថ្ងៃ​ទី​១០ តុលា របស់​ប្រមុខ​ស៊ើបការណ៍​ផ្ទៃក្នុង​អា​ល្លឺ​ម៉​ង់ ។

ប្រមុខ​ភ្នាក់ងារ​ស៊ើបការណ៍​ផ្ទៃក្នុង​អា​ល្លឺ​ម៉​ង់ លោក  HANS GEORG MAAFSEN ថ្លែង​តាម​ទូរទស្សន៍​ARD ថា យើង​ទទួល​បាន​ព័ត៌មាន​នានា​មក​ពី​បណ្តា​ភ្នាក់ងារ​សម្ងាត់​ដែល​និយាយ​ថា​ជន​នោះ​ដំបូង​ចង់​វាយប្រហារ​លើ​រថភ្លើង​នៅ​អា​ល្លឺ​ម៉​ង់ មុន​ពេល​ចុង​ក្រោយ​គ្រោង​វាយប្រហារ​ព្រ​លាន​យន្តហោះ​ក្រុង​ប៊ែ​រ​ឡាំង​មួយ​វិញ ។

សារព័ត៌មាន​អា​ល្លឺ​ម៉​ង់​មួយ​ចំនួន​ធ្លាប់​រៀបរាប់​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ពី​ព្រ​លាន​យន្តហោះ​ក្រុង​ប៊ែ​រ​ឡាំង​មួយ​ដែល​រង​ការ​គំរាមកំហែង​វាយប្រហារ​តែ​រហូត​មក​ទល់​ពេល​នេះ​ពុំ​មានការ​បញ្ជាក់ ។

លោក​HANS GEORG MAAFSEN បន្ត​ថា តាម​ពិត​ប៉ូលិស​និង​ពួក​អ្នកស៊ើប​អង្កេត​អា​ល្លឺ​ម៉​ង់​ទទួល​បាន​ព័ត៌មាន​តាំងពី​ដើមខែ​កញ្ញា​ពី​បណ្តា​ភ្នាក់ងារ​សម្ងាត់​ថា​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម​គ្រោង​វាយប្រហារ​ប្រឆាំង​ហេដ្ឋារចនាសម្ព័ន្ធ​មួ​​យ​នៅ​អា​ល្លឺ​ម៉​ង់ ។ ការ​សម្រេច​ឱ្យ​ចាប់ខ្លួន​ជនសង្ស័យ​ធ្វើ​កាលពី​ថ្ងៃ​ទី​៧ តុលា ក្រោយ​ពី​ជន​នោះ​ទិញ​កាវ​មួយ​ប្រភេទ ដែល​យើង​គិត​ថា​នោះ​ជា​ផលិតផល​គីមី​ចុង​ក្រោយ​ដែល​គេ​ត្រូវការ​ដើម្បី​ផលិត​គ្រាប់បែក​មួយ​គ្រាប់ ។ ទីបំផុត​ជន​ស៊ី​រី​នោះ​ដឹងខ្លួន​អាច​រត់គេច​ពី​ប៉ូលិស​ដែល​មក​ចាប់​គេ​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ តុលា នៅ​CHEMNITZ ភាគ​ខាងកើត​អា​ល្លឺ​ម៉​ង់ ។ រូបគេ​ទីបំផុត​ត្រូវ​ចាប់ខ្លួន​បាន​នា​ព្រឹក​ថ្ងៃ​ទី​១០ តុលា ក្រោយ​ពី​ជនជាតិ​ស៊ី​រី​ដូច​គ្នា​រាយការណ៍​ពី​កន្លែង​លាក់ខ្លួន​របស់​គេ ៕