ចង់​​ក្លាយ​ជា​អ្នក​និពន្ធ គួរ​កុំ​​រំលង​ឱកាស​ល្អ​នេះ

សមាគម​អក្សរសិល្ប៍​ នូ​​ ហាច​ បានប្រកាស​​ជ្រើស​រើស​អត្ថបទ​និពន្ធ​ល្អ ដើម្បី​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​សមូហកម្ម​អក្សរសិល្ប៍​ នូ​ ហាច​។ ចំពោះ​លក្ខខណ្ឌ​មាន​ដូច​ជា៖

 

ចង់​​ក្លាយ​ជា​អ្នក​និពន្ធ គួរ​កុំ​​រំលង​ឱកាស​ល្អ​នេះ

 

-ផ្នែក​រឿង​ខ្លី៖ ប្រធានបទ​សេរី​ បង្ហាញ​ឲ្យ​ឃើញ​ពី​ទស្សន​ជីវិត​ ការអប់រំ​ វប្បធម៌ មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​និង​បង្កើត​ថ្មី​ ផ្ដល់​ទស្សន​វិស័យ​និង​ទស្សន​វិជ្ជា​ក្នុង​ដំណើររឿង​ និង​ស្រប​តាម​វិធីសាស្ត្រ​ សរសេរ​រឿង​ខ្លី​។ បទ​និពន្ធ​អាច​សរសេរ​ជា​ភាសា​ខ្មែរ​និង​ភា​សា​អង់គ្លេស​។ ខ្នាត​អក្សរ​ ១២ ទំហំ A4 និង​មិន​លើស ៧-១០ ទំព័រ។ ​អ្នក​និពន្ធ​ម្នាក់​អា​ច​ផ្ញើរ​ស្នា​ដៃ​រឿង​បា​ន១​ប៉ុណ្ណោះ។

 

 

-ផ្នែក​កំណាព្យ៖ ប្រធានបទ​សេរី តាម​បែប​ទំនើប​និយម​មាន​ទស្សនវិជ្ជា ប្រាស​ចាក​ការ​ប្រដៅ​ឬ​ផ្ដល់​ដំបូន្មាន​ដោយ​ត្រង់​ៗ មាន​សោភណភាព​និង​បែប​បទ​ត្រឹម​ត្រូវ​ និង​ស្ដែង​ឲ្យ​ឃើញ​ពី​ទស្សន​ជីវិត​ ឬ​ទស្សន​វិស័យ​ជាសាកល​។ ​បទ​និពន្ធ​សរសេរ​ជា​ភាសា​ខ្មែរ​ ទម្រង់​កំណាព្យ​ខ្មែរ​ ឬ​ទម្រង់​កំណាព្យ Haiku។ ខ្នាត​អក្សរ​១២ ទំហំ A4 និង​មិន​លើស​ពី​៣ទំព័រ​។ អ្នក​និពន្ធ​ម្នាក់​អាច​ផ្ញើរ​ស្នា​ដៃ​ ចូល​រួម​បាន​តែ​៣​ប៉ុណ្ណោះ។
​​​​​​

 

សំណៅ​ចាប់​ទទួល​ពី​ខែ​ថ្ងៃនេះ ដល់​ខែ​កុម្ភៈ ២០១៧។ អ្នក​អាច​ផ្ញើរ​មក​កាន់ Email : [email protected] ដោយ​សរសេរអាសយដ្ឋាន Email ឬលេខទូរសព្ទ​ដើម្បី​ងាយ​ស្រួល​ទាក់​ទង​ត្រលប់​ទៅវិញ។ សម្រាប់​ព័ត៍មាន​បន្ថែម៖ ០៧៧ ៦១៦ ៦៥៦ ឬ ០៩២ ៩៥​៧១ ៧១ ៕

 

អត្ថបទ៖ លីម​ សុនា