ម៉ាស៊ីន​ឆៀក​​​​នឹង​ចល័តគ្រប់​ ២៥​ខេត្ត​-រាជធានី ពិនិត្យ​បច្ចេក​ទេស​​​រថយន្ត​គ្រប់​ធុន​​

ម៉ាស៊ីន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​យន្ត ​​​​(ធ្វើ​ឆៀក​)ចល័ត​​ ចំនួន​មួយ​គ្រឿង​ ​​ត្រូវ​បាន​​​​ដាក់​ឲ្យ​​ដំណើរ​ការ​​​​ ក្នុង​ពិធី​សម្ពោធ​​​ដាក់​ឲ្យ​ប្រើ​ប្រាស់​​ ក្រោម​អធិបតីភាព ឯកឧត្ដម​ ស៊ុន​ ចាន់​ថុល រដ្ឋ​មន្ត្រី​​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ កាល​ពី​ព្រឹក​​ថ្ងៃ​​ទី​ ១១ តុលា ឆ្នាំ​២០១៦​​នេះ នៅ​​​មជ្ឈមណ្ឌល​​​ត្រួត​ពិនិត្យ​​លក្ខណៈ​​បច្ចេកទេស​​យាន​យន្ត​ចម្ការ​ដូង។

 

ម៉ាស៊ីន​ឆៀក​​​​នឹង​ចល័តគ្រប់​ ២៥​ខេត្ត​-រាជធានី ពិនិត្យ​បច្ចេក​ទេស​​​រថយន្ត​គ្រប់​ធុន​​

 

តាម​ការ​ឲ្យ​ដឹង​ពី​ លោក​ សេង​ ឡី អ្នក​​បញ្ជា​ម៉ាស៊ីន​​ឆៀក​​ខាង​លើ បាន​ឲ្យ​ដឹង​​ថា​ ម៉ាស៊ីន​ត្រួត​ពិនិត្យ​​លក្ខណៈ​​បច្ចេកទេស​​យាន​យន្ត​នេះ ត្រូវ​បាន​នាំ​ចូល​មក​ពី​ប្រទេស​ចិន ​និង​អាច​ដំណើរ​​ការ​​​ឆៀក​​រថយន្ត​​​​គ្រប់​​ធុន​។

 

​តាម​​ការ​ឲ្យ​ដឹង​បន្ថែម​ពី​មន្ត្រី​ក្រសួង​សាធារណការ​ ក្នុង​មួយ​ថ្ងៃ​ ម៉ាស៊ីន​ឆៀក​​​ខាង​លើ​អាច​ទទួល​​ត្រួត​ពិនិត្យ​រថយន្ត​បាន​​ពី ១៣០ ទៅ​១៤០​គ្រឿង​​ឡើង​ទៅ ក្នុង​រយៈ​ពេល​៨​ម៉ោង (១​ថ្ងៃ​ពេញ​) នៃ​ថ្ងៃ​ធ្វើ​ការ​។ ចំពោះ​​​​តម្រូវ​ការ​ទាម​ទារ​​​នៃ​ការ​ធ្វើ​ឆៀក​គឺ​អាស្រ័យ​ទៅ​អាយុ​កាល​នៃ​រថយន្ត​ តួ​យ៉ាង​ដូច​ជា​រថយន្ត​លក្ខណៈ​គ្រួសារ​ទើប​នឹង​ទិញ​ថ្មី​ គឺ​តម្រូវ​ឲ្យ​ធ្វើ​ឆៀក​៤​ឆ្នាំ​​ម្ដង ​ចំណែក​​រថយន្ត​​ប្រើ​សម្រាប់​​​អាជីវកម្ម​ទើប​ទិញ​ថ្មី​​​គឺ​​​តម្រូវ​ឲ្យ​ធ្វើ​ឆៀក​រយៈ​ពេល​​២​ឆ្នាំ​ម្ដង​។ ​​​​​​​​​​​​​​​​​​​​​

 

នា​ពេល​ឆាប់​​ៗ​ខាង​មុខ​​នេះ ក្រសួង​នឹង​​នាំ​យក​ម៉ាស៊ីន​ឆៀក​ចល័ត​គ្រប់​២៥​​ខេត្ត​ -ក្រុង​ ដើម្បី​​ត្រួត​ពិនិត្យ​​លក្ខណៈ​បច្ចេកទេស​រថយន្ត​របស់​ប្រជាពលរដ្ឋ​​បាន​គ្រប់​ៗ​គ្នា​ដោយ​​​នឹង​ជូន​ដំណឹង​​​មុន​ពេល​ទៅ​ដល់​​តំបន់​នី​មួយ​ៗ​ដើម្បី​​ផ្ដល់​សេវា​ត្រួត​ពិនិត្យ​៕​​​​​​​​​​

 

ម៉ាស៊ីន​ឆៀក​​​​នឹង​ចល័តគ្រប់​ ២៥​ខេត្ត​-រាជធានី ពិនិត្យ​បច្ចេក​ទេស​​​រថយន្ត​គ្រប់​ធុន​​

  ម៉ាស៊ីន​ឆៀក​​​​នឹង​ចល័តគ្រប់​ ២៥​ខេត្ត​-រាជធានី ពិនិត្យ​បច្ចេក​ទេស​​​រថយន្ត​គ្រប់​ធុន​​

ម៉ាស៊ីន​ឆៀក​​​​នឹង​ចល័តគ្រប់​ ២៥​ខេត្ត​-រាជធានី ពិនិត្យ​បច្ចេក​ទេស​​​រថយន្ត​គ្រប់​ធុន​​

ម៉ាស៊ីន​ឆៀក​​​​នឹង​ចល័តគ្រប់​ ២៥​ខេត្ត​-រាជធានី ពិនិត្យ​បច្ចេក​ទេស​​​រថយន្ត​គ្រប់​ធុន​​

ម៉ាស៊ីន​ឆៀក​​​​នឹង​ចល័តគ្រប់​ ២៥​ខេត្ត​-រាជធានី ពិនិត្យ​បច្ចេក​ទេស​​​រថយន្ត​គ្រប់​ធុន​​
​​​​​​​អត្ថបទ៖ មាន​ រតនា


​​