ណា​ សាឌី ចេញមុខការពារ ភិន សុដាលីស ពេលឃើញគេ……..

ភ្នំពេញ៖ ពិធីការិនីវ័យក្មេង កញ្ញា ណា សាឌី ហៅក្រៅ ក្វាន់ បានចេញមុខការពារ អ្នកនាង ភិន សុដាលីស ក្រោយមាននារីម្នាក់ បង្ហាញអារម្មណ៍មិនពេញចិត្ត លើការចុះព័ត៌មានយ៉ាងព្រោងព្រាតពាក់ព័ន្ធនឹងដាលីស។

នេះបើតាមគណនីហ្វេសប៊ុករបស់នារីម្នាក់នេះ បានឲ្យឃើញថា នាងបានសរសេរសារហូរហែ នៅពេលឃើញបណ្តាសារព័ត៌មានចេញផ្សាយ នូវគ្រប់សកម្មភាពរបស់ តារាសម្តែងស្រី ភិន សុដាលីស តាំងពីរូបនាង បានស្រលាញ់ និងលែងលះគ្នា ជាមួយលោក ប៉ែន ចំរុ៉ង និងរហូតសម្រាលកូនស្រីមួយទៀត។  

ដោយមិនអាចទ្រាំមើល នូវការសរសេររៀបរាប់របស់នារីរូបនោះ បានធ្វើឲ្យពិធីការិនី និងតារាសម្តែង កញ្ញា សាឌី នៅមិនសុខ ក៏បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា "គាត់គឺជាមនុស្សរបស់មហាជន ដូច្នេះគ្រប់សកម្មភាពរបស់គាត់ទាំងអស់ ត្រូវបានតាមដាន ដោយអ្នកសារព័ត៌មាន"

កញ្ញា សាឌី បានបន្តសរសេរថា "ខ្ញុំគិតថាវាមិនខាតបង់អីទេ ដែលគ្រាន់តែយកពេលទំនេររបស់អ្នកមកអានព័ត៌មានរបស់តារា ព្រោះធ្វើឲ្យយើងដឹងលឺ ពីសង្គមបានច្រើនជាងមុន សូមមេត្តាបើកចិត្តឲ្យទូលាយជាងនេះ ចិត្តរបស់អ្នកនឹងមានកី្តសុខច្រើនជាងមុន កុំយកបញ្ហាតូចមកពង្រឹកឲ្យធំ ពីព្រោះសំដីរបស់មនុស្សអាចឆ្លុះបញ្ចាំងពីអត្តចរិករបស់បុគ្គលម្នាក់នោះ.......... សិល្បៈស្រុកខែ្មរ មានការរីកចម្រើនច្រើនណាស់ ដូច្នេះសុំរៀនទទួលយកអី្វដែលយើងកំពុងមាន... ចូលរិះគន់ក្នុងន័យស្ថាបនា មិនមែនក្នុងន័យជាន់ពន្លិច"

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា កញ្ញា ណា សាឌី ហៅក្រៅ ក្វាន់ ដែលជាពិធីការិនីប្រចាំកម្មវិធី ព័ត៌មានកម្សាន្ត ប្រចាំស្ថានីយទូរទស្សន៍ BTV បានបង្ហាញក្តីស្រមៃ ដោយរំពឹងថា ថ្ងៃណាមួយ នាងនឹងមានឱកាសបានក្លាយ ជាតួឯកនៅក្នុងរឿងណាមួយ ប្រសិនបើអ្នកដឹកនាំរឿង ផ្តល់ឱកាសឲ្យនាងបានគ្រងតំណែងនេះ គឺនាងមិនឲ្យអ្នកដឹកនាំរឿង និងមហាជន អស់សង្ឃឹមឡើយ ។

តារាសម្តែងនិងជាពិធីការិនី កញ្ញា ណា សាឌី គឺជាអតីត Freshie girl មួយរូប ដែលមានរូបសម្រស់ ស្រស់ស្អាតមានចរិករួសរាយរាក់ទាក់ បានប្រាប់ឲ្យដឹងថា រហូតមកដល់ពេលនេះ នាងមានឱកាសបានសម្តែង រឿង២ហើយ ដោយរឿងទី១គឺរឿង «សុបិន្តស្នេហ៍យុវវ័យ» និងរឿងទី២គឺរឿងថ្មី ដែលទើបតែក្រុងពាលី មានចំណងជើងថា «ព្យុះជីវិតចិត្តអ្នកលេង» ដែលរឿងទាំង២នេះ សុទ្ធសឹងតែដាក់បញ្ចាំង នៅទូរទស្សន៍បាយ័ន ដោយរឿងទាំងពីរនេះ នាងនៅមិនទាន់មានឱកាស បានក្តាប់តំណែងតួឯកទេ ពោលគឺសម្តែងជាតួសំខាន់ តែប៉ុណ្ណោះ ។

បើទោះជាតារាស្រីវ័យ ២០ឆ្នាំរូបនេះ ទើបតែចូលប្រឡូកនៅក្នុងអាជីព ជាតារាសម្តែង ក៏ពិតតែនាងបាន បង្ហាញមហិច្ឆតាខ្ពស់ថា « ខ្ញុំមានក្តីស្រមៃចង់ក្លាយជាតួឯក នៅក្នុងរឿងណាមួយ ប្រសិនបើមានខាងផលិតកម្ម ផ្តល់ឱកាសខ្ញុំនឹងខំប្រឹងសម្តែង ឲ្យអស់ពីសមត្ថភាពមិនឲ្យ អ្នកដឹកនាំរឿងអស់សង្ឃឹមឡើយ ព្រោះថាបើទោះជាខ្ញុំជាតួថ្មី តែខ្ញុំស្រលាញ់ការសម្តែង និងមានដុងសម្តែងដែរ ហើយខ្ញុំអាចសម្តែង បានទាំងអស់ ទាំងតួកាចឆ្នាស់ឆ្នើម តួទឹកភ្នែក ឲ្យតែអ្នកដឹកនាំរឿងត្រូវការ » ។

កញ្ញា សាឌី បានបញ្ជាក់ថា ក្រៅពីការសម្តែង និងធ្វើជាពិធីករ នាងក៏ត្រូវបានក្រុមហ៊ុនគ្រឿងសម្អាង ទាក់ទងឲ្យ ថតស្ពតពាណិជ្ជកម្មឲ្យផងដែរ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload