អ្នក​គាំទ្រ​​​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ សុខ ស្រីនាង លើ​ឆាក

តារា​ចម្រៀង​ប្រចាំ​​ផលិតកម្ម​សាន់ដេ សុខ ស្រីនាង ត្រូវ​បាន​អ្នក​គាំទ្រ​ជាច្រើន​លើក​គ្នា​ទៅ​បង្ក​ការ​ភ្ញាក់​ផ្អើល​​​ដោយ​រៀប​ចំ​ពិធី​ខួប​កំណើត​​របស់​នាង​ដល់​លើ​ឆាក​តន្ត្រី​របស់​ស្ថានីយ​ទូរទស្សន៍ MyTv។

 

អ្នក​គាំទ្រ​​​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ សុខ ស្រីនាង លើ​ឆាក

 

ពិធី​​​នោះ​ធ្វើ​ឡើង​​កាល​​ពី​ថ្ងៃ​ទី​៩ ខែ​តុលា ​ក្នុង​កម្មវិធី A1 ខនសឺត។ អ្នក​គាំទ្រ​ស្រី​ម្នាក់​ក្នុង​ចំណោម​នោះ​ឈ្មោះ លីនដា បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា ការ​រៀបចំ​​ពិធី​​ខួប​កំណើត​ជូន ស្រីនាង មក​ពី​ក្រុម​នាង​ស្រលាញ់​ និង​ចូលចិត្ត​របស់​ម្ចាស់​បទ “១លាន​ហេតុផល”។ “ពួក​ខ្ញុំ​រៀបចំ​បែប​នេះ ព្រោះតែ​ការ​អត្តចរិត​​រួស​រាយ​រាក់ទាក់​របស់ Idol ពួក​ខ្ញុំ។ ចំពោះ​ការ​ចំណាយ​ទាំងអស់ ​ពួក​ខ្ញុំ​​បាន​ចូល​លុយ​គ្នា​ទិញ​នំ​ខេក​ជូន​គាត់”។

 

លីនដា បន្ត​ថា ​ការ​ប៉ង​ប្រាថ្នា​ចង់​ជួប​តារា​ក្នុង​ដួង​ចិត្ត​ដែល​មាន​តាំង​ពី​១០​ឆ្នាំ​មុន ពេល​នេះ​បាន​សម្រេច​ដូច​ក្ដី​បំណង​ហើយ។

 

ចំណែក​សាមី​ខ្លួន ក៏​បាន​បញ្ជាក់​ដែរ​ថា ពិធី​​​កាលពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​រវាង​នាង និង​អ្នក​គាំទ្រ គឺជា​រឿង​​​​នឹក​ស្មាន​​មិន​​ដល់​មួយ​ដែល​​នាង​មាន​អ្នក​គាំទ្រ​មក​ធ្វើ​ខួប​កំណើត​ឲ្យ​ដល់​ឆាក​​​​កំពុង​ច្រៀង​បែប​​​នេះ។ “រំភើប​ណាស់​! បង​ពេល​បាន​ពួក​គាត់​មក suprised ខួប​កំណើត​ឲ្យ​បែប​នេះ ព្រោះ​ខ្ញុំ​ធ្លាប់តែ​ស្រមៃ​ តែ​ពេល​នេះ​ក្លាយ​ជា​ការ​ពិត។ ខ្ញុំ​មិន​ដឹង​ខ្លួន​សោះ ហើយ​ក៏​សុំ​អរគុណ SSNFamily ដែល​បាន​​រៀបចំ​កម្មវិធី​នេះ​ឡើង ជាពិសេស​ការ​ផ្ដល់​តម្លៃ និង​គោរព​ដល់​ខ្ញុំ​កន្លង​មក។ ចង់​ប្រាប់​ថា ​ស្រលាញ់​អ្នក​ទាំងអស់​គ្នា”។

 

អ្នក​គាំទ្រ​​​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ សុខ ស្រីនាង លើ​ឆាក

 

នេះ​ជា​ខួប ២៨ ឆ្នាំ​របស់​អ្នក​មេម៉ាយ​ចាយ​រាង​ខាង​លើ។ ថ្ងៃ​ទី​៩ ខែតុលា គឺជា​ការ​រៀបចំ​ពិធី​ខួប​កំណើត​ឡើង​នោះ​មិន​មែន​ជា​ថ្ងៃ​កំណើត​នាង​ពិត​ប្រាកដ គឺ ថ្ងៃ ១០ ខែ តុលា​ឯ​នោះ​ទេ៕

 

អត្ថបទ៖ទ្រី រ៉ាវី
រូបភាព៖ផ្ដល់ឲ្យ