កាំភ្លើង​ធំ​ Arsenal យក​ឈ្នះ​មេឃ​ខៀវ​ Man City ដោយ​លទ្ធផល​ប្រផឹត​ប្រផើយ​​

កាល​ពី​យប់​មិញ​ក្លឹប​កាំភ្លើង​ធំ​ Arsenal ដែល​ជា​ម្ចាស់​ផ្ទះ​បាន​យក​ឈ្នះ​ដោយ​លទ្ធផល​ប្រផិត​ប្រផើយ​២​ទល់​នឹង​១​លើ​ក្រុម​ភ្ញៀវ​មេឃ​ខៀវ​ក្លឹប​ Manchester City ។

ដោយ​គ្រាប់​បាល់​របស់​ Arsenal ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Theo Walcott នៅ​នាទី​៣៣​ ខណៈ​មួយ​គ្រាប់​ទៀត​គឺ​ស៊ុត​កីឡាករ​ Olivier Giroud នៅ​នាទី​៤៥+១​ តែ​យ៉ាង​ណា​២​គ្រាប់​នោះ​សុទ្ធ​តែ​មាន​ចំណែកពី​ការ​​ assist របស់​កីឡាករ​  Mesut Ozil ទាំង​អស់​ ។ ដោយ​ឡែក​មួយ​គ្រាប់​របស់​ Man City វិញ​គឺ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Yaya Toure នៅ​នាទី​៨២​ ។

យ៉ាង​ណា​ក្រោយ​ជ័យជំនះ​នេះ​ធ្វើ​ឲ្យ​ក្លឹប​ Arsenal នៅ​តែ​បន្ត​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ដោយ​មាន​៣៦​ពិន្ទុ​គឺ​ចាញ់​ក្រុម​កំពូល​តារាង​តែ​២​ពិន្ទុ​ប៉ុណ្ណោះ​ ។ ចំពោះ​ក្លឹប​ Man City ថ្វី​ត្បិត​តែ​ចាញ់​ប្រកួត​ប៉ុន្តែ​គេ​នៅ​បន្ត​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ដោយ​មាន​៣២​ពិន្ទុ​ ។

សូម​ទស្សនា​វិដេអូ​ Highlight នៃ​ការ​ប្រកួត​ទាំង​អស់​គ្នា ៖

អត្ថបទ ៖ វិចទ័រ

  • កាំភ្លើង​ធំ​ Arsenal យក​ឈ្នះ​មេឃ​ខៀវ​ Man City ដោយ​លទ្ធផល​ប្រផឹត​ប្រផើយ​​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:បច្ចេកវិទ្យា
Tags: