Nissan Murano 2015 រថយន្ត SUV ដ៏ទាក់ទាញ​ប្រចាំ​ឆ្នាំ ២០១៥ របស់ Nissan

Nissan Murano 2015 ត្រូវ​បាន​អភិវឌ្ឍន៍​ និង​រចនា​រូបរាង​ខុស​គ្នា​យ៉ាង​ខ្លាំង​ជា​មួយ​នឹង បង​ប្រុស​របស់​ខ្លួន​គឺ​ Nissan Murano 2014 ដែល​ការ​អភិវឌ្ឍន៍​នេះ​បាន​ធ្វើ​ឲ្យ Nissan Murano 2015 កាន់​តែ​ស្រស់​សង្ហារ និង ទាក់​ទាញ​ជាង​មុន​ទៅ​ទៀត។

ផ្នែក​ខាង​មុខ​របស់ Murano 2015 ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង ជាមួយ​នឹង​ការ​ផ្លាស់​ប្ដូរ​ស្ទីល​​ចង្កៀង​គោម​ខាង​មុខ​យ៉ាង​ស្រស់​ស្អាត​ដោយ​បំពាក់​នូវ​អំពូល​ប្រភេទ​ LED ។ សូម្បី​តែ​ផ្នែក​ខាង​ក្រោយ​ក៏​ Nissan មិន​បាន​បន្សល់​នៅ​រចនា​បទ​ចាស់​របស់ Murano 2014 មក​ឲ្យ​ Murano 2015 ដែរ​ ដោយ​ស្តុប​ខាង​ក្រោយ​ត្រូវ​បាន​រចនា​រូប​រាង​កាន់​តែ​ប្រសើរ​ជា​មុនផង​ដែរ។ ចំណែក​ឯ​ផ្នែក​ខាង​ក្នុង​របស់​វា​ត្រូវ​បាន​រចនា​យ៉ាង​ស្រស់​ស្អាត ថ្លៃ​ថ្នូរ ដែល​ធ្វើ​ឲ្យ​លោក​អ្នក​មាន​ផាលសុខភាព​ក្នុង​ពេល​បើកបរ។

មិន​ត្រឹម​តែ​រូបរាង​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ​ បើ​និយាយ​អំពី​បច្ចេកវិទ្យា និង​ប្រព័ន្ធ​សុវត្ថិភាព​របស់​ Murano2015ក៏​មិន​អន់​ដែរ។ ជាមួយ​នឹង​បច្ចេកវិទ្យា NissanConnect℠លោក​អ្នក​អាច​ធ្វើ​ការ​ភ្ជាប់​ស្មាតហ្វូន​ ឬ ឧបករណ៍​តន្ត្រី​របស់​អ្នក ជាមួយ​នឹង​រថយន្ត​តាម​រយះ​ Bluetooth ហើយ​ជាមួយ​បច្ចេក​វិទ្យា​នេះ​ អ្នក​​ក៏​អាច​ធ្វើ​ការ​ស្ដាប់​ចម្រៀង ទស្សនា​ខ្សែភាពយន្ត ឬ​ប្រើប្រាស់ Internet ដោយ​ផ្ទាល់​នៅ​លើ​ផ្ទាំង​អេក្រង់​ Touch Screen ប្រភេទ​ពណ៌​ធម្មជាតិ​ទំហំ 8 អ៊ីញ ដែល​បំពាក់​នូវ​ក្នុង​រថយន្ត​ផងដែរ។

ជាង​នេះ​ទៅ​ទៀត​ Maruno 2015 ក៏​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ដែល​មាន​ឈ្មោះ​ថា AVM(Around View Monitor) ដែល​មុខ​ងារ​នេះ​​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ក្នុង​ការ​ចត​រថយន្ត​ និង​ជៀស​វាង​ការ​ប៉ះ​ទង្គិច​ផ្សេងៗ ដោយ​ចៃដន្យ​ផង​ដែរ។ Murano 2015 នូវ​មាន​បច្ចេកវិទ្យា​​ជា​ច្រើន​ទៀត​ដូចជា Active Brake Limited Slip (ABLS) និង Vehicle Dynamic Control (VDC) ជាដើម។

​ងាក​មក​មើល​កម្លាំង​ម៉ាស៊ីន​របស់​វា​វិញ​ម្ដង​ក៏​មិន​ធម្មតា​ដែរ ដោយ​វា​បាន​បំពាក់​នូវ​ម៉ាស៊ីន​ប្រភេទ DOHC 24-valve V6 ចំណុះ 3.5 លីត្រ ដែល​មាន​កម្លាំង 260 សេះ។ Murano 2015 ស៊ីសាំង​ប្រមាណ​ជា 11.2 លីត្រ/ 100 គីឡូម៉ែត្រ​សម្រាប់​ផ្លូវ​ទីក្រុង និង 8.4 លីត្រ/ 100 គីឡូម៉ែត្រ​សម្រាប់​ផ្លូវ​ហាយវេ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Nissan Murano 2015 ត្រូវ​បាន​ដាក់​លក់​ក្នុង​សហរដ្ឋអាមេរិក​ក្នុង​តម្លៃ ចាប់​ពី 29,560 $ ឡើង​ទៅ ៕

ប្រភព ៖ Nissan USA
អត្ថបទដោយ ៖ Mr DEE

  • Nissan Murano 2015 រថយន្ត SUV ដ៏ទាក់ទាញ​ប្រចាំ​ឆ្នាំ ២០១៥ របស់ Nissan已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:ជីវិតនិងសង្គម
Tags: