ប្រទេស​អ្នក​មាន​ខាង​ប្រេង​បំផុត​​​ក្នុង​ពិភពលោក​

នៅលើពិភពលោកនេះ មានប្រទេសជាច្រើនដែលសម្បូរទៅដោយរ៉ែប្រេង ហើយដែលធ្វើឲ្យប្រទេសទាំងនោះអាចរកចំណូលបានជាច្រើនពីភោគទ្រព្យធម្មជាតិនេះ។ ក៏ប៉ុន្តែមិនមែនរាល់ប្រទេសដែលសម្បូរភោគទ្រព្យនេះ អាចធ្វើឲ្យប្រជាជនរបស់ខ្លួនក្លាយជាអ្នកមាននោះទេ។ ជាក់ស្ដែងប្រទេសដែលមានប្រជាជនតិចមួយចំនួន មើលមួយភ្លែតអាចគិតថា ជាប្រទេសអ្នកមាន ប៉ុន្តែបើមើលឲ្យស៊ីជម្រៅដូចជា ប្រាក់ចំណូលក្នុងស្រុកសរុប ភាពគ្មានការងារធ្វើ និងភាពក្រីក្រជាដើមនោះ អ្នកនឹងដឹងថា តើប្រទេសអ្នកមានខាងប្រេងនេះ អាចផ្ទេរនូវភាពមានបាននេះទៅដល់ប្រជាជនរបស់ខ្លួនឬអត់? ខាងក្រោមនេះជាទិន្នន័យអំពីប្រទេសអ្នកមានខាងប្រេងនីមួយៗ ដែលទទួលបានពីCIA World Factbook៖

១០. ប្រទេសអ៊ីរ៉ាក់

ភោគទ្រព្យខាងប្រេងរបស់ប្រទេសអ៊ីរ៉ាក់ បានផ្ទេរជាប្រាក់515,384 ដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់។ ក្នុងនោះ ប្រាក់ចំណូលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ 4,600 ដុល្លារ អត្រាអត់ការងារធ្វើ 16% អត្រាប្រជាជនរស់នៅក្នុងភាពក្រីក្រ មាន 25% (ឆ្នាំ2008)។

៩. ប្រទេសប្រ៊ុយណេ

ភោគទ្រព្យខាងប្រេងសម្រាប់មនុស្សម្នាក់ស្មើនឹង521,000 $ ដោយក្នុងនោះការរស់នៅក្នុងប្រទេសនេះ មានលក្ខណៈប្រសើរជាងប្រទេសអ៊ីរ៉ាក់ ដោយប្រាក់ចំណូលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ50,500 $ អត្រាអត់ការងារធ្វើ2.7 % (2010) អត្រាប្រជាជនរស់នៅក្នុងភាពក្រីក្រ 4% (2003)។

៨. ប្រទេសកាណាដា

ភោគទ្រព្យខាងប្រេងក្នុងប្រទេសនេះ បានបង្វែរជាប្រាក់ 565,049 $ សម្រាប់ជនជាតិកាណាដាម្នាក់ ក្នុងនោះប្រាក់ចំណូលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ41,500 $ អត្រាអត់ការងារធ្វើ7.3% អត្រាប្រជាជនរស់នៅក្នុងភាពក្រីក្រ 9.4% ។

៧. ប្រទេសលីបេរីយ៉ា

ប្រទេសលីបេរីយ៉ាសម្បូរទៅដោយប្រេង និងឧស្ម័ន ហើយភោគទ្រព្យប្រេងនេះ បានបង្វែរជាប្រាក់ 861,101 $ សម្រាប់មនុស្សម្នាក់ ប៉ុន្តែភាគច្រើននៃភោគទ្រព្យប្រេងនៅក្នុងប្រទេសនេះ មិនត្រូវបានបង្វែរជាផលប្រយោជន៍សម្រាប់ប្រជាជនឲ្យបានសមស្របនោះទេ។ ក្នុងនោះប្រាក់ចំណូលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ13,300 $ អត្រាអត់ការងារធ្វើ30% អត្រាប្រជាជនរស់នៅក្នុងភាពក្រីក្រ 30% ។

៦. ប្រទេសអារ៉ាប៊ីសាអ៊ូឌីត

ប្រទេសនេះសម្បូរទៅដោយប្រេង និងឧស្ម័ន ហើយភោគទ្រព្យប្រេងនេះ បានបង្វែរជាប្រាក់ 1.12 លានដុល្លារសម្រាប់មនុស្សម្នាក់។ ក្នុងនោះប្រាក់ចំណូលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ25,700 $ អត្រាអត់ការងារធ្វើ10.7% ចំណែកអត្រាប្រជាជនរស់នៅក្នុងភាពក្រីក្រ មិនមានរបាយការណ៍ផ្លូវការ ។

៥. ប្រទេសវេណេហ្ស៊ុយអេឡា

ភោគទ្រព្យប្រេងក្នុងប្រទេសនេះ បានបង្វែរជាប្រាក់ 1.14 លានដុល្លារសម្រាប់មនុស្សម្នាក់។ ក្នុងនោះប្រាក់ចំណូលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ13,200 $ អត្រាអត់ការងារធ្វើ8% ចំណែកអត្រាប្រជាជនរស់នៅក្នុងភាពក្រីក្រ31.6% (2011) ។

៤. ប្រទេសទួរមេនីស្ថាន

ភោគទ្រព្យប្រេងក្នុងប្រទេសនេះ បានបង្វែរជាប្រាក់ 1.54 លានដុល្លារសម្រាប់មនុស្សម្នាក់ ប៉ុន្តែប្រទេសនៅតែជាប្រទេសក្រីក្រដដែល។ ក្នុងនោះប្រាក់ចំណូលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ8,500 $ អត្រាអត់ការងារធ្វើ60% ចំណែកអត្រាប្រជាជនរស់នៅក្នុងភាពក្រីក្រ30% (2004) ។

៣. ប្រទេសអេមីរ៉ាត់អារ៉ាប់រួម

ជាប្រទេសតូចតែពោរពេញដោយថាមពល ដោយក្នុងនោះ ភោគទ្រព្យប្រេងក្នុងប្រទេសនេះ បានបង្វែរជាប្រាក់ 1.63 លានដុល្លារសម្រាប់មនុស្សម្នាក់។ ក្នុងនោះប្រាក់ចំណូលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺដូចគ្នានឹងប្រជាជនអាមេរិកដែរ 49,000 $ អត្រាអត់ការងារធ្វើ2.4% ចំណែកអត្រាប្រជាជនរស់នៅក្នុងភាពក្រីក្រ 19.5 % ។

២. ប្រទេសគុយវ៉ែត

ភោគទ្រព្យប្រេង និងឧស្ម័នក្នុងប្រទេសនេះ បានបង្វែរជាប្រាក់ 4.14 លានដុល្លារសម្រាប់មនុស្សម្នាក់។ ក្នុងនោះប្រាក់ចំណូលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ 43,800 $ អត្រាអត់ការងារធ្វើ2.2% (2004) ចំណែកអត្រាប្រជាជនរស់នៅក្នុងភាពក្រីក្រ មិនមានទិន្នន័យផ្លូវការ ។

១. ប្រទេសកាតារ

ភោគទ្រព្យប្រេង និងឧស្ម័នក្នុងប្រទេសនេះ បានបង្វែរជាប្រាក់ 6.01 លានដុល្លារសម្រាប់មនុស្សម្នាក់។ ក្នុងនោះប្រាក់ចំណូលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺ 102,800 $ អត្រាអត់ការងារធ្វើ0.5% ចំណែកអត្រាប្រជាជនរស់នៅក្នុងភាពក្រីក្រ មិនមានទិន្នន័យផ្លូវការ ។

ប្រែសម្រួល៖ Sophany
ប្រភព៖

  • ប្រទេស​អ្នក​មាន​ខាង​ប្រេង​បំផុត​​​ក្នុង​ពិភពលោក​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:កំសាន្ត
Tags: