កំពុង​ក្រីក្រ​ផង​! បុរស​ម្នាក់​ចូល​ទៅ​ជីក​ទំពាំង​ក្នុង​ព្រៃ​ជាន់​មីន​ បណ្ដាល​របួស​ធ្ងន់

ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរដាច់ជើងម្ខាង ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗ បន្ទាប់ពីបានជាន់មីន ខណៈដែលខ្លួនបានដើរចូលក្នុងព្រៃ ខេត្តប៉ៃលិន។ដើម្បីជីកទំពាំង នៅចំណុច ស្ថិតក្នុងភូមិបុស្សស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅនៅព្រឹកថ្ងៃទី១១ ខែតុលានេះ។

កំពុង​ក្រីក្រ​ផង​! បុរស​ម្នាក់​ចូល​ទៅ​ជីក​ទំពាំង​ក្នុង​ព្រៃ​ជាន់​មីន​ បណ្ដាល​របួស​ធ្ងន់
លោកវរសេនីយ៍ឯក ស៊ាង វណ្ណដន បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គឹម ភឿន អាយុ៤៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំខាងលើ។  មុនពេលកើតហេតុបុរសកសិកររូបនេះបានដើរចូលព្រៃ ដើម្បីជីកទំពាំង ប៉ុន្តែសំណាងមិនល្អ ពេលដើរចូលព្រៃនោះក៏ស្រាប់តែជាន់មីន ហើយបណ្ដាលផ្ទុះដាច់ជើងខាងឆ្វេង៕
កំពុង​ក្រីក្រ​ផង​! បុរស​ម្នាក់​ចូល​ទៅ​ជីក​ទំពាំង​ក្នុង​ព្រៃ​ជាន់​មីន​ បណ្ដាល​របួស​ធ្ងន់
ប្រភព ៖ kqube