រឿង​វ៉ៃ​ប្រជាពលរដ្ឋ សង្គម​ស៊ី​វិល និង​អ្នកកាសែតៈ សន្តិសុខ​ខណ្ឌដូនពេញ ធ្វើ​ឲ្យ​រដ្ឋាភិបាល អាម៉ាស់មុខ

រឿង​វ៉ៃ​ប្រជាពលរដ្ឋ សង្គម​ស៊ី​វិល និង​អ្នកកាសែតៈ សន្តិសុខ​ខណ្ឌដូនពេញ ធ្វើ​ឲ្យ​រដ្ឋាភិបាល អាម៉ាស់មុខ



ភ្នំពេញ​: តើ​សាលា​រាជធានី​ភ្នំពេញ នៅ​តែ​បន្ត​ឲ្យ​ក្រុម សន្តិសុខ​ខណ្ឌដូនពេញ បង្ក​ភាព អនាធិបតេយ្យ វាយ​បង្ក្រាប​ទៅ​លើ ប្រជាពលរដ្ឋ និង​សង្គម​ស៊ី​វិល រួម​ទាំង​អ្នកកាសែត ឬ​យ៉ាងណា0x017d7 តួយ៉ាង​កាលពី​ព្រឹក​ថ្ងៃ​ទី​១0 តុលា ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ វាយ​បង្ក្រាប​លើ​ប្រជាពលរដ្ឋ សង្គម​ស៊ី​វិល និង​អ្នកកាសែត​។

ករណី​នេះ បាន​កើតឡើង​ចំ​ពេល​ដែល លោកស្រី រ៉ូ​ណា​ស្មី​ត អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ មក​ទស្សនកិច្ច​កម្ពុជា តាម​ឃ្លាំមើល បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។

អ្វី​ដែល​ក្រុម​សន្តិសុខ ខណ្ឌដូនពេញ វាយ​ទៅ​លើ​ប្រជាពលរដ្ឋ សង្គម​ស៊ី​វិល និង​អ្នកកាសែត ត្រូវ​បាន​កត់ត្រា ក្នុង​បញ្ជី​របស់ អ្នករាយការណ៍​ពិសេស អង្គការ សហប្រជាជាតិ​។

បើ​នៅ​តែ​បន្ត​បណ្តែតបណ្តោយ ឲ្យ​ធ្វើ​របៀប​នេះ រាជរដ្ឋាភិបាល នឹង​រង​ការ​រិះគន់ និង​ថ្កោល​ទោល​គ្រប់​ទិស​ទី​។ ហើយ​ចំពោះ​ករណី​នេះ រដ្ឋាភិបាល ច្បាស់​ជា​មិន​បាន​ឲ្យ ក្រុម​សន្តិសុខ ខណ្ឌដូនពេញ ធ្វើ​របៀប​នេះ​ទេ​។ ការ​វាយ​លើ​ប្រជាពលរដ្ឋ និង​អ្នកកាសែត ពី​សំណាក់​ក្រុម​សន្តិសុខ ខណ្ឌដូនពេញ គឺ​មិនមែន​ជា​លើក​ទី​១ ទេ​។ ប៉ុន្តែ​ចំណាត់​របស់​សាលាក្រុង ក្រោម​ការ​ដឹកនាំ​របស់​លោក ប៉ា សុ​ជាតិ​វង្ស គឺ​មិនឃើញ​មាន​នោះ​ទេ​។ រីឯ​លោក គួ​ច ចំរើន ដែល​ជា​អាណាព្យាបាល ក្រុម​សន្តិសុខ ក៏​មិនឃើញ​មាន​ចំណាត់ការ​ដែរ​។ រាជរដ្ឋាភិបាល នឹង​ខូច​ឈ្មោះ ដោយសារ​តែ​ក្រុម​សន្តិសុខ មួយ​ក្តាប់​តូច​នេះ​។

លោកប៉ា សុ​ជាតិ​វង្ស និង​លោក​គួ​ច ចំរើន គួរ​ពិនិត្យ​មើល​ករណី​នេះ​ឡើង​វិញ​។ តើ​រដ្ឋាភិបាល​បាន​ចំណេញ ឬ​ក៏​ខាត ? បើ​ឲ្យ​ក្រុម​សន្តិសុខ បន្ត​ធ្វើ​របៀប​នេះ តទៅ0x017d7​។ ល្មម​ដល់​ពេល អារ​សាច់​ស្អុយ​ចេញ​ហើយ កុំ​ទុក​ឲ្យ​វា​ក្លាយជា​មហារីក​៕