សុខ​ ស្រីនាង សើចបិទមាត់មិនជិត ពេល Fan ឡើងទៅ Surprise ដល់ឆាក (មានវីដេអូ)

ភ្នំពេញ៖ កាលពីថ្មីៗនេះតារាចម្រៀងស្រី អ្នកនាង សុខ ស្រីនាង ត្រូវបានអ្នកគាំទ្រ Surprise រូបនាង នៅក្នុងថ្ងៃខួបកំណើតលើឆាកតន្រ្តីតែម្តង។

នៅក្នុងនេះបានឲ្យដឹងថា អ្នកមេម៉ាយចាយសម្រស់ សុខ ស្រីនាង បានឡើងកម្មវិធី A1 Concert របស់ស្ថានីយ៍ទូរទស្សន៍ MYTV ជាមួយនឹងការបកស្រាយនូវ បទចម្រៀងជាច្រើន បទ។ ជាពិសេស ក្រោយពេលតារាស្រីរូបនេះ បានច្រៀងចប់ ក្រុមអ្នកគាំទ្រ បានឡើងកាន់នំខេកដ៏ធំមួយដល់លើឆាក ដែលធ្វើឲ្យរូបនាង រំភើបចិត្តយ៉ាងខ្លាំង ពេលឃើញអ្នកគាំទ្រ រៀបចំកម្មវិធីឲ្យនាងយ៉ាងភ្ញាក់ផ្អើលដូច្នេះ។

ជាមួយគ្នានោះដែរ​ អ្នកនាង សុខ ស្រីនាង ក៏អរគុណទៅកាន់អ្នកគាំទ្រទាំងអស់ ដែលតែងលើកទឹកចិត្ត និងស្រលាញ់រូបនាង តាំងពីដើម រហូតមកដល់ថ្ងៃនេះ៕

ចង់ដឹងថាយ៉ាងណា តោះមើលវីដេអូ និងរូបភាពក្នុងថ្ងៃកំណើតរបស់នាងទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  អ្នកនាង សុខ ស្រីនាង បានបង្ហាញរូបសម្រស់សាមញ្ញ តែប្លែកភ្នែក ដោយភាគច្រើនអ្នកគាំទ្រតែងសង្កេតឃើញថា អ្នកនាង សុខ ស្រីនាង កម្រលេងខ្លួនស៊ិចស៊ី លេចលើលេចក្រោម ដែលភាគច្រើន អ្នកនាងចូលចិត្តស្លៀកពាក់សាមញ្ញៗ មិនឆើតឆាយ ជាមួយនឹងអាវយឺត ឬសាច់ក្រណាត់ និងខោជើងវែងជាដើម។

នៅក្នុងនោះ អ្នកមេម៉ាយរូបស្រស់រូបនេះ បានបង្ហាញសម្រស់លើកំពូលភ្នំបូកគោ ជាមួយនឹងការស្លៀកពាក់ បែបជាអាវវែង និងខោជើងវែងពណ៌ស ដូចគ្នាយ៉ាងធម្មតាបំផុត។ ប៉ុន្តែការស្លៀកពាក់បែបនេះ មិនបានធ្វើឲ្យអ្នកគាំទ្រមិនពេញចិត្តនោះទេ មានតែទទួលការចាប់អារម្មណ៍ខ្លាំង ជាជាងការស្លៀកពាក់ស៊ិចស៊ីទៅវិញ។

មិនតែប៉ុណ្ណោះ គ្រាន់តែរូបថត ២ទៅ ៣សន្លឹក ដែលអ្នកនាងបង្ហោះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានគេចុច Like និង Share ច្រើនសន្ធឹកសន្ធាប់ មិនគួរឲ្យជឿ៕

តោះមើលរូបថតស្អាតៗត្រជាក់ភ្នែក នៅឯភ្នំបូកគោ របស់អ្នកនាង សុខ ស្រីនាង ទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload