បុរស​បង់ក្លាដេស​បដិសេធ​បទ​ចោទ​ជួញ​ដូរ​មនុស្ស​នៅ​សវនាការ

បុរសបង់ក្លាដេសម្នាក់ ដែលជាប់ចោទពីបទជួញដូរមនុស្ស បានព្យាយាមប្តូរចម្លើយរបស់ខ្លួនវិញនៅក្នុងសវនាការកាលពីថ្ងៃច័ន្ទ ដែលដំបូងឡើយថា សក្ខីកម្មរបស់ខ្លួនកន្លងមកនោះមិនត្រឹមត្រូវ បន្ទាប់មកឆ្លើយថា ខ្លួនឆ្លើយដោយសារការបង្ខិតបង្ខំ។ លោក រ៉ាម៉ាន មីហ្សានួ (Raman Mizanur) អាយុ៣៨ឆ្នាំ ត្រូវបានឃាត់ខ្លួននៅស្ថានទូតម៉ាឡេស៊ីក្នុងក្រុងភ្នំពេញកាលពីថ្ងៃទី១៥ខែកក្កដា នៅពេលដែលកំពុងដាក់ពាក្យសុំទិដ្ឋាការធ្វើដំណើរឲ្យជនជាតិបង់ក្លាដេស៧នាក់ផ្សេងទៀត។ យោងតាមតុលាការក្រុងភ្នំពេញ លោក មីហ្សានួ ដំបូងឡើយបានប្រាប់សមត្ថកិច្ចថា ជនជាតិបង់ក្លាដេស៧នាក់បានបង់ប្រាក់២.៥០០ដុល្លារក្នុងម្នាក់ៗ ដោយរំពឹងថា បានទៅប្រទេសម៉ាឡេស៊ី ហើយថា គាត់ទទួលបានសរុប៨០០ដុល្លារសម្រាប់សេវារបស់គាត់។ តាមសេចក្តីរាយការណ៍ គាត់ក៏បានប្រាប់សមត្ថកិច្ចដែរថា ពីមុនគាត់បានជួយមនុស្ស៨០នាក់ធ្វើដំណើរពីប្រទេសបង់ក្លាដេសទៅប្រទេសម៉ាឡេស៊ីតាមរយៈប្រទេសកម្ពុជា។ និយាយតាមរយៈអ្នកបកប្រែនៅសវនាការកាលពីថ្ងៃច័ន្ទ លោក មីហ្សានួ បានសារភាពថាបានដាក់ពាក្យសុំទិដ្ឋាការចំនួន៧ ប៉ុន្តែបានបដិសេធការអះអាងផ្សេងទៀត។ លោកបាននិយាយថា “ខ្ញុំមិនបាននិយាយថា ជនរងគ្រោះម្នាក់ៗបានបង់ប្រាក់២.៥០០ដុល្លារ ឬថា ខ្ញុំបានបញ្ជូនមនុស្ស៨០នាក់ពីប្រទេសកម្ពុជាទៅប្រទេសម៉ាឡេស៊ីនោះទេ”។ ក្រោយមក លោក មីហ្សានួ បាននិយាយថា លោកបានសារភាពក្រោមការធ្វើបាបលើរាងកាយពីនគរបាល។ លោកបាននិយាយថា “នៅពេលខ្ញុំនិយាយជាមួយនគរបាល នគរបាលបានទះខ្ញុំបីកំផ្លៀង ហើយខ្ញុំចេះតែនិយាយទៅ”។ លោកបាននិយាយបន្ថែមថា លោកប្រកាន់យកចម្លើយដែលផ្តល់ឲ្យ នៅពេលត្រូវសាកសួរក្រោយមកទៀតក្រុមមន្ត្រីតុលាការ។ លោក […]

The post បុរស​បង់ក្លាដេស​បដិសេធ​បទ​ចោទ​ជួញ​ដូរ​មនុស្ស​នៅ​សវនាការ appeared first on The Cambodia Daily.