Lay ក្រុម EXO សន្លប់​បាត់ស្មារតី​​ភ្លាម​ៗនៅព្រលានយន្តហោះ

Lay សមាជិក​ក្រុម​ចម្រៀង EXO បាន​ទៅ​ដល់​ព្រលានយន្តហោះ ​Incheonប្រទេស​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​នេះ​ដើម្បី​​ហោះហើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​ក្នុង​ការ​រៀបចំ​ប្រគំតន្ត្រី​របស់ EXOនៅ​ទី​នោះ។ យ៉ាងណាក្ដី មិន​ទាន់​ឡើង​យន្តហោះ​ផង Lay បាន​ដួល​សន្លប់​ស្ដូកស្ដឹង​តែ​ម្ដង។

 

Lay ក្រុម EXO សន្លប់​បាត់ស្មារតី​​ភ្លាម​ៗនៅព្រលានយន្តហោះ

 

ភ្លាម​ៗ​នោះ​គេ​បាន​បញ្ជូន​សមាជិក​វ័យ​២៥​ឆ្នាំ​រូប​នោះ​ទៅកាន់​មន្ទីរពេទ្យ។ បើ​តាម​សេចក្ដីរាយការណ៍ Layនៅ​តែ​មិន​ដឹង​ខ្លួន​ កំឡុង​ពេល​បញ្ជូន​ទៅ​ពេទ្យ។ អ្នក​គាំទ្រ​ជា​ច្រើន​ដែល​នៅ​កន្លែង​កើត​ហេតុ​​ មាន​អារម្មណ៍​រន្ធត់ និង​បង្ហោះ​ព័ត៌មាន​នេះ​ពាសពេញ​បណ្ដាញ​សង្គម ខណៈ​សមាជិក​ដទៃ​របស់ EXOពន្យារ​ការ​ហោះហើរ​ទាំង​អស់។​

 

ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ផលិតកម្ម S.M របស់​​ជា​ដំបូល​ផ្ទះ​របស់ EXOបាន​ចេញ​សេចក្ដី​ថ្លែងការណ៍​​ថា៖” Lay សន្លប់​ដោយ​សារ​ការ​គេង​មិន​គ្រប់គ្រាន់។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​គ្រូពេទ្យ គេ​នឹង​មិន​អី​ទេ​ ក្រោយ​សម្រាក​។ Layនឹង​ត្រូវ​បញ្ជូន​ទៅ​កន្លែង​​ស្នាក់​នៅ​ដើម្បី​សម្រាក​”៕

 

 

Lay ក្រុម EXO សន្លប់​បាត់ស្មារតី​​ភ្លាម​ៗនៅព្រលានយន្តហោះ

 

EXO មាន​កាលវិភាគ​ធ្វើ​ការ​ប្រគំតន្ត្រី​ទោល​នៅ​ថ្ងៃ​ទី ១២​និង​១៣ ខែ តុលា នៅ​កីឡាដ្ឋាន Makomanai Sekisui Heim Ice Arena លើ​កោះHokkaido ប្រទេស​ជប៉ុន៕

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ soompi