គ្រូ​បង្វឹក​ Chelsea ថា​ក្លឹប​មួយ​ចំនួន​កំពុង​ធ្វើ​ឲ្យ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ជួប​ភាព​ស្មុគស្មាញ​

យើងឃើញថាថ្មីៗនេះក្លឹប Juventus ទើបតែចាយលុយប្រមាណជា៩០លានអឺរ៉ូដើម្បីទិញកីឡាករ Gonzalo Higuain ពីក្លឹប Napoli ខណៈមានដំណឹងថាក្លឹប Man Utd ក៏កំពុងគ្រោងទិញកីឡាករ Paul Pogba ក្នុងតម្លៃប្រមាណជា១២០លានអឺរ៉ូឯណោះ ដោយឡែកក្រឡេកមើលក្លឹបនៅប្រទេសចិនវិញក៏ចំណាយប្រាក់រាប់លានដើម្បីទិញកីឡាករពីអឺរ៉ុប ដូចនេះយើងឃើញទីផ្សារកីឡាករបច្ចុប្បន្នមានតម្លៃកាន់ខ្ពស់ផងដែរ ។

ពាក់ព័ន្ធនឹងរឿងនេះគ្រូបង្វឹករបស់ Chelsea គឺលោក Antoine Conte បានប្រាប់ The Goal « វាជារដូវកាលដ៏វីវក់មួយសម្រាប់ទីផ្សារដោះដូរកីឡាករដោយពូកគេចំណាយទុនច្រើនដើម្បីទិញកីឡាករដែលពួកគេចង់បាន ដោយមិនខ្វល់ពីអ្វីឡើយ ខ្ញុំមិនដឹងថាស្ថានភាពនេះបន្តដល់ពេលណានោះទេ ហើយវាពិតជាបានធ្វើឲ្យមានការលំបាកខ្លាំងសម្រាប់ក្លឹបជាច្រើនក្នុងការទិញកីឡាករ ដោយបច្ចុប្បន្នកីឡាករក្នុងកម្រិតល្អពូកគេនឹងចាប់ផ្ដើមនិយាយពីតម្លៃ ៩៥លាន ,១០០លានឬលើសពីនេះ » ។

Conte បន្តថា « ខ្ញុំដឹងថាប្រាក់សំខាន់ប៉ុន្តែវាមិនមែនជាអ្វីគ្រប់យ៉ាងដែលបាល់ទាត់ត្រូវការនោះទេ អ្នកអាចចំណាយប្រាក់លើការទិញកីឡាករដែលចង់បានប៉ុន្តែមិនមែនចំណាយប្រាក់រហូតដល់លែងខ្វល់ពីចំណូលដែលអ្នកទទួលបាននឹងមិនខ្វល់ពីផលប៉ះពាល់នោះទេ » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ 

  • គ្រូ​បង្វឹក​ Chelsea ថា​ក្លឹប​មួយ​ចំនួន​កំពុង​ធ្វើ​ឲ្យ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ជួប​ភាព​ស្មុគស្មាញ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:បច្ចេកវិទ្យា
Tags: