តើ iOS 8.4.1 មានអ្វីពិសេស?

នេះជាសំនួរដែលអ្នកប្រើប្រាស់ផលិតផលរបស់Apple កំពុងតែទន្ទឹងរងចាំចម្លើយ។ ថ្ងៃនេះក្រុមហ៊ុនAppleបានបង្ហើបនូវចម្លើយប្រាប់ដល់អ្នកប្រើប្រាស់ផលិតផលរបស់ខ្លួនឲ្យបានដឹងអំពីកំណែរទម្រង់ថ្មីរបស់ខ្លួននៅក្នុងវើសិនថ្មីគឺ iOS 8.4.1។​ បន្ថែមទៅលើការកែប្រែខ្លះៗលើកម្មវិធីចាក់បទចម្រៀងក្រុមហ៊ុន Apple ក៏បានដោះស្រាយបញ្ហាមួយចំនួននៅលើមុខ​ងារ​ដួច​ជា៖

  1. ដោះស្រាយបញ្ហាដែលការពារលើ iCloud​ Music Library។
  2. ដោះស្រាយបញ្ហាចម្រៀង​ដែលត្រូវបានលាក់នៅពេលដែលគ្មានអ៊ីនធើណេត ។
  3. ផ្ដល់នូវវិធីសាស្រ្តដើម្បីបន្ថែមបទចម្រៀងទៅបញ្ជីចាក់ថ្មីមួយ (playlist) ប្រសិនបើមិនមានបញ្ជីចាក់ណាមួយត្រូវបានជ្រើស​រើស។
  4. ដោះស្រាយបញ្ហាដែលបង្ហាញនៅលើ Artwork ក្នុង Album។

ប្រែសម្រួលដោយ៖ អ៊ឹង ម៉េងសែ

ប្រភពពត៍មាន៖