ងួន ចាន់ដេវីដ បោះសម្តីធ្ងន់ៗ ក្រោយស្ថានទូតអាមេរិកមិនផ្តល់ទិដ្ឋាការឱ្យ ហេង ចន្ថា

6 Videos


មុននេះបន្តិចតារាចម្រៀងពូកែរ៉េប ងួន ចាន់ដេវីដ បានបោះពាក្យសម្តីធ្ងន់ៗប៉ុន្មានឃ្លាលើទំព័រហ្វេសប៊ុក ក្រោយពីស្ថានទូតអាមេរិកមិនផ្តល់ទិដ្ឋាការឱ្យកញ្ញា ហេង ចន្ថា ទៅប្រកួតនៅអាមេរិក ដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះគេថែមទាំងសរសើរពីប្រតិកម្មរបស់តារាចម្រៀងរូបនេះទៀតផង ។

ងួន ចាន់ដេវីដ បោះសម្តីធ្ងន់ៗ ក្រោយស្ថានទូតអាមេរិកមិនផ្តល់ទិដ្ឋាការឱ្យ ហេង ចន្ថា

ជាការពិត លោក ងួន ចាន់ដេវីដ បានសរសេរលើកឡើងយ៉ាងដូច្នេះថា «ខ្ពើមជាន់ ដីមាស អើយ ដីមាស» ដោយមានភ្ជាប់ជាមួយខ្លឹមសារព័ត៌មានទាក់ទងនឹងកញ្ញា ហេង ចន្ថា ។ ការលើកឡើងនេះដែរ បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនធំ ក៏បានយល់ស្របជាមួយលោកដែរ ដោយគេនិយាយថាខាងស្ថានទូតអាមេរិកធ្វើនេះ ហាក់ដូចជាមិនសូវសមទំនងឡើយ ព្រោះកញ្ញា ហេង ចន្ថា ទៅលើកនេះគឺក្នុងនាមជានារីតំណាងជាតិកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធីដែលបានកំណត់ប៉ុណ្ណោះ មិនបានមានបំណងផ្សេងពីនេះឡើយ សូម្បីតែកញ្ញា ហេង ចន្ថា ផ្ទាល់ក៏បានអះអាងដែលថា បើនាងចប់ភារកិច្ចពេលណា នាងនឹងត្រឡប់មកទឹកដីកំណើតវិញជាកំហិត ។

ងួន ចាន់ដេវីដ បោះសម្តីធ្ងន់ៗ ក្រោយស្ថានទូតអាមេរិកមិនផ្តល់ទិដ្ឋាការឱ្យ ហេង ចន្ថា

គួរបញ្ជាក់ថា ការបោះពាក្យសម្តីរបស់ ងួន ចាន់ដេវីដ នេះបានកើតឡើងក្រោយពេលលោកបានឃើញមានព័ត៌មានចុះផ្សាយថា កញ្ញា ហេង ចន្ថា ត្រូវស្ថានទូតអាមេរិកបដិសេធមិនព្រមផ្តល់ទិដ្ឋាការឱ្យជាលើកទី ២ ក្នុងការទៅចូលរួមប្រកួតដណ្តើមមកុដ Miss Grand International 2016 នៅរដ្ឋឡាសវេហ្គាស នាសហរដ្ឋអាមេរិក ៕ សាកល

ងួន ចាន់ដេវីដ បោះសម្តីធ្ងន់ៗ ក្រោយស្ថានទូតអាមេរិកមិនផ្តល់ទិដ្ឋាការឱ្យ ហេង ចន្ថាងួន ចាន់ដេវីដ បោះសម្តីធ្ងន់ៗ ក្រោយស្ថានទូតអាមេរិកមិនផ្តល់ទិដ្ឋាការឱ្យ ហេង ចន្ថាងួន ចាន់ដេវីដ បោះសម្តីធ្ងន់ៗ ក្រោយស្ថានទូតអាមេរិកមិនផ្តល់ទិដ្ឋាការឱ្យ ហេង ចន្ថាងួន ចាន់ដេវីដ បោះសម្តីធ្ងន់ៗ ក្រោយស្ថានទូតអាមេរិកមិនផ្តល់ទិដ្ឋាការឱ្យ ហេង ចន្ថាងួន ចាន់ដេវីដ បោះសម្តីធ្ងន់ៗ ក្រោយស្ថានទូតអាមេរិកមិនផ្តល់ទិដ្ឋាការឱ្យ ហេង ចន្ថាងួន ចាន់ដេវីដ បោះសម្តីធ្ងន់ៗ ក្រោយស្ថានទូតអាមេរិកមិនផ្តល់ទិដ្ឋាការឱ្យ ហេង ចន្ថា