រហែកវាំងននខ្មៅរបស់លោក ពូទីន ជាមួយស្រីស្នេហ៍លួចលាក់

បានប្រាកដខ្លួនជាលើកដំបូងនាង អាលីណា ខាបាយេវ៉ា អតីតកីឡាការិនី កាយសម្ព័ន្ធ (Gymnastic) មេដាយមាសអូឡាំពិក ស្ត្រីរុស្ស៊ី វ័យ ៣៣ ឆ្នាំ ព្រមជាមួយក្មេងប្រុស ២ នាក់ នៅកន្លែងជិះស្គីលើទឹកកក «មេកាស្ព័ត អារីណា» នាទីក្រុងម៉ូស្គូ ។

ដោយពាក្យចចាមអារាមថា ជាគ្រួសារអាថ៌កំបាំងរបស់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ក្រោយពីមានព័ត៌មានចចេចចចូចថា ជាស្រីស្នេហ៍លួចលាក់របស់លោក កាលពីឆ្នាំ ២០០៨ ស្របពេលដែលមានមនុស្សម្នាក់នៅក្នុងហេតុការណ៍នោះនិយាយថា នាង អាលីណា មានពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍ តែនាងព្យាយាមគេចពីកាមេរ៉ា ។

រហែកវាំងននខ្មៅរបស់លោក ពូទីន ជាមួយស្រីស្នេហ៍លួចលាក់

ប្រធានាធិបតី ពូទីន វ័យ ៦៣ ឆ្នាំ ដែលប្រកាសលែងលះជាមួយនាង លុត មីឡា កាលពីឆ្នាំ ២០១៣ គាត់ជាមនុស្សមិនសូវចូលចិត្តផ្សព្វផ្សាយរឿងរ៉ាវជីវិតផ្ទាល់ខ្លួនទេ ស្របពេលដែលនាង អាលីណា បានបដិសេធជាច្រើនលើកច្រើនសាមកហើយថា នាងមិនមានជាប់ពាក់ព័ន្ធរឿងសម្ព័ន្ធមេត្រីជាមួយ «បងប្រធានាធិបតី ពូទីន» ទេ ស្របពេលដែលកូឡោនកាសែតជាច្រើនបានចុះផ្សាយថា អ្នកទាំងពីរបានបញ្ចប់មេត្រីស្នេហ៍ជាមួយគ្នាហើយ ។

រហែកវាំងននខ្មៅរបស់លោក ពូទីន ជាមួយស្រីស្នេហ៍លួចលាក់

រូបភាពរបស់ អាលីណា ជាមួយកូនប្រុសទាំងពីរ ត្រូវអ្នកកាសែតប្រមាញ់ថតបានមុនការបោះឆ្នោតសមាជិកសភារបស់រុស្ស៊ី ដែលគណបក្សយូណាយធីតរុស្ស៊ីបង្កើតដោយលោក ពូទីន បានទទួលជ័យជម្នះ ។

រហែកវាំងននខ្មៅរបស់លោក ពូទីន ជាមួយស្រីស្នេហ៍លួចលាក់

នាង អាលីណា ត្រូវគេនិយាយថា ជីវិតសួនតួរបស់នាង «កំពូលអាថ៌កំបាំង» សូម្បីតែក្មេងប្រុស ២ នាក់នោះមិនដឹងត្រូវជាអ្វីនឹងនាង ប៉ុន្តែគេហទំព័រអ៊ូសនៀសបានអះអាងថា «គេដឹងថា នាង អាលីណា មានកូន ប៉ុន្តែមិនដឹងឪពុកក្មេងជានរណា ។ នាងមិនសូវបង្ហាញខ្លួននៅទីសាធារណៈប៉ុន្មានទេ តែបើសិនចេញមកពេលណា នឹងមានការការពារយ៉ាងម៉ដ្ឋចត់មិនធម្មតា ដែលនេះគេជឿថា ជាការរៀបចំការពាររបស់រដ្ឋាភិបាល ។

រហែកវាំងននខ្មៅរបស់លោក ពូទីន ជាមួយស្រីស្នេហ៍លួចលាក់

ទោះយ៉ាងណា សម្ព័ន្ធមេត្រីរវាងនាង អាលីណា និង ប្រធានាធិបតី ពូទីន បានក្លាយជាព័ត៌មានតាំងពីឆ្នាំ ២០០៨ នៅពេលកាសែតរបស់លោក អាឡិចសាន់ដឺរ ឡេបេដេហ្វ អតីត KGB និង ជាម្ចាស់កាសែតក្នុងប្រទេសរុស្ស៊ី បានចុះផ្សាយរឿងនេះជាច្បាប់ដំបូង ក្រោយពីបានព័ត៌មានថា នាង អាលីណា បានតាំងគភ៌កាលពីខែឧសភា ចំពេលដែលនាងទៅទស្សនាការប្រកួតកីឡាកាយសម្ព័ន្ធនៅទីក្រុងម៉ូស្គូ ហើយត្រូវបានអ្នកថតរូបប្រមាញ់ថតបានចិញ្ចៀនពាក់នៅដៃស្តាំលើកដំបូង ។

រហែកវាំងននខ្មៅរបស់លោក ពូទីន ជាមួយស្រីស្នេហ៍លួចលាក់

នាង អាលីណា ខាបាយេវ៉ា ដែលកាសែតខ្លះបានផ្តល់រហស្សនាមថា « Russia’s First Mistress» ឬ ស្រីស្នេហ៍លេខ ១ របស់រុស្ស៊ី ធ្លាប់ផ្តល់សម្ភាសដ៏គួរឱ្យសង្ស័យថា «នាងជួបបុរសម្នាក់ដែលនាងស្រឡាញ់គេខ្លាំង » តែមិនព្រមប្រាប់ថាជានរណា ។ ចំណែកប្រធានាធិបតី ពូទីន ធ្លាប់និយាយយ៉ាងច្បាស់ថា «គាត់មានជីវិតឯកជន មិនអនុញ្ញាតឱ្យនរណាបំពានលើ វាត្រូវបានទទួលការគោរព» ៕

ប្រភព ៖ matenak

 

  • រហែកវាំងននខ្មៅរបស់លោក ពូទីន ជាមួយស្រីស្នេហ៍លួចលាក់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:កំសាន្ត
Tags: