យាយអាយុ ៨០ ឆ្នាំ ដុតលុយចោល ១ លានដុល្លារតៃវ៉ាន់ តែក្រោយដឹងរឿង ទើបទប់ទឹកភ្នែកមិនបាន

យាយអាយុ ៨០ ឆ្នាំ ដុតលុយចោល ១ លានដុល្លារតៃវ៉ាន់ តែក្រោយដឹងរឿង ទើបទប់ទឹកភ្នែកមិនបាន

គេហទំព័រ news.china.com បានផ្សាយពីកាសែតក្នុងស្រុករបស់តៃវ៉ាន់ថា លោកយាយអាយុ ៨០ ឆ្នាំមួយរូបសន្សំប្រាក់បានចំនួន ១ លានដុល្លារតៃវ៉ាន់ ក៏យកទៅដុតចោលនៅមុខអ្នកតាជំនាងផ្ទះ បង្កើតភាពភ្ញាក់ផ្អើល និង ចម្លែកក្នុងចិត្ត រហូតអ្នកខ្លះដៀលគាត់កប់ៗមាត់ ។

ប៉ុន្តែនៅពេលដឹងរឿងរ៉ាវរបស់លោកយាយទើបម្នាក់ៗទប់ទឹកភ្នែកមិនបាន គឺលោកយាយមានបញ្ហាខួរក្បាល ប៉ុន្តែមុននេះលោកយាយដំណើរជីវិតតាមសមាជីវ៉ូរបស់គាត់ ក្រោយស្វាមីស្លាប់ចោល និង កូនប្រុសចុះចោល គ្មានថែរក្សាម្តាយ រស់នៅលំបាកវេទនា ទើបមិនដឹងយកប្រាក់ដែលជាញើសឈាមរបស់ខ្លួនរកបាន ទៅដុតចោលគ្មានស្តាយស្រណោះ ។

យាយអាយុ ៨០ ឆ្នាំ ដុតលុយចោល ១ លានដុល្លារតៃវ៉ាន់ តែក្រោយដឹងរឿង ទើបទប់ទឹកភ្នែកមិនបាន

តាមសាក្សីនិយាយថា លោកយាយបានយកប្រាក់ជាច្រើនទៅដាក់ក្នុងឡ រួចដុតចោល ក្រោយមកក៏ដើរចេញពីផ្ទះ តែត្រូវតម្រួតឃាត់ខ្លួនបាន ហើយលោកយាយក៏សារភាពតាមត្រង់តែម្តង ។ លោកយាយលើកហេតុផលពីការដុតប្រាក់នេះថា «ពីមុនលោកយាយរស់នៅជាមួយប្តី ក្រោយមកប្តីក៏ស្លាប់ លោកយាយក៏ធ្លាក់ខ្លួនឈឺជាមនុស្សមានបញ្ហាខួរក្បាល និង រស់នៅកណ្តោចកណ្តែងតាមយថាកម្ម ទោះលោកយាយមានកូនប្រុសម្នាក់ គេចាកចេញពីគាត់ទៀត ហើយកូននោះបាននិយាយថា នឹងត្រឡប់មកថែទាំលោកយាយវិញ ។ ដោយឮដូច្នេះ លោកយាយបានសន្សំប្រាក់ទុកឱ្យកូនប្រុសនោះ តែទីបំផុតកូនប្រុសអប្រិយបាត់ស្រមោលឈឹង មិនឃើញមកវិញ ទើបលោកយាយខឹងយកប្រាក់ទាំងអស់ដុតចោលតែម្តង» ។ ត្រង់នេះគេនិយាយចំអកថា ប្រសិនលោកយាយយកទៅជួយអ្នកក្រីក្រ នឹងបានបុណ្យជាង… មិនអ៊ីចឹង!!

យាយអាយុ ៨០ ឆ្នាំ ដុតលុយចោល ១ លានដុល្លារតៃវ៉ាន់ តែក្រោយដឹងរឿង ទើបទប់ទឹកភ្នែកមិនបាន

ក្រោយពីដឹងព័ត៌មាននេះភ្លាម កូនប្រុសរបស់លោកយាយបានប្រញាប់ទៅកាន់ស្នាក់ការប៉ូលិស ហើយសុំទោសដែលម្តាយដុតរូបិយប័ណ្ណចោល និង សុំការយោគយល់ចំពោះម្តាយចាស់ជរា ។

យាយអាយុ ៨០ ឆ្នាំ ដុតលុយចោល ១ លានដុល្លារតៃវ៉ាន់ តែក្រោយដឹងរឿង ទើបទប់ទឹកភ្នែកមិនបាន

ទោះយ៉ាងណា ច្បាប់គឺច្បាប់ លោកយាយត្រូវពិន័យប្រាក់ ៥ ដងនៃចំនួនប្រាក់ដុត តែដោយសារលោកយាយជរាអាយុ ៨០ ឆ្នាំ តុលាការបានបន្ថយពិន័យនៅត្រឹមពាក់កណ្តាលវិញ ៕

ប្រភព ៖ matenak

  • យាយអាយុ ៨០ ឆ្នាំ ដុតលុយចោល ១ លានដុល្លារតៃវ៉ាន់ តែក្រោយដឹងរឿង ទើបទប់ទឹកភ្នែកមិនបាន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:កំសាន្ត
Tags: