បុណ្យសពចម្លែក ទៅមើលគ្រូហោថា នឹងមានអ្នកស្លាប់ទាំងអស់ ៦ នាក់ ឥឡូវស្លាប់ ៣ នាក់ហើយ

អ្នកភូមិមួយនៅស្រុកថៃ បានជួបហេតុការណ៍ដ៏គួរឱ្យភ័យតក់ស្លុត គឺបន្ទាប់ពីមានឪពុកនិងកូនស្លាប់ កំពុងតែធ្វើបុណ្យ ក៏ស្រាប់តែមានមនុស្សដេកស្លាប់ដោយមិនដឹងមូលហេតុ ។

សពឪពុកអាយុ ៤៤ ឆ្នាំ និង សពកូនអាយុ ១០ ឆ្នាំ នោះស្លាប់ដោយសារលង់ទឹកកាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៦ កន្លងមកនេះ ហើយគ្រួសារ និង អ្នកភូមិបានធ្វើបុណ្យបំពេញកុសលតាមប្រពៃណីគ្មានខ្វះចន្លោះ នៅភូមិកំណើតខេត្តបុរីរ៉ាំ ប្រទេសថៃ ជាខេត្តជាប់ព្រំដែនខ្មែរ ។

បុណ្យសពចម្លែក ទៅមើលគ្រូហោថា នឹងមានអ្នកស្លាប់ទាំងអស់ ៦ នាក់ ឥឡូវស្លាប់ ៣ នាក់ហើយ

ស្រាប់តែនៅយប់ដំកល់សព មានអ៊ំប្រុសម្នាក់ឈ្មោះ ចាំនុង ថងណាំ អាយុ ៦១ ឆ្នាំ ជាអ្នកដេកយាមសព ក៏ត្រូវស្លាប់ដោយមិនដឹងមូលហេតុ, គាត់មានសុខភាពរឹងមាំល្អ គ្មានរោគប្រចាំកាយ មកដេកយាមសពតែម្នាក់ឯង លុះព្រឹកឡើងបានដឹងថាស្លាប់ ធ្វើឱ្យអ្នកញាតិសន្តាន និង អ្នកភូមិមានចម្ងល់ជាខ្លាំង ។

បុណ្យសពចម្លែក ទៅមើលគ្រូហោថា នឹងមានអ្នកស្លាប់ទាំងអស់ ៦ នាក់ ឥឡូវស្លាប់ ៣ នាក់ហើយ

អ៊ំស្រី អនភិន ឆងរ៉ាំ អាយុ ៤៤ ឆ្នាំ ជាសាច់ញាតិរបស់សព បានរៀបរាប់ដោយហួសចិត្តថា «អ្នកភូមិមានការចម្លែកចិត្ត អារម្មណ៍ជ្រួលច្របល់ ក្រោយពីឪពុកនិងកូនតូចបានស្លាប់ទៅ ហើយប្រពន្ធមានអាការរញីរញ័រត្រូវគេហាមចូលមន្ទីរពេទ្យ ហើយនៅសុខៗក៏ស្រាប់តែអ៊ំ ថងណាំ ដេកស្លាប់នៅកន្លែងដំកល់សពទៀត ដោយមិនអស់ចិត្ត អ្នកភូមិបាននាំគ្នាទៅមើលគ្រូទស្សន៍ទាយ, គ្រូបាននិយាយថា «នឹងមានមនុស្សស្លាប់ ២-៣ នាក់ថែមទៀត ។ ឮដូច្នោះ កាន់តែធ្វើឱ្យភូមិភ័យញ័រចំប្រប់ ដោយនឹកគិតថា មិនដឹងប៉ះចំអ្នកណា…!!!

បុណ្យសពចម្លែក ទៅមើលគ្រូហោថា នឹងមានអ្នកស្លាប់ទាំងអស់ ៦ នាក់ ឥឡូវស្លាប់ ៣ នាក់ហើយ

ប្រភព ៖ matenak

  • បុណ្យសពចម្លែក ទៅមើលគ្រូហោថា នឹងមានអ្នកស្លាប់ទាំងអស់ ៦ នាក់ ឥឡូវស្លាប់ ៣ នាក់ហើយ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:កំសាន្ត
Tags: